ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កម្មករ​-​កម្មការិនី​លេង​ទាំង​ព្រឹក​ផ្អើល​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កម្មករ​-​កម្មការិនី​សហគ្រាស​ផលិត​ឥដ្ឋ​ក្បឿង​អង្គរ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក​អង្រែ​ក្រោម ខណ្ឌមានជ័យ សរុប​៥៥​នាក់ តំណាង​កម្មករ​៣៣០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​រហូត​មានការ​ប្រមូលផ្តុំ​គ្នា​ឈរ​បិទផ្លូវ​ជាតិ​លេខ​២ មួយ​ចំហៀង​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ អតីត​កម្មករ​-​កម្មការិនី​សហគ្រាស​ផលិត​ឥដ្ឋ​ក្បឿង​អង្គរ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក​អង្រែ​ក្រោម ខណ្ឌមានជ័យ សរុប​៥៥​នាក់ តំណាង​កម្មករ​៣៣០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​រហូត​មានការ​ប្រមូលផ្តុំ​គ្នា​ឈរ​បិទផ្លូវ​ជាតិ​លេខ​២ មួយ​ចំហៀង​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ។

ការ​ប្រមូលផ្តុំ​គ្នា​ឈរ​បិទផ្លូវ​ខាងលើ​នេះ​ត្រូវ​បាន​រំសាយ​ទៅ​វិញ​ផង​ដែរ ក្នុង​រយៈពេល​១០​នាទី ក្រោយ​កម្លាំង​អាជ្ញាធរ រួម​ជាមួយ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ចុះ​អន្តរាគមន៍​សម្របសម្រួល​ក្រុម​កម្មករ ។
សូម​បញ្ជាក់​ថា គោលបំណង​របស់​ក្រុម​កម្មករ​ដែល​បិទផ្លូវ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ទាមទារ​ឲ្យ លោក​ហែម វ៉េ​ង ដែល​ជា​ប្រធាន​គណនេយ្យ​សហគ្រាស​ឡ​តិ៍​ឥដ្ឋ និង​ជំទាវ​លឹ​ម សុ​ណា ចេញ​មុខ​ដោះស្រាយ​សំណង​ជាមួយ​ពួក​គាត់​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​យក​ស្រះ​ចិញ្ចឹម​ត្រី​ត្រូវ​២​កន្លែង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​បាន​សាងសង់​លំនៅ​ឋាន​យ៉ាង​ស្គឹ​ម​ស្គៃ ។

ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​លោក​ជា សុខ​ខៃ ថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃខែ​ដដែល​ឲ្យ​ដឹង​ថា អតីត​ស្រះ​ត្រី​២​កន្លែង ដែល​អតីត​បុគ្គលិក (​ក្រុម​តវ៉ា ) តវ៉ា​ទាមទារ​សំណង​ពី​លោក​ជំទាវ​លឹ​ម សុ​ណា គឺជា​អតីត​ស្រះ​របស់​កម្មសិទ្ធិ​រដ្ឋ ។ លុះ​ក្រោយមក​រដ្ឋ​បាន​វិនិយោគ​ទៅ​ឲ្យ​លោក​ជំទាវ​ខាងលើ ធ្វើ​ជា​កម្មសិទ្ធិ​តាំងពី​ជាង​២០​ឆ្នាំ​មុន​ម្ល៉េះ ហើយ​តាំងពី​ពេល​នោះ​មក​លោក​ជំទាវ​ក៏​បាន​ធ្វើ​របង​ហ៊ំ​ព័ទ្ធ​ជុំវិញ​ស្រះ និង​បាន​ចាក់​ដី​បំពេញ​ស្រះ ដើម្បី​ធ្វើ​ភូមិ​គ្រឹះ​ផ្ទាល់ខ្លួន​ផង​ដែរ ដោយ​មាន​ប័​ណ្ឌ និង​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាំងពី​មូលដ្ឋាន​ដល់​ថ្នាក់​ក្រសួង ។ តំណាង​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​បុគ្គលិក​កម្មករ​សហគ្រាស​ផលិត​ក្បឿង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដី​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​២​កន្លែង ជា​ដី​ស្រះ​របស់​ក្រុម​កម្មករ​ទាំងអស់​គ្នា ធ្លាប់​បាន​ចិញ្ចឹម​ត្រី​តាំងពី​ឆ្នាំ​១៩៨៤ រហូត​មក​ដល់​ឆ្នាំ​១៩៩១ លុះដល់​ឆ្នាំ​១៩៩២ រដ្ឋ​ត្រូវ​បាន​រំសាយ​ការងារ​របស់​ពួក​គេ​ទាំងអស់​គ្នា ដោយ​បញ្ឈប់​ការងារ​ពី​រដ្ឋ ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយមក​លោកស្រី​ជំទាវ លឹ​ម ស៊ី​ណា បាន​ជួល​សហគ្រាស​ដើម្បី​ធ្វើ​អាជីវកម្ម​ឯកជន​រហូត​ដល់​ឆ្នាំ​២០០៦ លោកស្រី​ជំទាវ​បាន​រួម​គ្នា​ជាមួយ​លោក ហែម រ៉េ​ង ដែល​ប្រធាន​គណៈនេយ្យ សហគ្រាស​ឯកជន​នោះ​យក​ដី​ស្រះ​ចិញ្ចឹម​ត្រី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​ទាំង​២​នាក់​ទៅ​វិញ ។

គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ អតីត​ក្រុម​កម្មករ​សហគ្រាស​ឡ​តិ៍​ឥដ្ឋ​ខាងលើ សរុប​៣៣០​នាក់ ធ្លាប់​បាន​លើកគ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍​តាម​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន តាំងពី​ថ្នាក់​ខណ្ឌ​ដល់​ក្រសួង​ជា​ច្រើន​លើក​ច្រើន​សារ និង​ធ្លាប់​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​ជំទាវ​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​ការ​តវ៉ា គឺ​ពុំ​ធ្លាប់​ទទួលលទ្ធផល​វិជ្ជមាន​ម្តងណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ