ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ខ្លោងទ្វារ និង​អគារ​សាល​ប្រជុំ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ខ្លោងទ្វារ និង​អគារ​សាល​ប្រជុំ​ដែល​ទើបនឹង​សាងសង់​ថ្មី របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ លោក​វរសេនីយ៍ឯក ហ៊ីង ច័ន្ទ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា​៖ អគារ​សាល​ប្រជុំ​នេះ មាន​ទំហំ​៨,៣០​ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ បាន​ដំណើរការ​សាងសង់ តាំងពី​ខែមីនា ឆ្នាំ​២០១៨ ចំណាយ​ថវិកា​អស់ ប្រមាណ​២៨.៦៣៥​ដុល្លារ (​ពីរ​ម៉ឺន​ប្រាំបី​ពាន់​ប្រាំមួយ​រយ​សាមសិប​ប្រាំ​ដុល្លារ​)​។

ខ្លោងទ្វារ​ប៉ុស្តិ៍​យាម និង​របង​ចំណាយ​ថវិកា​អស់​ចំនួន​៦៥៦០​ដុល្លារ (​ប្រាំមួយ​ពាន់​ប្រាំ​រយ​ហុកសិប​ដុល្លារ​) និង​អគារ​នគរបាល​ព្រហ្មទណ្ឌ​ទំហំ​៨,១០​ម៉ែត្រ គុណ​នឹង​៨,១០​ម៉ែត្រ ចំណាយ​ថវិកា​អស់​ប្រមាណ​១៥.៨០០​ដុល្លារ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ប្រាំបី​រយ​ដុល្លារ​)​។ ថវិកា​ដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​អំពាវនាវ បាន​ពី​ការ​ចូលរួម​ពី​សប្បុរសជន និង​លោក​អធិការរង​ស្រុក​ព្រៃ​នប់ ហួរ យ៉ៃ ក៏​បាន​ចូលរួម​ដែរ​។ ជាមួយ​គ្នា​នេះ ក៏​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង អធិការរង​មួយ​រូប ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល និង នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រាម មួយ​រូប​ផង​ដែរ​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​បាន​រួម​គ្នា​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ និង​បាន​ជំរុញ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ រួម​គ្នា​ខិតខំ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ ជាប់​ជា​ប្រចាំ​។ បន្ទាប់​មក​ឯកឧត្តម​ស្នងការ​បាន​ធ្វើការ​បែងចែក​សម្ភារ​ប្រើប្រាស់​មាន​៖ ខែល​ចំនួន​៥០, ដំបង​ឆក់​៤៥​ដើម​, ដំបង​ប្រឆាំង​បាតុកម្ម​៤៥​ដើម​, ឯកសណ្ឋាន​ប្រយុទ្ធ​ការពារ​បាតុកម្ម​៤៥​កំ​ប្លេ​, មួក​ការពារ​៤៥​មួក​, អាវ​ភ្លៀង​ចំនួន​១១៥​កំ​ប្លេ​, អង្ករ​ចំនួន​៦៦​បាវ និង​ស្រា​បៀរ​ចំនួន​១២១​កេស ចែក​ជូន​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង​បី មាន ព្រៃ​នប់ កំពង់​សិលា និង​ស្រុក​ស្ទឹង​ហាវ ដើម្បី​ធ្វើការ​បែងចែក​បន្ត​ដល់​គ្រប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នានា យក​ទៅ​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ