ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ថ្ម​គ្រែ​ចង់បាន​ម៉ាក​សម្គាល់​នំក្រឡាន​ដូច​ដំណាំ​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ថ្ម​គ្រែ​ដែល​មាន​របរ​ធ្វើ​នំក្រឡាន​លក់​ជា​របរ​អាជីព​ប្រចាំ​គ្រួសារ ចង់​ឲ្យ​ផលិតផល​នំក្រឡាន​របស់​ពួក​គាត់​ទទួល​បាន​សិទ្ធ​ប្រើប្រាស់​ម៉ាក់​សម្គាល់​ផ្តាច់​មុខជា ភូមិ​មួយ ផលិតផល​មួយ​ដូច​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ​ស្រប​ពេល​ដែល​សព្វ​ថ្ងៃនេះ​នំក្រឡាន​ថ្ម គ្រែ​ដែល​ជា​ប្រភេទ​នំ​ដែល​ចំអិន​ពី​អង្ករដំណើប​ញាត់​ក្នុង​បំពង់​ឬ​ស្សី​នេះ​កំពុង​មានឈ្មោះ​បោះ សម្លេង​ល្បីល្បាញ​ថា​មាន​រសជាតិ​ឆ្ងាញ់ តែ​ក៏​ត្រូវ​បាន​គេ​លួច​ផលិត​ចេញពី​តំបន់​ផ្សេង​ខុស​រស ជាតិ​ហើយ​បាន​ប្រើ​ឈ្មោះ​ក្លែងបន្លំ…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ថ្ម​គ្រែ​ដែល​មាន​របរ​ធ្វើ​នំក្រឡាន​លក់​ជា​របរ​អាជីព​ប្រចាំ​គ្រួសារ ចង់​ឲ្យ​ផលិតផល​នំក្រឡាន​របស់​ពួក​គាត់​ទទួល​បាន​សិទ្ធ​ប្រើប្រាស់​ម៉ាក់​សម្គាល់​ផ្តាច់​មុខជា ភូមិ​មួយ ផលិតផល​មួយ​ដូច​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ​ស្រប​ពេល​ដែល​សព្វ​ថ្ងៃនេះ​នំក្រឡាន​ថ្ម គ្រែ​ដែល​ជា​ប្រភេទ​នំ​ដែល​ចំអិន​ពី​អង្ករដំណើប​ញាត់​ក្នុង​បំពង់​ឬ​ស្សី​នេះ​កំពុង​មានឈ្មោះ​បោះ សម្លេង​ល្បីល្បាញ​ថា​មាន​រសជាតិ​ឆ្ងាញ់ តែ​ក៏​ត្រូវ​បាន​គេ​លួច​ផលិត​ចេញពី​តំបន់​ផ្សេង​ខុស​រស ជាតិ​ហើយ​បាន​ប្រើ​ឈ្មោះ​ក្លែងបន្លំ ។

ការ​លើក​ឡើង​ដោយ​អំពាវនាវ​ពី​ប្រជា​សហ​គម​នំក្រឡាន​ថ្ម​គ្រែ​ក្នុងស្រុក​ចិត្រ​បុរី​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កសិផល​ដំណាំ​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ក្នុង​សង្កាត់​កោះ​ទ្រង់​ក្រុង​ក្រចេះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សញ្ញា សម្គាល់​បញ្ជាក់ ពីមុខ​ទំនិញ​ភូមិ​មួយ​ផលិតផល​មួយ ដោយ​មិន​មានការ​ក្លែងបន្លំ ។

ដោយសារ​តែ​ភាព​ល្បីល្បាញ​លើ​រសជាតិ និង​សោភ័ណ​ភាព​នៃ​បំពង់​ឬ​ស្សី​ញាត់​ស​ង្ក័​សី​ដូង ខាងលើ​ដែល​បាន​រៀបចំ​យ៉ាង​ទាក់ទាញ​ពី​អ្នក​ផលិត ។ ផលិតផល​នំក្រឡាន​ក្រៅពី​បាន រៀបចំ​ដាក់​លក់​តាម​រោង​តូច​ធំ​នៅ​ពេញមាត់​ផ្លូវ​ក្នុងភូមិ​នេះ​ក្នុង​នោះ​មួយ​ចំនួន​ធំ​ទៀត​ក៏​ត្រូវ បាន​សហ​គម​ចែកចាយ​លក់ដុំ និង​រាយ​បន្ត​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្ត ពិសេស តាម​ចំណតរថយន្ត និង​តាម​ទីប្រជុំជន​ផ្សារ​ជាដើម ។

ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី​ជា​ច្រើន​រយ​គ្រួ​សារបាន​ចាប់​យក​របរ​ផលិត​នំ ក្រឡាន​លក់​តាំងពី​ដើម​រៀង​មក ។ មួយ​ថ្ងៃ​ៗ​មាន​នំក្រឡាន​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​ផលិត ចេញ និង​ខ្លះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​តំបន់​ផ្សេង​ៗ ។ តូប​លក់​នំក្រឡាន​តូច​ធំ​ត្រូវ​បាន​ពលរដ្ឋ​ក្នុងភូមិ​ដាក់​លក់​នំក្រឡាន​យ៉ាង​តម្រៀប​ត្រៀប ត្រា​នៅ​ខាង​មុខ​ផ្ទះ​រៀង​ៗ​ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​តាម​ជួរ​មាត់ទន្លេ​ដ៏​តូច​មួយ​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី​ដែល​ជា​ផ្លូវ​ឆ្ពោះ​ត្រង់​ទៅ​កាន់​តំបន់​រម​នី​យ​ដ្ឋា​ន​នៅ​ប៉ែក​ខាងលើ ។

មាន​វ័យ​៣៥​ឆ្នាំ ស្ត្រី​ឈ្មោះ ខៀវ ពិសិដ្ឋ រៀបរាប់​ថា គ្រួសារ​របស់​គាត់​បាន​ចាប់​យក​របរ ធ្វើ​នំ​នេះ​លក់​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។ ស្ត្រី​ជា​អ្នក​ផលិត​នំក្រឡាន​រូប​នេះ​ក្នុង​ចំណោម អ្នក​ផលិត​នំ​ជាង​២០០​គ្រួសារ នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ រូប​នេះ សម្តែង​នូវ​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល នំក្រឡាន ត្រូវ​បាន​មានការ​លួច​ផលិត​នៅ​តំបន់​ផ្សេង​ៗ ហើយ​ប្រើប្រាស់​ឈ្មោះ​និង​ត្រា ថា ជា ក្រឡាន​ថ្ម​គ្រែ តែ​រស់ជាតិ​មិន​ដូច​គ្នា​នោះ​ទេ​។

ទន្ទឹម និង​ការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ឈ្មោះ​នំក្រឡាន​ថ្ម​គ្រែ​នៅ​ពេល​មានការ​លួច ផលិត​ពី​អ្នក​ផលិត​នៅ​ក្រៅ​ភូមិ​បែប​នេះ​អ្នក​ផលិត​នំក្រឡាន​នៅ​ក្នុងភូមិ​ថ្ម​គ្រែ​ម្នាក់​ទៀត ឈ្មោះ ប្លោក សម្ផស្ស អាយុ​៣៥​ឆ្នាំ ស្ត្រី​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្តល់​សិទ្ធ​ការ​ប្រើប្រាស់ ម៉ាក​សញ្ញា​សម្គាល់​បិទ​លើ​នំក្រឡាន​ដូច​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ ដើម្បី​គេច​ពី​ការ​ក្លែងបន្លំ ។

កំពុង​តែ​រៀបចំ​នំក្រឡាន​លក់​ឲ្យ​ភ្ញៀវ​ដែល​បាន​ដាក់​នៅ​លើ​តូប​នៅ​ខាង​ផ្ទះ​ស្ត្រី​ឈ្មោះ ប្លោក សម្ផស្ស បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ កក្កដា នេះ​ទៀត​ថា ក្នុង​រដូវវស្សា​ការ​លក់​នំ​មិន សូវ​ដាច់​ដូច​នៅ​រដូវប្រាំង​នោះ​ទេ ។ ការ​លក់ដាច់​ភាគច្រើន​នៅ​រដូវ​បុណ្យ​ទាន គឺ​នៅ​ពេល​ដែល មាន​ភ្ញៀវ​ទេ​ចរណ៍​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​លេង​នៅ​តំបន់​រម​នី​យ​ដ្ឋា​ន​នៅ​ប៉ែក​ខាងលើ ។ គាត់​ថា ក្នុង​រដូវ​នេះ គឺ​លក់​បាន​តែ​ជាង​១៥​គីឡូ​ទេ​ក្នុង​១​ថ្ងៃ ខណៈ​រដូវប្រាំង​លក់​បាន​រហូត​ដល់​ជាង​៣០​គីឡូ​ក្នុង​១​ថ្ងៃ ។

ចំណែកឯ​ការ​ផលិត គឺ​ស្ត្រី​រូប​នេះ​បាន​រៀបរាប់​ថា មាន​ភាព​ប្រឈម និង​ការ​រក​វត្ថុធាតុដើម​មក​ផលិត​ដូច​ជា ឬ​ស្សី និង​អង្ករដំណើប​ដែល​សុទ្ធ​ល្អ ។ ហើយ​ការ​ចំណាយ​ទន់​សម្រាប់​ផលិត គឺ​អស់​ច្រើន ស្រប​ពេល​ដែល​ផល​ចំណេញ​បាន​មក​វិញ​តិចតួច ។ ស្ត្រី​រូប​បាន​កត់​សម្គាល់ថា ពលរដ្ឋ​ក្នុងភូមិ​មានការ​កែប្រែ​ជីវភាព​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ ឆ្នាំ​បន្ទាប់​ពី​ពួក​គាត់​បាន​នាំ​គ្នា​ចាប់​រប​ធ្វើ​នំក្រឡាន​លក់​ត​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ