ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កំណាច​បោក​ប៉ើង​ឆ័​ត្រ​ធំ​ត្រូវ​ក្បាល​ស្ត្រី​ម្នាក់​ស្លា.ប់ និង​កូនស្រី​អាយុ​៩​ឆ្នាំ​រង​របួស

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូន​តូច​អាយុ​៩​ឆ្នាំ បាន​រង​របួស​បាក់ដៃ​ស្តាំ នៅ​ពេល​ដែល​កំពុង​តែ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក នៅ​ចំណុច​អ្នកតា​ឈើ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ចេក ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូន​តូច​អាយុ​៩​ឆ្នាំ បាន​រង​របួស​បាក់ដៃ​ស្តាំ នៅ​ពេល​ដែល​កំពុង​តែ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក នៅ​ចំណុច​អ្នកតា​ឈើ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ចេក ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ប៉ើង​ឆ័​ត្រ ទៅ​បោក​ចំ​ក្បាល​ស្ត្រី និង​កូន បណ្ដាល​ឲ្យ​ស្លាប់ និង​រង​របួស​។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ មាន​រៀបចំ​ពី​ធី​បុណ្យ​ឡើងអ្នកតា​ដូច​រៀង​រាល់​ឆ្នាំ រយៈពេល​៣​យប់​៣​ថ្ងៃ​។ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​កំពុង​រៀបចំ​ពិធី និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន ជាមួយ​គ្នា​នោះ ក៏​មានការ​ដាក់​លក់ដូរ​មុខទំនិញ​ផ្សេង​ៗ និង​មាន​ពោង​សម្រាប់​ក្មេង​លោត​លេង​កម្សាន្ត​ផង​ដែរ​។ស្រាប់តែ​ពេល​នោះ មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង របស់របរ​ជា​ច្រើន បាន​ប៉ើង​តាម​ខ្យល់ សូ​ម្បី​តែ​ពោង យ៉ាង​ធំ​សម្រាប់​ក្មេង​លោត​លេង ក៏​ត្រូវ​ប៉ើង​ដែរ ហើយ​ពេល​នោះ​ក៏​មាន​ឆ័​ត្រ​របស់​ម្ចាស់​ពោង បាន​ប៉ើង​ទៅ​បោក​ក្បាល​ស្រី្ត​រង​គ្រោះ ដែល​កំពុង​នាំ​កូន​អោយ​ជិះសេះ​វិល បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​កូនស្រី​អាយុ​៩​ឆ្នាំ​បាន​ធ្លាក់​ពីលើ​សេះ​រង​របួស​បាក់ដៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ យ៉េ ស្រី​ណេ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឧទ្ទម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ចំណែក​កូនស្រី​រង​របួស​បាក់ដៃ​មានឈ្មោះ ណា ធា​រី អាយុ​៩​ឆ្នាំ​។ ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ប្តីស្រី​រង​គ្រោះ មក​ទទួលយក​សព​ស្ត្រី​ជា​ប្រពន្ធ និង​ស្រែក​ទ្រហោយំ ក្នុង​ក្តី​សោកស្តាយ​ក្រៃ​លែង មិន​គួរ​ប្រពន្ធ និង​កូន​មក​រង​គ្រោះ​ដោយ​ធម្មជាតិ​ដ៏​កម្រ​នេះ​ទាល់តែ​សោះ​។ ដោយឡែក​ម្ចាស់​ឆ័​ត្រ​មានឈ្មោះ សេង សំ​អឿ​ន អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ប​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ