ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ក្រឡាប់​រថយន្ត​បឺស​ធ្លាក់​ជ្រោះ​ស្លា.ប់​មនុស្ស​៤៤​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ ៖ ប៉ូ​លិស​រាយ​ការណ៍​ថា​ មនុស្ស​យ៉ាង​តិច​៤៤​នាក់​បាន​ត្រូវ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​១​ កក្ក​ដា​ នៅ​រដ្ឋ​ UTTARAKHAND តំ​បន់​ហីុ​ម៉ា​ល័យ​យ៉ា​ ភាគ​ខាង​ជើង​ឥណ្ឌា…

ប្រទេស​ឥណ្ឌា​ ៖ ប៉ូ​លិស​រាយ​ការណ៍​ថា​ មនុស្ស​យ៉ាង​តិច​៤៤​នាក់​បាន​ត្រូវ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​១​ កក្ក​ដា​ នៅ​រដ្ឋ​ UTTARAKHAND តំ​បន់​ហីុ​ម៉ា​ល័យ​យ៉ា​ ភាគ​ខាង​ជើង​ឥណ្ឌា ដោយ​សារ​គ្រោះ​ថ្នាក់ក្រ​ឡាប់​រថ​យន្ត​បឺស​ធ្លាក់​​ក្នុង​ជ្រោះ​ ​។

បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​កាន់​​កន្លែង​សោក​នា​ដ​កម្ម​ ក្នុង​ស្រុក​ PAURI GARHWAL ភាគ​ខាង​ជើង​ក្រុង​ញូវ​ដែល្លី ​។ លោក DEEPESH CHANDRA KALA អ្នក​ទទួឡ​ខុស​ត្រូវ​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​មូល​ដ្ឋាន ថ្លែង​ប្រាប់​​ AFP ថា​មនុស្ស​៤៤​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នេះ ហើយ​យ៉ាង​តិច​៣​នាក់​រង​របួស ​។

ការ​ងារ​ជួយ​សង្គ្រោះ​នៅ​បន្ត ។ អ្នក​បើក​បាត់​បង់​ម្ចាស់​ការ​ នាំឲ្យ​រថ​យន្ត​ចាក​ចេញ​ពី​ផ្លូវ​ក្រ​ឡាប់​ធ្លាក់​ចូល​ជ្រោះ​ជ្រៅ​ ។ រថ​យន្ត​នេះ​ពេល​ធ្លាក់​ជ្រោះ​បាន​បាក់​ជា​២​។ ​សម្រាប់​ពេល​នេះ អា​ជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ពុំ​ទាន់​ដឹងពី​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះនៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ