ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប៉ះពាល់​ធ្ងន់​ពេក​ប្រមុខ​ដឹកនាំ​សម្រេច​មិន​ពង្រីក​ផ្លូវជាតិ​លេខ​៥ ពី​ចំនុច​គល់​ស្ពាន​ជ្រោយចង្វា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ថា សម្តេច​សុំ​យក​ឱកាស​នេះ​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​បន្តិច ជា​ពិសេស​បងប្អូន​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​រហូត​ដល់​ទំនប់​កប់​ស្រូវ «​កុំ​បាច់​មានការ​ព្រួយ​បារ​ម្ម​អ្វី​ថែម​ទៀត​» ព្រោះ​គម្រោង​ដើម​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​ពង្រីក​ផ្លូវ​៤​គន្លង​ពី​គល់​ស្ពាន​ជ្រោយចង្វា​ដល់​ស្ពាន​ព្រែក​ក្តាម…

រាជធានី​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ថា សម្តេច​សុំ​យក​ឱកាស​នេះ​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​បន្តិច ជា​ពិសេស​បងប្អូន​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​រហូត​ដល់​ទំនប់​កប់​ស្រូវ «​កុំ​បាច់​មានការ​ព្រួយ​បារ​ម្ម​អ្វី​ថែម​ទៀត​» ព្រោះ​គម្រោង​ដើម​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​ពង្រីក​ផ្លូវ​៤​គន្លង​ពី​គល់​ស្ពាន​ជ្រោយចង្វា​ដល់​ស្ពាន​ព្រែក​ក្តាម ។

សម្តេច​តេ​ជោ​ឲ្យ​ដឹង​ទៀត​ថា ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​សិក្សា​អំពី​ផល​ប៉ះពាល់​ចាប់តាំងពី​ទំនប់​កប់​ស្រូវ និង​ស្ពាន​ព្រែក​ភ្នៅ​មក​ដល់​ជ្រោយចង្វា គឺ​ផ្ទះ​ជា​ច្រើន គឺ​ត្រូវ​កាត់​ចោល​ជាង​ពាក់កណ្តាល រួម​ទាំង​វត្ត​លោក និង​វិហារ​ឥ​ស្លា​ម​ខ្លះ​ត្រូវ​ប៉ះពាល់​ទាំងស្រុង ។ ដូច្នេះ​បើ​គម្រោង​បង្ខំ​បន្ត​ធ្វើ គឺ​ប្រជាពលរដ្ឋ​ត្រូវ​បាត់បង​ផ្ទះសម្បែង ទាំង​វត្ត​ព្រះសង្ឃ វិហារ​ឥ​ស្លា​ម និង​ហាង​លក់​តាម​មាត់ទន្លេ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​អ​ញ្ចឹ​ង​ទេ​បានជា​ខ្ញុំ​ថា បញ្ឈប់​ប៉ុណ្ណឹង​ហើយ ប៉ុន្តែ​ត្រូវ​ដោះស្រាយ​តាម​រយៈ​បង្វិល​ទិស​របស់​វា​មក​តាម​ទំនប់​កប់​ស្រូវ​វិញ ដើម្បី​ចេញ​មក​កាត់ម​ករក​ផ្លូវជាតិ​លេខ​៤» ។

សូម​បញ្ជាក់​ថា សម្តេច​បាន​ថ្លែង​បែប​នេះ​នា​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែល​ជា​ស្ពាន​អាកាស​ទី​៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ