ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឲ្យ​សមាជិក​ម្នាក់​ប្រែ​ក្លាយទៅជា សន្លឹក​ឆ្នោត​មួយ​សន្លឹក​នៅ​ពេល​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា បាន​សុំ​ឲ្យ​សមាជិក គណបក្ស ប្រជាជន​កម្ពុជា ម្នាក់ ប្រែ​ក្លាយទៅជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក​នៅ​ពេល​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨​ខាង​មុខ​នេះ ។ ការ​ស្នើ​សុំ​របស់​លោក ឃួ​ង ស្រេង បែប​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១ ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា គណបក្ស ប្រជាជន​កម្ពុជា ចូល​ថ្មី​ចំនួន​២.៦១១​នាក់ នៅ​ភោជនីយដ្ឋាន​ពិភព​ថ្មី ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា សមាជិក​ថ្មី​មក​ពី​អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥១​នាក់ បាន​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​សមាជិក​ថ្មី​ចំនួន​២.៦១១​នាក់ នៅ​ខណ្ឌ ដូនពេញ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ស្នូល ក្នុង​ការ​ដឹ​នាំ​ប្រទេស ប្រកបដោយ​ការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ​។ គណបក្ស​បាន​កសាង​ស្នាដៃ​ធំ​ៗ ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល មានការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ​។ លោក ឃួ​ង ស្រេង បញ្ជាក់​ទៀត​ថា កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ នៅ​ឆ្នាំ​១៩៩៨ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ រីក​ចម្រើន មាន​សន្តិភាព និង​បាន​បង្កើត​នូវ​សមិទ្ធផល​ជា​ច្រើន​ទៀត​។

ទាំងនេះ​ជា​សមិទ្ធផល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​សម្តេច ជា​ស្ថាបនិក​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​យើង​ត្រូវ​ការពារ​វីរជន​នេះ ដើម្បី​បន្ត​ការ​ដឹកនាំ​ប្រទេស ឲ្យ​មានការ​រីក​ចម្រើន​បន្ត​ទៀត​។ លោក​បន្ត​ថា សម្តេច​តេ​ជោ បាន​ចុះ​ជួប​កម្មករ កម្មការិនី នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស តាម​រាជធានី​ខេត្ត និង​បាន​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​កម្មករ កម្មការិនី​។ យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ សមិទ្ធផល​កើត​ចេញពី​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​ពី​សមាជិក​គណបក្ស និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។

ជាមួយ​គ្នា​នោះ​ដែរ​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល គណបក្ស​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រៀម​ឯកសារ​ដូច​ជា​អត្តសញ្ញាណប័ណ្ណ ប​ណ្ណ័​ព័ត៌មាន ការិយាល័យ​បោះ​ឆ្នោត ទៅ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ដឹកនាំ​ប្រទេស មានការ​អភិវឌ្ឍ​កាន់តែ​រីក​ចម្រើន និង​ប្រែក្លាយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ សន្លឹក​ឆ្នោត​១​សន្លឹក​។

លោក ហែម អាន ប្រធាន​គណកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខណ្ឌដូនពេញ​មាន​១១​សង្កាត់ និង​មាន​សាខា​បក្ស​១៥ សមាជិក​បក្ស​ថ្មី មាន​ចំនួន​២.៦១១​នាក់ យុវជន​៩២៧​នាក់​។ បាន​ធ្វើ​សៀវភៅ​គ្រួសារ​បក្ស​ជាង​៧.០០០​គ្រួសារ ស្មើ ៦៩,៣៥%​។ សកម្មជន​សង្កេត​៣.០០០​នាក់ ស្មើ​១៨​មណ្ឌល ស្មើ​១៥០​ការិយាល័យ ផ្តល់​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត ដល់​ប្រជាជន ដែល​នឹង​បញ្ចប់​ការ​ចែក​បណ្ណ​ព័ត៌មាន​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៥ ខែកក្កដា និង​បាន​ត្រៀម ហែរ​គណបក្ស​ពេល​យុទ្ធនាការ ឃោសនា​ចំនួន​៤​លើក ២១​ថ្ងៃ ពី​ថ្ងៃ​ទី​៧-២៧ ខែកក្កដា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ