ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពី World Cup តើ Messi និង Ronaldo អាច​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ដែរ​ឬទេ?

5 ឆ្នាំ មុន

លទ្ធផល​ចាញ់​របស់​ក្រុម​អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់ បាន​ធ្វើ​ឱ្យ​តារា​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​គឺ Messi និង Ronaldo ស្រងាកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ២០១៨…

លទ្ធផល​ចាញ់​របស់​ក្រុម​អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់ បាន​ធ្វើ​ឱ្យ​តារា​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​គឺ Messi និង Ronaldo ស្រងាកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ២០១៨ លឿន​ជាង​ការ​រំពឹង​ទុក ខណៈ​ពួក​គេ​ទាំង​ពីរ​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ទៅ​ហើយ ។ ជុំវិញ​ការ​បរាជ័យ​នៅ​ថ្ងៃ​តែ​មួយ​ដូច​គ្នា​នេះ តើ​អាច​ឱ្យ​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទី​ន Messi និង​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ Ronaldo លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ដែរ​ឬទេ ?

​យោង​តាម​ប្រភព​ពី Sky Sport ឱ្យ​ដឹង​ថា​តារា​ល្បី​ប្រចាំ​ក្លិប Real Madrid វ័យ​៣៣ឆ្នាំ Ronaldo បាន​ច្រានចោល​រាល់​ព័ត៌មាន​ទាំងឡាយ​ដែល​ផ្សាយ​ពី​រឿង​អនាគត​របស់​គេ​នៅ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ក្រោយ​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម ។​

​កីឡាករ​រកបាន​៤​គ្រាប់​នៅ World Cup ២០១៨ រូប​នេះ​និយាយ​ក្រោយ​ប្រកួត​ចាញ់​អ៊ុយ​រូ​ហ្គា​យ​ក្នុង​លទ្ធផល ២-១ ថា «​នេះ​មិនមែន​ជា​ពេល​ត្រូវ​សួរនាំ​រឿង​អនាគត​របស់​កីឡាករ និង​គ្រូបង្វឹក​នោះ​ទេ ។ យើង​មាន​សុទ្ធតែ​ទ័ព​ប្រយុទ្ធ​ខ្លាំង​ៗ​ពេញ​ដោយ​កម្លាំង និង​ទេព​កោសល្យ​ហើយ​ហេតុផល​ទាំងនេះ​ខ្ញុំ​គិត​ថា​ព័រ​ទុ​យ​ហ្គា​ល់​នៅ​តែ​ជា​ក្រុម​ខ្លាំង​ដដែល​» ។​

​ដោយឡែក ដៃគូ​ធ្លាប់​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​សុី​សាច់​ហុតឈាម​ក្នុង​សង្គ្រាម​លើ​សមរភូមិ​វាលស្មៅ​តាំងពី​១០​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ​គឺ​កីឡាករ Messi កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​​ការណ៍​នៅឡើយ ពោល​គឺ​មក​ទល់​ពេល​នេះ​កីឡាករ​វ័យ​៣១​ឆ្នាំ និង​រកបាន​តែ​១​គ្រាប់​នៅ World Cup រុ​ស្ស៊ី​រូប​នេះ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​រឿង​អនាគត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ទេ​ក្រៅ​តែ​ពី​ពួន​សម្ងំ​តែ​ម្នាក់ឯង ។​

​រូបភាព​រន្ធត់​ចិត្ត​របស់ Messi ត្រូវ​បាន​មហាជន​សន្និដ្ឋាន​ថា រូបគេ​កំពុង​ស្តីបន្ទោស​ខ្លួនឯង​ចំពោះ​ការ​ធ្លាក់​នេះ​តាម​រយៈ​ទឹកមុខ​ស្រងូតស្រងាត់ និង​ឈ្ងោក​មុខ​ចុះ​មិន​និយាយ​អ្វី​សូ​ម្បី​តែ​១​ម៉ាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ