ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​របស់ Jame Rodriguez អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​កូ​ឡុំ​ប៊ី​ពេល​ប៉ះ​អង់គ្លេស

5 ឆ្នាំ មុន

ជំនួប​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រវាង​កូ​ឡុំ​ប៊ី និង​អង់គ្លេស​នា​យប់​ថ្ងៃ​អង្គារ​ស្អែក​នេះ អាច​នឹង​គ្មាន​វត្តមាន​តារា​ឆ្នើម Jame Rodriguez បន្ទាប់​ពី​រូប​លោក​រង​របួស​កំភួនជើង អំឡុង​ពេល​លេង​តទល់​ជាមួយ​សេ​ណេ​ហ្គា​ល់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ។​ ​ដោយសារ​តែ​បញ្ហា​របួស​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាងលើ…

ជំនួប​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រវាង​កូ​ឡុំ​ប៊ី និង​អង់គ្លេស​នា​យប់​ថ្ងៃ​អង្គារ​ស្អែក​នេះ អាច​នឹង​គ្មាន​វត្តមាន​តារា​ឆ្នើម Jame Rodriguez បន្ទាប់​ពី​រូប​លោក​រង​របួស​កំភួនជើង អំឡុង​ពេល​លេង​តទល់​ជាមួយ​សេ​ណេ​ហ្គា​ល់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ។​

​ដោយសារ​តែ​បញ្ហា​របួស​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាងលើ ខកខាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​លទ្ធផល​ស្កែ​ន​បញ្ជាក់​ថា Rodriguez ពុំ​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាបាល់ទាត់​កូ​ឡុំ​ប៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ខ្សែបម្រើ​ប្រយុទ្ធ Rodriguez​មិន​មាន​រង​របួស​កំភួនជើង​អ្វី​ឡើយ ។​

​ទោះជា​យ៉ាងណា ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​វត្តមាន Rodriguez នា​យប់​ស្អែក​នេះ នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​កូ​ឡុំ​ប៊ី​ដដែល ដ្បិតថា ពួក​គេ​ត្រូវ​ប្រឈម​ជាមួយ​សត្រូវ​ធំ គឺ​ក្រុម​តោ​កំណាច​អង់គ្លេស ។​

​គួរ​រំលឹក​ថា រដូវ​កាល​២០១៤​កូ​ឡុំ​ប៊ី​ឡើង​ដល់​វគ្គ​៨​ក្រុម ហើយ Rodriguez ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ផង​ដែរ​នា​គ្រានោះ ពោល​គឺ​៦​គ្រាប់​ឈរ​លើ​កីឡាករ​អា​ល្លឺ​ម៉​ង់ Thomas Muller ដែល​ស៊ុត​បាន​តែ​៥​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ