ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀ​ប​ធ្វើ​ទឹក​ការ៉ុត​ព្យាបាល​ការ​ក្អក

5 ឆ្នាំ មុន

ទឹក​ការ៉ុត​មាន​ជីវជាតិ សំខាន់​ៗ​ច្រើន​ណាស់ ដោយ​វា​អាច​ផ្តល់​នូវ​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុក​ស៊ី​ដង់ និង​ជាតិ​ស្ករ​ធម្មជាតិ​ដែល​សុទ្ធសឹងតែ​ផ្តល់​ជា​ថាមពល​ដល់​រាង​កាយ ។ ខណៈ​ពេល​ដែល​ការ​ញ៉ាំ​ទឹក​ការ៉ុត​មិន​អាច​ព្យាបាល​ជំងឺ​បាន​ក៏​ដោយ តែ​វា​ក៏​អាច​ជួយ​ដោះស្រាយ​ការ​ក្អក​រ៉ាំរ៉ៃ​មួយ​ចំនួន​បាន​ដែរ ជា​ពិសេស​គ្រប់គ្រង​រោគ​សញ្ញា​នេះ​តែ​ម្តង…

ទឹក​ការ៉ុត​មាន​ជីវជាតិ សំខាន់​ៗ​ច្រើន​ណាស់ ដោយ​វា​អាច​ផ្តល់​នូវ​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុក​ស៊ី​ដង់ និង​ជាតិ​ស្ករ​ធម្មជាតិ​ដែល​សុទ្ធសឹងតែ​ផ្តល់​ជា​ថាមពល​ដល់​រាង​កាយ ។ ខណៈ​ពេល​ដែល​ការ​ញ៉ាំ​ទឹក​ការ៉ុត​មិន​អាច​ព្យាបាល​ជំងឺ​បាន​ក៏​ដោយ តែ​វា​ក៏​អាច​ជួយ​ដោះស្រាយ​ការ​ក្អក​រ៉ាំរ៉ៃ​មួយ​ចំនួន​បាន​ដែរ ជា​ពិសេស​គ្រប់គ្រង​រោគ​សញ្ញា​នេះ​តែ​ម្តង ។
គ្រឿងផ្សំ​ធ្វើ​ទឹក​ការ៉ុត​ជា​សេ​រ៉ូ​ក្អក​៖ ទី១- ​ការ៉ុត​កន្លះ​គីឡូក្រាម ទី២- ​ទឹកឃ្មុំ​៣​ទៅ​៤​ស្លាបព្រា​បាយ ទី៣- ​ខ្ញីម៉ត់​ស្រស់ ២​ស្លាបព្រា​កាហ្វេ

របៀប​ធ្វើ​ ៖ – ចូរ​ហាន់​ការ៉ុត​ជា​ដុំ តូច​ៗ – ​ដាក់​វា​ចូល​ទៅ​ក្នុង​ឆ្នាំង ហើយ​ចាក់ទឹក​ចូល​រហូត​លិច -បើកភ្លើង​ដាំ​ឲ្យ​ក្តៅ​ល្មម -​នៅ​ពេល​ពោះ ចូរ​ដាក់​ខ្ញី​ចូល ហើយ​បន្ត​ស្ងោ​ទៀត​រហូត​ដល់​ការ៉ុត​នោះ​ទន់ ។ -​ចូរ​ចម្រាញ​យក​តែ​ទឹក​ចេញ​ដាក់​នៅ​ក្នុង​ចានគោម​ធំ​មួយ ។ កុំ​ចោល​ទឹក​នេះ ។ -​ចូរ​កិន​ការ៉ុត​ដែល​ស្ងោរ​នោះ និង​ខ្ញី​រហូត​ដល់​ម៉ត់ -​នៅ​ពេល​ទឹក​នោះ​ក្តៅ​ល្មម ចូរ​ចាក់ទឹក​ឃ្មុំ​ចូល​បន្ថែម ។ បន្ទាប់​មក​កូរ​វារ​ហូត​ដល់​ទឹកឃ្មុំ​រលាយ​អស់ ។ -​ចូរ​ចាក់ទឹក​ចូល​ទៅ​ក្នុង​ការ៉ុត​ដែល​កិន​រួច​នោះ ។ -​បន្ទាប់​មក​ចូរ​កិន​វា​ម្តងទៀត​រហូត​ដល់​ម៉ដ្ឋ ។

ចូរ​ញ៉ាំ​សេ​រ៉ូ​ក្អក​នេះ​៣​ទៅ​៤​ស្លាបព្រា​បាយ​ជា​រៀងរាល់ថ្ងៃ ។ ក្រោយ​ពី​ញ៉ាំ​បាន​១​ទៅ​២​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​ពី​ការ​ក្អក ហើយ​ក៏​ជួយ​កំចាត់​ស្លេស្ម​ពី​ក្នុង​សួត​ផង​ដែរ ៕
ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ