ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្រវាត់ក្រុង​ទី៣ នឹង​សាងសង់​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ។

សម្តេច​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោម​ចៅ នា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ថា សម្តេច​នឹង​មានការ​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នៅ​រាជធានី​ភ្នំពេញ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​គាំទ្រ​ការ​ដាក់​ចេញ​វិធានការ​នានា​ដើម្បី​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ​បាន​បង្ហើប​ទៀត​ថា នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាង​មុខ​នេះ សម្តេច​នឹង​ថ្លែង​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​មួយ​ចំនួន​សម្រាប់​កសាង និង​អភិវឌ្ឍន៍​ជាតិ​បន្ត​ទៅ​មុខ​ទៀត ។
កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​ជំនាញ​សាលាក្រុង​ភ្នំពេញ​បាន​បង្ហើប​ថា ក្រសួង​សាធារណការ និង​សាលាក្រុង​ភ្នំពេញ ព្រមទាំង​សាលា​ខេត្តកណ្តាល បាន​និង​កំពុងធ្វើការ​ងារ​នេះ និង​បាន​ចេញ​ប្លង់​ផ្លូវ​ក្រវាត់ក្រុង​មួយ​ផ្នែក​ដែល​ស្ថិត​នៅ​ភាគ​ខាងលិច និង​ខាងត្បូង​ក្រុងភ្នំពេញ​រួច​ហើយ ។ គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ចេញពី​តំបន់​ព្រែក​ព្នៅ ត​ភ្ជាប់​តាម​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុន​ភ្ជាប់​មក​ស្រុក​កៀនស្វាយ ស្ថិត​ក្នុង​តំបន់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ គឺជា​ផ្នែក​នៃ​ខ្សែក្រវាត់​ក្រុង​ភាគ​ខាងជើង​ឆៀង​ខាងលិច និង​ត​ភ្ជាប់​មក​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។

ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ត​ភ្ជាប់​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ នឹង​កាត់​ទៅ​តំបន់​វិហារ​សួគ៌ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ត​ភ្ជាប់​មក​កាន់​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​ត​ភ្ជាប់​មក​កាន់​ស្រុក​អង្គស្នួល ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ តាម​រយៈ​ការ​សាងសង់​ផ្លូវអាកាស​ចំនួន​២ ឆ្លងកាត់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ ដើម្បី​ត​ភ្ជាប់​មក​កាន់​ខណ្ឌ​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ ។
អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សុរិយា បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​ផ្លូវ​ក្រវាត់

ក្រុង​ទី​៣​នេះ​បាន​បញ្ចប់​ម្តង​ហើយ ដោយ​មាន​ជម្រើស​ចំនួន​៣ ប៉ុន្តែ​លោក​មិនដឹង​ថា ជម្រើស​ចុង​ក្រោយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ជ្រើស​យក​មួយ​ណា​ទេ ដោយ​គម្រោង​នេះ​មាន​ស្ពាន​ច្រើន​ត្រូវ​សាងសង់ ហេតុនេះ ការ​ចំណាយ​ត្រូវ​អស់ប្រាក់​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ តាម​ខ្ញុំ​ដឹង រដ្ឋាភិបាល​មាន​លុយ​រួច​ហើយ រង់​ចាំតែ​ការ​ចុះហត្ថលេខា​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ