ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​កម្មករ​២​នាក់​បាន​រក​ឃើញ​ហើយ ក្នុង​ករណី​បាក់​ពិ​ដាន​អគារ​ខុន​ដូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​តុលាការ​បាន​ចុះ​ទៅ ពិនិត្យ​កន្លែង កើតហេតុ ហើយ​ក្រុម​ជាង​បាន​នាំ​គ្នា​ដាប់​គាស់​បេតុង រុករក​ជាង​ដែល​បាត់​ខ្លួន​២​នាក់ អស់​ជា​ច្រើន​ម៉ោង…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​តុលាការ​បាន​ចុះ​ទៅ ពិនិត្យ​កន្លែង កើតហេតុ ហើយ​ក្រុម​ជាង​បាន​នាំ​គ្នា​ដាប់​គាស់​បេតុង រុករក​ជាង​ដែល​បាត់​ខ្លួន​២​នាក់ អស់​ជា​ច្រើន​ម៉ោង ទើប​រក​ឃើញ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​ខុន​ដូ Mekong view tower6 បាន​បាក់​ធ្លាក់​ពិ​ដាន​ជាន់​ទី​២៣ បណ្តាល​ឲ្យ​រង​របួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ដល់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីតាំង​ខុន​ដូ​ខាងលើ មាន​ស្ថិត​នៅ​ក្នុងភូមិ​ទី​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន ទី​១-​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​, ២.​ឈ្មោះ នាម ហ៊ីង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប​។

ចំណែក​អ្នក​រង​របួស ១.​ឈ្មោះ ជាង នឿ​ន របួស​ជើង ២.​ជាង ផាត របួស​ជើង ៣.​ជាង រិ​ទ្ធ របួស​ស្មា ៤.​ស្រី លន ភេទ​ស្រី របួស​ស្មា ៥.​ស្រី របួស​កែងដៃ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពិ​ដានដែល​បាក់​ធ្លាក់​សង្កត់​កម្មករ​មាន​ទំហំ​១២​ម៉ែត្រ គុណ​២៤​ម៉ែត្រ និង​មាន​កម្រាស់​០.១៤​ម៉ែត្រ ស្ថិត​នៅ​ជាន់​ទី​២៣​។ តាម​ជាងសំណង់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ក្រុម​ជាង​ប្រមាណ​ជាង​១០​នាក់ បាន​នាំ​គ្នា​ចាក់​ពិ​ដាន​ជាន់​ទី​២៣​។ លុះ​នៅ​វេលា​រសៀល​ក៏​បន្ត​បាញ់​បេតុង​ចាក់​ពិ​ដាន​ទៀត ស្រាប់តែ​បណ្តាល​ឲ្យ​បាក់​ចន្ទល់​ធ្លាក់​ពិ​ដាន សង្កត់​កម្មករ និង​ក្រុម​ជាង​បណ្តាល​ឲ្យ​រង​របួស និង​បាត់​ខ្លួន​២​នាក់ ជាប់​ក្រោម​ពិ​ដាន​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ