ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ធុន​ធំ​នឹង​អាច​ចុះ​ចត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​បញ្ចប់​ការ​សាងសង់​ផ្លូវ​រត់​បន្ថែម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យន្តហោះ​ធុន​ធំ​ខ្នាត​យក្ស​នឹង​អាច​ចុះ​ចត​ជា​បណ្តើរ​ៗ​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​បញ្ចប់​គម្រោង​សាងសង់​បន្ថែម​ផ្លូវ​រត់​ចំនួន​៣.៣០០​ម៉ែត្រ រួម​ជាមួយ​ស្ថានីយ​យន្តហោះ​អន្តរជាតិ​កងកេង ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​អាច​ទទួល​បាន​អ្នកដំណើរ​ក្នុង​១​ឆ្នាំ​ៗ​ចំនួន​១​លាន​នាក់ ខណៈ​អគារ​ចាស់​ទទួលភ្ញៀវ​បាន​ត្រឹម​២០​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត…

ខេត្ត​ព្រះ​សីហ​នុ ៖ យន្តហោះ​ធុន​ធំ​ខ្នាត​យក្ស​នឹង​អាច​ចុះ​ចត​ជា​បណ្តើរ​ៗ​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​បញ្ចប់​គម្រោង​សាងសង់​បន្ថែម​ផ្លូវ​រត់​ចំនួន​៣.៣០០​ម៉ែត្រ រួម​ជាមួយ​ស្ថានីយ​យន្តហោះ​អន្តរជាតិ​កងកេង ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​អាច​ទទួល​បាន​អ្នកដំណើរ​ក្នុង​១​ឆ្នាំ​ៗ​ចំនួន​១​លាន​នាក់ ខណៈ​អគារ​ចាស់​ទទួលភ្ញៀវ​បាន​ត្រឹម​២០​ម៉ឺន​នាក់ ។

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​សុ​ី​វិល ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ នា​រសៀល​ថ្ងៃ​ទី​២៧ មិថុនា កន្លង​មកនេះ ។

ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​-​លោកស្រី​អគ្គនាយក អគ្គនាយករង​នៃ​អាកាស​ចរ​សុ​ី​វិល ព្រមទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។
លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ មាន​ប្រសាសន៍​ថា ៖« យើង​សាងសង់​អគារ​ចេញ​-​ចូល​អ្នកដំណើរ​នៅ​ស្ថានីយ​យន្តហោះ​កងកេង​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ ។ អគារ​ថ្មី​នេះ​អាច​ទទួល​បាន​អ្នកដំណើរ​ក្នុង​១​ឆ្នាំ ចំនួន​១​លាន​នាក់ ខណៈ​អគារ​ចាស់​ទទួល​បាន​ភ្ញៀវ​ប​ត្រឹមតែ​២០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ។ ដោយ​មើលឃើញ​សក្តានុពល​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​បន្តបន្ទាប់ ទើប​អាកាស​ចរ​ស៊ី​វិល​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ សាងសង់​អគារ​ថ្មី​ឲ្យ​មាន​ផាសុកភាព សោភ័ណ​ភាព និង​បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន » ។
លោក​បន្ត​ថា សព្វ​ថ្ងៃនេះ ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង មាន​ប្រវែង​២.៥០០​ម៉ែត្រ គឺ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​សម្រាប់​យន្តហោះ​ធុន​ធំ​ខ្នាត​យក្ស​បាន​ទេ ។ ដូច្នេះ សព្វថ្ងៃ យើង​ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ Air bus321 និង​បូ​៊​អុ​ី​ង​៧៥៧ ប៉ុណ្ណោះ ។

នៅ​ក្នុង​អាកាសយានដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​តាម​រដូវ​កាល គឺ Low season និង High season ។ នៅ​រដូវ Low season មាន​ភ្ញៀវ​ពី​៧ ទៅ​១០​ជើង​ក្នុង​១​ថ្ងៃ ។ ដោយឡែក នៅ​រដូវ High season មាន​រហូត​ដល់​១៥​ជើង​ក្នុង​១​ថ្ងៃ ។ ដូច្នេះ ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​បាន​វិវឌ្ឍន៍​លឿន​ហួស​ពី​ការ​ស្មាន ដែល​មាន​សេវា​ហោះហើរ​ត្រង់​មក​ពី​ប្រទេស​ចិន វៀតណាម ម៉ា​ឡេ​ស៊ី និង​នៅ​ក្នុងស្រុក ។

លោក​បញ្ជាក់​ថា ដើម្បី​បំពេញតម្រូវការ​នៃ​លំហូរ​ភ្ញៀវ​ដែល​បាន​កើនឡើង​យ៉ាង​គំហុក​នេះ ក្រុមហ៊ុន​វិនិយោគ​សាងសង់​បាន​សម្រេច​កសាង​ផ្លូវ​ចុះ​ចត​បន្ថែមចំនួន​៨០០​ម៉ែត្រ ដោយ​ចែក​ជា​២​ដំណាក់កាល ក្នុង​នោះ​ដំណាក់កាល​ទី​១ ចំនួន​៣០០​ម៉ែត្រ និង​ដំណាក់កាល​ទី​២ ចំនួន​៥០០​ម៉ែត្រ ដើម្បី​ឲ្យ​ស្រប​នឹង​អ្វី​ដែល​បាន​គ្រោងទុក​ចំនួន​៣.៣០០​ម៉ែត្រ ហើយ​ចម្ងាយ​នេះ យន្តហោះ​ខ្នាត​យក្ស​អាច​ចុះ​ចត​បាន​ដោយ​គ្មាន​ឧបសគ្គ ។
លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​អាកាស​ចរ​សុ​ី​វិល ដែល​បាន​ពុះពារ​គ្រប់ការ​លំបាក​នាំ​យក​មក​នូវ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បំពេញ​តាម​តម្រូវការ​ចាំបាច់​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។ លោក​អភិបាលខេត្ត​ថ្លែង​ថា ៖« វា​ក៏​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ