ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ឬ? ពិធីបុណ្យ Ramadan ធ្វើ​ឱ្យ​អេ​ហ្ស៊ី​ប​ធ្លាក់​ពី World Cup

5 ឆ្នាំ មុន

កាលពីពេលថ្មីៗនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ស៊ីប លោក Hany Abo Rida បានអះអាងទាំងខឹងសម្បារថា ការតមអាហារក្នុងពិធីបុណ្យ Ramadan របស់សាសនាអ៊ីស្លាមជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមជម្រើសជាតិអេហ្ស៊ីបសម្រាប់ធ្វើការប្រយុទ្ធនៅ…

កាលពីពេលថ្មីៗនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ស៊ីប លោក Hany Abo Rida បានអះអាងទាំងខឹងសម្បារថា ការតមអាហារក្នុងពិធីបុណ្យ Ramadan របស់សាសនាអ៊ីស្លាមជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមជម្រើសជាតិអេហ្ស៊ីបសម្រាប់ធ្វើការប្រយុទ្ធនៅ World Cup ដែលធ្វើឱ្យពួកគេចាញ់ជាប់គ្នាទាំងបីប្រកួតហើយធ្លាក់ត្រឹមវគ្គចែកពូលយ៉ាងចុកចាប់បំផុត ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័ររុស្ស៊ី RT នៅថ្ងៃសៅរ៍កន្លងទៅ ។

កូនក្រុមទាំងមូលរួមទាំងតារាឆ្នើម Mohamed Salah សុទ្ធតែប្រារព្ធពីធីបុណ្យ Ramadan ដែលតម្រូវ​ឱ្យពួកគេតមអាហារ ។ ចំណែកពិធីបុណ្យនេះមានរយៈពេល១ខែអាស្រ័យទៅលើប្រតិទិនរបស់សាសនាអ៊ីស្លាមដែលវាបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ឧសភា និងបញ្ចប់ទៅវិញមួយថ្ងៃមុនការប្រកួតបើកឆាកពេលពួកគេប្រកួតប៉ះក្រុមអ៊ុយរូហ្គាយតែម្តងពោលគឺថ្ងៃទី១៤ មិថុនា ។

លោក Abo Rida បានលើកឡើងថា «ពីធីតមអាហារនេះបានប៉ះពាល់ដល់កីឡាករក្រុមជម្រើសជាតិយ៉ាងខ្លាំងដែលធ្វើឱ្យពួកគេបាត់បង់កម្លាំងប្រយុទ្ធ ។ យើងបានពិភាក្សាជាមួយកីឡាករដែរមុនពេលប្រកួត ប៉ុន្តែពួកគេបដិសេធបោះបង់ចោលពិធីនេះទើបវាជះឥទ្ធិពលដល់ការប្រកួត ពេលអេហ្ស៊ីបប៉ះអ៊ុយរូហ្គាយយ៉ាងដូច្នេះ» ។

សូមបញ្ជាក់ថា Ramadan គឺជាពិធីបុណ្យមួយរបស់សាសនាអ៊ីស្លាមដែលតម្រូវឱ្យអ្នកកាន់សាសនាទាំងអស់តមអាហារចាប់ពីព្រលឹមរហូតទល់ព្រលប់ សូម្បីតែផឹកទឹក ជក់បារី ឬរួមភេទជាដើមក៏តម្រូវឱ្យតមផងដែរ ។ ម្យ៉ាងទៀតពិធីបុណ្យនេះក៏បានប៉ះពាល់ដល់ក្រុមផ្សេងទៀតដូចជានីហ្សេរីយ៉ា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងទុយនីស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ