ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​និយាយ​ពី​តារា​ក្នុង​ដួងចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​តារាចម្រៀង និង​តារា​សម្តែង​លំដាប់​យុវវ័យ​រមែង​ទទួល​បានការ​គាំទ្រ​រៀង​ៗ​ខ្លួន ។ តារា​ទាំងនោះ​តែងតែ​រិះរក​ចំណុច​ទាក់ទាញ ប្លែក​ៗ​ថ្ពក់​ចិត្ត​អ្នកគាំទ្រ ។ ម្ល៉ោះហើយ​គ្រប់​សកម្មភាព​ចេញ​សម្តែង​នៅ​ទីណា កន្លែង​ណា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​តារាចម្រៀង និង​តារា​សម្តែង​លំដាប់​យុវវ័យ​រមែង​ទទួល​បានការ​គាំទ្រ​រៀង​ៗ​ខ្លួន ។ តារា​ទាំងនោះ​តែងតែ​រិះរក​ចំណុច​ទាក់ទាញ ប្លែក​ៗ​ថ្ពក់​ចិត្ត​អ្នកគាំទ្រ ។ ម្ល៉ោះហើយ​គ្រប់​សកម្មភាព​ចេញ​សម្តែង​នៅ​ទីណា កន្លែង​ណា តារាចម្រៀង តារា​សម្តែង​ខ្លះ មាន​អ្នក​ស្រឡាញ់​ពេញចិត្ត​ច្រើន​តាម​ទៅ​លើកទឹកចិត្ត ។ ការ​ពេញចិត្ត​ទាំង​អស់នេះ​ត្រូវ​ក្រុម​យុវវ័យ​ផ្តោត​លើ​ការ​ស្លៀកពាក់ ខ្លះ​ផ្តោត​លើ​ចរិត​ឫកពា ក៏​ដូច​ជា​ការ​លេង​ស្ទីល​ផ្សេង​ៗ ។

តាម​ការ​សាកសួរ​យុវវ័យ​ជា​ច្រើន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​ដែល​ពួក​គេ​ពេញចិត្ត​គឺ​តារាចម្រៀង​ផ្នែក​បុរស​មាន​ព្រាប សុវត្ថិ ឆ​ន សុ​វ​ណ្ណា​រាជ លោក​នី​កូ លោក​ឆាយ វី​រៈ​យុ​ទ្ឋ និង​លោក​ណុ​ប បា​យ៉ា​រិ​ទ្ឋិ ។ តារាចម្រៀង​ផ្នែក​នារី​មាន​ឱ​ក សុ​គ​ន្ឋ​កញ្ញា ,​មាស សុខ​សោភា ,​សុ​គ​ន្ខ និសា ,​ពេជ្រ សោភា និង​សុខ ពិសី ។
ចំពោះ​តារា​សម្តែង​មាន​សុខ សោ​ម៉ា​វ​ត្តី ,​សា​រ៉ា​យ ស​ក្ខ​ណា និង​ឌុ​ច លី​ដា ។

យុវតី​ផៃ សន​ណា​រី​ន សិស្ស​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ព្រែក​ឯង​បាន​បង្ហាញ​ការ​ចូល​ចិត្ត​ថា​ពេញចិត្ត​ខ្លាំង​ជាងគេ​តារាចម្រៀង​លំដាប់​កំពូល​ឱ​ក សុ​គ​ន្ឋ​កញ្ញា ដោយសារ​តែ​ប្រវត្តិ​សិល្បៈ​ល្អ គឺជា​សិស្សសាលា​វិចិត្រសិល្បៈ ។ រីឯ​ស្ទីល​ច្រៀង​រាំ គឺ​មើលទៅ​រស់​រវើក បូក​ផ្សំ​ការ​តែងខ្លួន​ប្លែក​ៗ​មិន ដដែល​ៗ ។

យុវជន​ឡា ទី​ន ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​តារា​ទាំងនោះ គឺ​សុទ្ធតែ​ជាតា​រា​ដែល​មានឈ្មោះ​បោះ​សំឡេង​ប្រហែល​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​ពួក​គេ​ពេញចិត្ត​បំផុត គឺ​លោក​ព្រាប សុវត្ថិ យោង​លើ​ភាពរួស​រាយ​ចរិត​សុភាព ច្រៀង​ពីរោះ ជា​មនុស្ស​ចេះ​អត់ធ្មត់ ស្រឡាញ់​ការងារ ។ ចំពោះ​ប្រជាប្រិយភាព​វិញ គឺ​ល្បីល្បាញ​រាប់​ឆ្នាំ កម្រ​មាន​រលក​ក្រោយ​ច្រាន​រលក​មុន​មួយ​នេះ​បាន​ណាស់ ។

មិន​ខុស​គ្នា​ដែរ​សិស្ស​វិទ្យាល័យ​នៅ​ភាគ​ឦសាន យុវតី​វង្ស ស្រី​នាថ និយាយ​ថា​តារាចម្រៀង​ក្នុង​ចិត្ត​របស់​នាង​គឺ​ពេជ្រ សោភា​ដោយ​ចូល​ចិត្ត​តាំងពី​ដឹងក្តី​មក ។ ឲ្យ​តែ​ចម្រៀង​របស់​ពេជ្រ សោភា ថ្មី​ៗ​ចេញ​មក គឺ​នាង​ចេះ​ចាំ ច្រៀង​បាន​ស្ទើរ​គ្រប់​បទ ។ រីឯ​ការ​ផាត់មុខ ស្លៀកពាក់ ធ្វើ​សក់​មើលទៅ​ទាក់ភ្នែក​បូក​ទាំង​ក្បាច់​រាំ​វិញ​ហក់លោត​ចេញ​មក​ទំនង​តែ​ម្តង ។

លោក​ឡុ​ង រុងរឿង ជាងកាត់សក់​នៅ​ភ្នំពេញ​ស្រឡាញ់​សំឡេង​ឱ​ក សុ​គ​ន្ឋ​កញ្ញា និង​មាស សុខ​សោភា ដោយ​ចាត់​ទុក​ថា​ទាំង​២​ដួង​នេះ​ម្យ៉ាង​ម្នាក់ ។ សុគន្ធ​កញ្ញា សំឡេង​ច្រៀង​ស្រែក​បាន​ដល់​កម្រិត តារា​ផ្សេង​ពិបាកធ្វើ​បាន ពិសេស​ក្បាច់​រាំ​ប្លែក ទាក់ភ្នែក ។ ចំពោះ​មាស សុខ​សោភា វិញ លោក​ឡុ​ង រុងរឿង ថា​មាន​ទឹកដម​សំឡេង​លួងលោម​ផ្អែម​ស្រួយ បើ​បទ​មនោសញ្ចេតនា​ត្រូវ​តែ​ម្តង​ចាក់​ដោត​បេះដូង ។ លើស​ពី​នេះ​បទ​របៀប​ចង្វាក់​ប្រពៃណី​ខ្មែរ​គឺ​រឹតតែ​ពីរោះ ។
ណា រ៉េ​ត នារី​អ្នក​លក់ដូរ​នៅ​ផ្សារ​ឈូក​មាស​ថា​ចូល​ចិត្ត​សុ​គ​ន្ឋ នី​សា ច្រៀង​បែប​សុភាព សំឡេង​ស្រាល​ស្រទន់ មុខមាត់​ស្អាត ។ នី​សា​ច្រៀង​ដាក់​មនោសញ្ចេតនា​បាន​ល្អ ហើយ​ពូកែ​ចូល​តួ ។
បើ​តារា​សម្តែង​វិញ​ណា រ៉េ​ត និយម​ចូល​ចិត្ត​សា​រ៉ា​យ ស​ក្ខ​ណា និង​សុខ សោ​ម៉ា​វ​ត្តី ដោយ​២​ដួង​នេះ​ជា​តួ​ក្រមិចក្រមើម​មើលទៅ​ទំនង​សមឥត​ខ្ចោះ ។ ពួក​នាង​មាន​អ្នកគាំទ្រ​ច្រើន ទោះជា​ម្នាក់​ៗ​មានកូន​ក្តី ។
ស្រី​លី​ន ជាង​អ៊ុតសក់​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី ចូល​ចិត្ត​លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​តារា​សម្តែង​សុខ សោ​ម៉ា​វ​ត្តី ដោយ​និយាយ​ថា​មើលទៅ​ពេញភ្នែក ស្លៀកពាក់​សមរម្យ ឯ​សំឡេង​ពីរោះ​។ បើ​និយាយ​ពី​សុ​ម៉ា​វ​ត្តី វិញ គឺ​សម្តែង​បែប​ក្រមិចក្រមើម​មិន​ចាញ់​សា​រ៉ា​យ ស​ក្ខ​ណា ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ