ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ចេះ​តែ​និយាយ​ស្មាន​ៗ និង​លាប​ពណ៌​បក្ស​កាន់​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ថា លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេះ​តែ​លាប​ពណ៌​មក​លើ​គណបក្ស ប្រជាជន​កម្ពុជា ដោយ​ស្មាន​ៗ​តែ​ប៉ុណ្ណោះ​។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ថា វប្ប​ធ៌​ម​លាប​ពណ៌​របស់​ទណ្ឌិត សម រង្សី ត្រូវ​ទទួល​បរាជ័យ​ផ្ទួន​ៗ​។ វប្ប​ធ៌​ម​លាប​ពណ៌ ថែម​ទៀត​ហើយ​ថែម​ទៀត ដោយ​លាប​ពណ៌​ប្រវត្តិសាស្ត្រ​របស់​ម​គណបក្ស ប្រជាជន​កម្ពុជា ថា​ជា​យួន​ជា​អ្នក​បង្កើត កាលពី​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​១៩៥១​មក​។ លោក​លើក​ឡើង​ថា លោក សម រង្សី កើត​នៅ​ឆ្នាំ​១៩៤៩ ដែល​មក​ដល់​ឆ្នាំ​១៩៥១ ទណ្ឌិត​សម​រង្សី ទើបតែ​មាន​អាយុ​២​ឆ្នាំ ហេតុ​អី​បុគ្គល​រូប​នេះ​ដឹង​ពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ច្បាស់​ជាង​គណបក្ស​ប្រជាជន កម្ពុជា​ម្ល៉េះ​។

ដូច្នេះ​មាន​តែ​បុគ្គល​នេះ និយាយ​ស្មាន​ៗ​លាប​ពណ៌ ធ្វើ​យ៉ាងណា​ឲ្យ​តែ​ខូច​ឈ្មោះ គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា អ្នក​ណា​ក៏​បានដឹង​ដែរ​ថា នៅ​ពេល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគមនិយម​បារាំង ជន​ស្នេហា​ជាតិ​មួយ​ចំនួន​បាន​ងើបឡើង​តស៊ូ ប្រកបដោយ​ឧត្តមគតិ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ប្រមូលផ្តុំ​បានជា​អង្គការ​នយោបាយ​មួយ​សម្រាប់​ដឹកនាំ​ដែល​មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ នា​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១​។ លោក​បាន​បញ្ជាក់​ថា គណបក្ស បាន​ដឹកនាំ​ការ​តស៊ូ​ឆ្លងកាត់​ឧបសគ្គ និង​ដំណាក់កាល​ប្រវត្តិ​សា ស្ត្រ​ជា​ច្រើន​រាប់​មិន​អស់ រហូត​សម្រេច​បាន​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ ១៩៧៩ និង​ជា​បន្តបន្ទាប់ ត្រូវ​បាន​មហាសន្និបាត​គណបក្ស សម្រេច​ផ្លាស់​ប្តូរ​ឈ្មោះ​ជា​គណ បក្ស​ប្រជាជន​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​ទី​៨០ មករ​ហូត​រកបាន​នូវ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​សន្តិភាព​ពេញលេញ​ជូន​មាតុភូមិ​កម្ពុជា នា​ឆ្នាំ​១៩៩៨ ដែល​ជា​ឱកាស​មាស​សម្រាប់​កសាង និង​អភិវឌ្ឍន​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​ដូច​ប​ច្ចប្ប​ន្ន​នេះ និង​តទៅ​អនាគត​។

ដូច្នេះ​មាន​តែ​ប្រជាជន​កម្ពុជា​ទេ ដែល​ទទួលស្គាល់​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជន​ដទៃ ជា​ពិសេស​ទណ្ឌិត សម រង្សី ដែល​ជា​គូសត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​សិទ្ធិ​អ្វី​បង្កើត​ប្រវត្តិ​ដោយ​លាប​ពណ៌ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានជា​ដាច់ខាត​។ ការ​លើក​ឡើង​របស់​អ្នក​នាំ​គណបក្ស ប្រជាជន​កម្ពុជា បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង​ដោយ​វៀតណាម​តាំ​ពី​ឆ្នាំ​១៩៥១​មក​។ លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​គណបក្ស​ប្រជាជន​កម្ពុជា បាត់​មាត់​ដូច​គេ​ចុក បន្ទាប់​ពី​ខ្ញុំ​បាន​លាតត្រដាង​ប្រវត្តិ​របស់​គេ​។ ទាំង​ក្រសួង​ព័ត៌មាន ទាំង​ក្រសួង​អប់រំ ទាំង​រាជបណ្ឌិត​សភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ មិន​ហ៊ាន​បដិសេធ​ការ​ពិត ដែល​ខ្ញុំ​បាន​លាតត្រដាង​នោះ​ទេ​។ ការ​ពិត គឺ​គណបក្ស​ប្រជាជន​កម្ពុជា នេះ តាំងពី​ដើម​ទី​មក ជា​ឧបករណ៍​របស់​យួន​កុម្មុយនីស្ត ដើម្បី​លេប​ត្របាក់​ទឹកដី​ប្រទេស​កម្ពុជា និង​រំលាយ​ពូជសាសន៍​ខ្មែរ​។ ដូច្នេះ​មេដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់ ចាប់ផ្តើម​ពី សឺ​ង ង៉ុ​ក​មិ​ញ ក្នុង​ឆ្នាំ​១៩៥១ មក​ដល់ ហ៊ុន សែន ក្នុង​ឆ្នាំ​២០១៨ នេះ គឺជា​ជន​ក្បត់ជាតិ ដែល​ប្រវត្តិសាស្ត្រ​នឹង​ថ្កោលទោស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ