ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ស្លន់ស្លោ​ទាំង​អធ្រាត្រ​…​ម្នាក់​ៗ​បាន​ត្រឹមតែ​ឈរ​យំសោក​បោក​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី​ចំនួន​១០​បន្ទប់​សង្ស័យ​ផ្ទុះ​កំប៉ុង​ហ្គា​សត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួលរ​ការ ក្រុម​01…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី​ចំនួន​១០​បន្ទប់​សង្ស័យ​ផ្ទុះ​កំប៉ុង​ហ្គា​សត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួលរ​ការ ក្រុម​01 សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

 ប្រភព​ពី​មេ​ភូមិ​បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​ហេតុ​ការ​ណ៏​នេះ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​អស់ទាំង​​ស្រុង​ចំនួន​១០​ខ្នង​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​បង្ក​ឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី ។ បើ​តាម​​សម្តី​ប្រជាពលរដ្ឋ​នៅ​ជាប់​ផ្ទះ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល​គាត់​បានលឺ​សំឡេង​​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅផ្ទះ​ប្រជាពលរដ្ឋ​នោះ ហើយ​មួយសន្ទុះ​ក្រោយ​ក៏​ឃើញ​មាន​ភ្លើង​ឆេះ​ចេញ​​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ជួយ​ពន្លត់​ដែរ តែ​ដោយសារ​កម្លាំង​ទឹក​តាម​ផ្ទះ​ខ្សោយ​ទើប​មិន​អាច​គ្រប់​គ្រង​ស្ថានការណ៍​ទាន់​ពេលវេលា​នោះ​ទេ ព្រោះ​ជា​ផ្ទះ​ឈើ​ទើប​បង្ក​អោយ​ភ្លើង​ឆេះ​កាន់តែ​ធំ និង​​ឆ្លង​រាលដាល​ត​គ្នា​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ភ័យ​ស្លន់ស្លោរ​រត់​ប្រសាច​មិន​​បាន​ជញ្ជូន​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ក្នុងផ្ទះ​ចេញ​ទាន់​ពេលវេលា​នោះ​ទេ បាន​ត្រឹមតែ​ឈរ​យំ​សោក​​បោក​ខ្លួ​សម្លឹង​មើល​ផ្ទះ​របស់​ខ្លួន​ត្រូវ​បាន​អគ្គី​កំពុង​តែ​លេប​ត្របាក់ និង​ស្រែក​ដង្ហោយ​រក​អោយ​គេ​ជួយ​តែ​ប៉ុណ្ណោះ ។

ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​វត្តមាន​រថយន្ត​ពន្លត់​អគ្គី​ជា​ច្រើន​គ្រឿង​មក​បាញ់​ពន្លត់​ដែរ​តែ​ក្នុងភូមិ​មាន​ផ្លូវ​តូច​ចង្អៀត​រថយន្ត​ពិបាក​ចូល​ទើប​ខាង​ក្រុម​សង្គ្រោះ​ពិបាក​ក្នុង​ការ​អន្តរា​គម​ន៏​បាន​ទាន់​ពេលវេលា ។

អគ្គី​ភ័យ​ខាងលើ​នេះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​មាន​ចំនួន​២២​គ្រឿង តែ​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​ចំនួន​១៩​គ្រឿង​ប្រើ​រយៈពេល​១​ម៉ោង​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ។ ហេតុការណ៍​នេះ​មិន​មាន​អ្នក​ណា​រង​របួស​ទេ គ្រាន់តែ​ឆេះ​បន្ទប់​ជួល​អស់​១០​បន្ទប់​ស្ទើរ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ