ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ការពារ​ជំងឺឆ្លង​នានា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​ជំទាវ ដួង វ​ណ្ណា អនុប្រធាន​កិត្តិយស​សាខា និង​សហការី​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា…

ខេត្តស្វាយរៀង ៖ នៅ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​ជំទាវ ដួង វ​ណ្ណា អនុប្រធាន​កិត្តិយស​សាខា និង​សហការី​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ចែក​ជូន​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៧០​គ្រួសារ និង​ចាស់ជរា​៣០​គ្រួសារ មក​ពី ៦​ឃុំ ក្នុងស្រុក​ស្វាយ​ជ្រំ គឺ​ឃុំ​ក្រោលគោ​៤០​គ្រួសារ ឃុំ​គ្រួ​ស​៣៣​គ្រួសារ ឃុំ​ស្វាយ​អង្គ​១០​គ្រួសារ ឃុំ​ស្វាយ​ធំ​៨​គ្រួសារ ឃុំ​ធ្លក​៤​គ្រួសារ និង​ឃុំ​ចំបក់​៥​គ្រួសារ សរុប​១០០​គ្រួសារ ។

ប្រសាសន៍​សំណេះសំណាល​នា​ឱកាសលោក​ជំទាវ ដួង វ​ណ្ណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រី​មេម៉ាយ និង​បាន​ផ្ដាំផ្ញើ​ដល់​ពួក​គាត់​ឲ្យ​ខិតខំ​ថែរក្សា​សុខភាព មាន​អនាម័យ​ក្នុង​ការ​រស់នៅ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ការពារ​ជំងឺឆ្លង​នានា ដែល​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ ហើយ​ប្រឹងប្រែង​ប្រកប​របរ​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​គ្រួសារ ត្បិត​អំណោយ​ដែល​បាន​ផ្តល់​ជូន​នា​ពេល​នេះ គឺ​បាន​ជួយ​សម្រាល​ការ​លំបាក​មួយ​គ្រា​តែ​ប៉ុណ្ណោះ ។

អំណោយ​ដែល​ចែក​ជូន​ទាំង​១០០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គ​.​ក្រ កន្ទេល​បត់ ១ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកស៊ីអ៊ីវ​៦​ដប មុង​១ ភួយ​១ ក្រមា​១ សារុង​១ និង​ថវិកា​៤០.០០០ រៀល ។ ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ហៅ ចន្ទ​សិរី​ទេពី ចៅ ភិ​រុណ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​១​គ្រួសារ ១០,០០០ រៀល​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ