ក្រោយ​អា​ហ្ស​ង់​ទី​ន​ធ្លាក់​ពី World Cup តារា​ឆ្នើម​២​រូប​ប្រកាស​ចូល​និវត្តន៍​ហើយ


វា​ជា​រឿង​ដ៏​ឈឺចាប់​បំផុត​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ក្នុង​ប្រវត្តិសាស្ត្រ World Cup ដែល​ពួក​គេ​មិន​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម​បារាំង​ទាំង​មិន​អស់ចិត្ត​ក្នុង​លទ្ធផល​៣​ទល់​នឹង​៤ ។ ជាមួយនឹង​ការ​ខំប្រឹង​ប្រែង​តស៊ូ​តាំងពី​វគ្គ​ជម្រុះ​បឋម​មក ក្រុម​ដែល​មាន​រហស្សនាម «ពពក.​ស​»មួយ​នេះ ធ្វើ​បាន​សម្រេច​ទាំង​ត្រដាបត្រដួស​សឹង​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​ពួក​គេ​មិន​បោះបង់​ឡើយ រហូត​ឡើង​មក​ដល់​វគ្គ​១៦​ក្រុម ។

បរាជ័យ និង​ភាព​ឈឺចាប់​ដែល​មិន​អាច​ទទួលយក​បាន​នេះ បាន​ធ្វើ​ឱ្យ​តារា​ឆ្នើម​ពីររូប​គឺ​ខ្សែ
ការពារ Javier Mascherano និង​ខ្សែបម្រើ Lucas Biglia សម្រេច​លាឈប់​ពី​ក្រុម​ជម្រើស
ជាតិ​ភ្លាម​ៗ ក្នុង​វ័យ​៣៤​ឆ្នាំ និង​៣២​ឆ្នាំ​រៀង​គ្នា ។

យ៉ាងណាមិញ វា​មិនមែន​ជា​រឿង​ចម្លែកនោះ​ទេ​សម្រាប់​កីឡាករ Mascherano ព្រោះថា​រូបលោក​​ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរថា World Cup ២០១៨​នេះ គឺជា​ឱកាស​ចុង​ក្រោយ​ក្នុង​អាជីព​​របស់​លោក ។ ក្រោយ​ចប់​ការ​ប្រកួត Mascherano បាន​រៀបរាប់​ថា​ «​ពេល​នេះ​ អ្វី​ៗ​បាន​​​​ឈាន​ដល់ទី​បញ្ចប់​ហើយ ។ យើង​ក៏​បាន​ប្រឹងប្រែង​អស់ហើយ​ដែរ ។ ចាប់ពី​ឥឡូវនេះ​តទៅ ខ្ញុំ​គ្រាន់តែ​ជា​អ្នកគាំទ្រ​ក្រុម​អា​ហ្ស​ង់​ទី​ន​ម្នាក់​ប៉ុណ្ណោះ» ។​

ចំពោះ​កីឡាករ Lucas Biglia ដែល​កំពុង​ជ្រក​ក្រោម​ដំបូល​ក្លិប AC Milan បាន​និយាយ​ថា​ «​នេះ​ហើយ​ជា​បាល់ទាត់ គឺ​តែង​មាន​ចាញ់ មាន​ឈ្នះ ។ យើង​ចាកចេញ​ទាំង​ឈឺចាប់​បំផុត ព្រោះ​វិ​ថី​ដែល​ពួក​យើង​ដើរ វា​បាន​មក​ដល់ទី​បញ្ចប់​ហើយ» ។​ Biglia បន្ត​ថា «​វា​ជា​ពេល​វេលាដ៏​ចុកចាប់​បំផុត ដែល​ខ្ញុំ​សម្រេច​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ ។ ខ្ញុំ​សង្ឃឹមថា គ្រាប់ពូជ​ថ្មី​ៗ​ជំនាន់​ក្រោយ នឹង​អាច​ជួយ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ ឱ្យ​សម្រេច​បាន​នូវ​ម​ហិ​ច្ឆតា​នា​ពេល​អនាគត» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ