ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​ទាំង​៥​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក ហើយ​អ្នក​មិន​បានដឹង

5 ឆ្នាំ មុន

មាន​របស់របរ​ច្រើន​ណាស់ ដែល​យើង​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះបាយ​របស់​យើង​ជា​រៀងរាល់ថ្ងៃ ។ របស់​ទាំងនោះ​គឺ​សាមញ្ញ​ណាស់ ហាក់ដូចជា​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​យើង​មិន​ដែល​គិត​អំពី​គ្រោះថ្នាក់​ដែល​ពួក​វា​អាច​ធ្វើ​បាន​នោះ​ទេ ។ ១-ប្រអប់ ឬ​ថង់​ម្ហូបអាហារ​ធ្វើ​ពី​ប្លា​ស្ទិ​ក ៈ…

មាន​របស់របរ​ច្រើន​ណាស់ ដែល​យើង​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះបាយ​របស់​យើង​ជា​រៀងរាល់ថ្ងៃ ។ របស់​ទាំងនោះ​គឺ​សាមញ្ញ​ណាស់ ហាក់ដូចជា​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​យើង​មិន​ដែល​គិត​អំពី​គ្រោះថ្នាក់​ដែល​ពួក​វា​អាច​ធ្វើ​បាន​នោះ​ទេ ។

១-ប្រអប់ ឬ​ថង់​ម្ហូបអាហារ​ធ្វើ​ពី​ប្លា​ស្ទិ​ក ៈ ដើម្បី​ធ្វើ​ឲ្យ​ប្លា​ស្ទិ​ក​អាច​បត់បែន​បាន អ្នក​ផលិត​ខ្លះ​បាន​បន្ថែម​សារធាតុ​គីមី​ពិសេស ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ ។ យើង​ប្រាកដ​ណាស់​ថា អ្នក​មិន​ចង់​ឲ​ក្យ​សារធាតុ​គីមី​ទាំងនេះ​នៅ​ក្នុង​អាហារ​របស់​អ្នក ឬ​នៅ​ក្នុង​ខ្លួន​អ្នក​ឡើយ ។
២-ធុង ឬ​កន្លែង​លាងចាន​ផ្ទះបាយ ៈប្រសិនបើ​ភាគល្អិត​ម្ហូបអាហារ​ពី​ចាន​របស់​អ្នក​ស្ថិត​នៅ​ក្នុង​នោះ​យូរ វា​នឹង​ចាប់ផ្តើម​បង្កើត​តំបន់​បង្ក​កំណើត​សម្រាប់​បាក់តេរី និង​មេរោគ​។ កន្លែង​លាងចាន​ក្នុង​ផ្ទះបាយ​របស់​អ្នក​អាច​ជា​កន្លែង​កខ្វក់​ពិតប្រាកដ ដែល​អ្នក​មិន​ធ្លាប់​បានដឹង ។
៣-កាំបិត ៈ កាំបិត​របស់​អ្នក​គួរតែ​នៅ​មុត​ល្អជា​និច្ច ។ ប្រសិនបើ​ពួក​វា​មិន​មាន​ភាព​មុតមាំ​ទេ នោះ​វា​អាច​នឹង​រអិល ឬ​បង្ក​គ្រោះថ្នាក់​ចំពោះ​អ្នក នៅ​ពេល​អ្នក​ព្យាយាម​កាត់​អ្វីមួយ​ដោយ ខ្លាំង​ៗ​ពេក ។
៤-អេ​ប៉ុង​លាង​សម្អាត ៈ អេ​ប៉ុង​ផ្ទះបាយ ជា​កន្លែង​លូតលាស់​របស់​បាក់តេរី​យ៉ាង​ឆាប់រហ័ស ។ ការ​លាង​សម្អាត​ធម្មតា​ជួនកាល​មិន​អាច​សម្លាប់​បាក់តេរី​ទាំងនោះ​អស់​ឡើយ ។ យក​ល្អ​អ្នក​គួរ​ឧស្សាហ៍​ត្រាំ​ក្នុង​ទឹកអំបិល ។
៥-កន្សែង​ជូត​ដៃ ៈ កន្សែង​នៅផ្ទះ​បាយ គឺជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​កខ្វក់​បំផុត​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក ។ អ្នក​ប៉ះ​ពួក​វា​គ្រប់ពេល សូ​ម្បី​តែ​មុន​ពេល​លាងដៃ ហើយ​បន្ទាប់​មក​ចម្អិន​អាហារ​ម្តងទៀត ។ នោះ​ជា​វិធី​មួយ​សម្រាប់​បាក់តេរី ដើម្បី​ចូល​ទៅ​ក្នុង​អាហារ​របស់​អ្នក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព