ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ពិ​ដាន​ជាន់​ទី​២៣​អគារ​ខុន​ដូ បណ្តាល​ឲ្យ​រង​របួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ​ខុន​ដូ Mekong view tower6 បាន​បាក់​ធ្លាក់​ពិ​ដាន​ជាន់​ទី​២៣ បណ្តាល​ឲ្យ​រង​របួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី…

រាជធានី​ភ្នំពេញ ៖ អគារ​ខុន​ដូ Mekong view tower6 បាន​បាក់​ធ្លាក់​ពិ​ដាន​ជាន់​ទី​២៣ បណ្តាល​ឲ្យ​រង​របួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ដល់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីតាំង​ខុន​ដូ​ខាងលើ មាន​ស្ថិត​នៅ​ក្នុងភូមិ​ទី​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន ទី​១-​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​, ២.​ឈ្មោះ នាម ហ៊ីង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប​។ ចំណែក​អ្នក​រង​របួស ១.​ឈ្មោះ ជាង នឿ​ន របួស​ជើង ២.​ជាង ផាត របួស​ជើង ៣.​ជាង រិ​ទ្ធ របួស​ស្មា ៤.​ស្រី លន ភេទ​ស្រី របួស​ស្មា ៥.​ស្រី របួស​កែងដៃ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពិ​ដានដែល​បាក់​ធ្លាក់​សង្កត់​កម្មករ​មាន​ទំហំ​១២​ម៉ែត្រ គុណ​២៤​ម៉ែត្រ និង​មាន​កម្រាស់​០.១៤​ម៉ែត្រ ស្ថិត​នៅ​ជាន់​ទី​២៣​។

តាម​ជាងសំណង់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ក្រុម​ជាង​ប្រមាណ​ជាង​១០​នាក់ បាន​នាំ​គ្នា​ចាក់​ពិ​ដាន​ជាន់​ទី​២៣​។ លុះ​នៅ​វេលា​រសៀល​ក៏​បន្ត​បាញ់​បេតុង​ចាក់​ពិ​ដាន​ទៀត ស្រាប់តែ​បណ្តាល​ឲ្យ​បាក់​ចន្ទល់​ធ្លាក់​ពិ​ដាន សង្កត់​កម្មករ និង​ក្រុម​ជាង​បណ្តាល​ឲ្យ​រង​របួស និង​បាត់​ខ្លួន​២​នាក់ ជាប់​ក្រោម​ពិ​ដាន​នោះ​តែ​ម្តង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​នេះ​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​តុលាការ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង កើតហេតុ ហើយ​ក្រុម​ជាង​បាន​នាំ​គ្នា​ដាប់​គាស់​បេតុង​រុករក​ជាង​ដែល​បាត់​ខ្លួន​អស់​ជា​ច្រើន​ម៉ោង​។ ខណៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ បាន​អញ្ជើញ​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ​។ នៅ​វេលា​ម៉ោង​៩​យប់​សព​អ្នក​ដែល​បាត់​ខ្លួន​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ទេ​៕


https://youtu.be/CG3LkbU9egw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ