ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ​ម៉ិ​ក​ស៊ិ​ក​កំពុង​ញ័រ​ជើងពេល​ប៉ះ​ក្រុមខ្លាំងប្រេ​ស៊ី​ល តែ​ចង់​ឈ្នះ !

5 ឆ្នាំ មុន

លោក Juan Carlos Osorio អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិម៉ិកស៊ិកបាននិយាយថា ក្រុមរបស់លោកកំពុងតែប្រឈមមុខនឹងក្រុមដ៏ខ្លាំងបំផុតនៅលើពិភពលោកក្នុងវគ្គ16ក្រុម យប់ថ្ងៃចន្ទនេះ ។ Osorio បានបន្ថែមថា…

លោក Juan Carlos Osorio អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិម៉ិកស៊ិកបាននិយាយថា ក្រុមរបស់លោកកំពុងតែប្រឈមមុខនឹងក្រុមដ៏ខ្លាំងបំផុតនៅលើពិភពលោកក្នុងវគ្គ16ក្រុម យប់ថ្ងៃចន្ទនេះ ។

Osorio បានបន្ថែមថា លោកគិតថាប្រទេសប្រេស៊ីលគឺជាក្រុមដ៏អស្ចារ្យ ។ លោកហ៊ាននិយាយដូច្នេះ ព្រោះកីឡាករទាំងអស់មានសមត្ថភាព និងទំរង់លេងរបស់ពួកគេសហការគ្នាបានយ៉ាងល្អ ។ និយាយអោយចំពួកគេមានខ្សែប្រយុទ្ធ 4 ទៅ 5 នាក់ Neymar, Willian, Coutinho, Gabriel Jesus និង Douglas Costa ។

ទោះបីជាសមត្ថភាពរបស់ប្រេស៊ីលខ្លាំងមែន តែលោក Osorio បាននិយាយវិញថា ក្រុមលោកក៏ឆ្លងកាត់បទពិសោធន៍ព្រឹត្តិការណ៍ពិភពលោកនេះច្រើនសម័យកាលដែរ និងមិនគាំទ្រអោយក្រុមរបស់លោកលេងត្រឹមតែការពារទេ ត្រូវតែប្រយុទ្ធរកគ្រាប់បាល់អោយបានដើម្បីឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ