ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​និយាយពី​សម្រស់​ដើមទ្រូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​និយម​យក​សម្រស់​ដើមទ្រូង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។ ជាក់ស្តែង​តារា​មួយ​ចំនួន​ជាប់​ឈ្មោះ​ជាតា​រា​ស្រី​សិច​ស៊ីរំលេច​ដោយ​ដើម​ទ្រូង​ស្រស់​ស្អាត ។ ទោះជា​យ៉ាងណា​ក្តី​សម្រស់​ធម្មជាតិ​ជា​អ្វី​ដែល​តារា​មួយ​ចំនួន​ពេញចិត្ត ឬ​អ្នកខ្លះ​ចង់​កែ​បន្តិចបន្តួច​ដែរ តែ​ខ្លាច​មុខកាំបិត​វះកាត់ ។…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​និយម​យក​សម្រស់​ដើមទ្រូង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។ ជាក់ស្តែង​តារា​មួយ​ចំនួន​ជាប់​ឈ្មោះ​ជាតា​រា​ស្រី​សិច​ស៊ីរំលេច​ដោយ​ដើម​ទ្រូង​ស្រស់​ស្អាត ។ ទោះជា​យ៉ាងណា​ក្តី​សម្រស់​ធម្មជាតិ​ជា​អ្វី​ដែល​តារា​មួយ​ចំនួន​ពេញចិត្ត ឬ​អ្នកខ្លះ​ចង់​កែ​បន្តិចបន្តួច​ដែរ តែ​ខ្លាច​មុខកាំបិត​វះកាត់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​ទឹម រ​ដ្ឋា លើក​ឡើង​ថា​សម្រាប់​រូប​នាង​ផ្ទាល់​ដូច​ជា​មិន​ហ៊ាន​វះកាត់​បន្ថែម​សម្រស់​ដើមទ្រូង​ឲ្យ​លើស​ពី​នេះ​ទេ​ព្រោះ​ខ្លាច​មាន​ផល​ប៉ះពាល់ ។ មាន​អ្នក​ប្រាប់​ឲ្យ​កែ តែ​នាង​ថា​ទាល់តែ​គិត​ឲ្យ​បាន​ច្បាស់ បើ​ទោះជា​មានការ​លើក​ឡើង​ថា​ការ​កែ​ដើមទ្រូង​ឲ្យ​ធំ​តឹង​ណែន​ជា​ការ​ពេញ​និយម​ក្តី​។ «​ពេញ​និយម​គឺ​ពេញ​និយម​ហើយ​ក្រោម​ការ​កែ​ពី​ពេទ្យ​ជំនាញ តែ​អារម្មណ៍​នៅ​តែ​មិន​ដាច់​ចិត្ត ។ ខ្ញុំ​សូម​ស្នើ​ឲ្យ បង​ៗ​ស្ត្រី​គួរតែ​ប្រឹក្សា​ជាមួយ​ពេទ្យ​ឯកទេស​ពេល​វះកាត់ ដើម្បី​កុំ​ឲ្យ​ខកបំណង​ក្រោយ​ពេល​ជ្រើសរើស​ពេទ្យ​ខុស »​។

ចំណែក​តារាភាពយន្ត​កញ្ញា​ឌុ​ច លី​ដា ឲ្យ​ដឹង​ថា​សម្រាប់​នាង​មិន​ត្រូវការ​កែខៃ​អ្វី​ទេ ព្រោះ​នេះ​ជា​ធម្មជាតិ​របស់​នាង មាន​តែ​ការ​ថែទាំ​ឲ្យ​ល្អជា​ការ​ស្រេច ។ លី​ដា និយាយ​ថា​«​ការ​វះកាត់​កែ​ដើមទ្រូង​គឺជា​ការ​ចង់បាន​សម្រស់​បន្ថែម​ទៀត​របស់​ស្ត្រី​ទាំងឡាយ​ដែល​មាន​សភាព​តូច ហើយ​គួរតែ​សម្រេច​រក​វេជ្ជបណ្ឌិត​ឯកទេស​ណា​ដែល​មាន​ជំនាញ​ច្បាស់​លាស់​​អាច​ជឿ​ទុក​ចិត្តបាន​ចៀសវាង​ច្នៃ​ទៅ​ហើយ​មានការ​ភ័យ​ខ្លាច និង​មិន​ខ្វះ​ទេ​ពេទ្យ​ជំនាញ​ដែល​យើង​ស្វែងរក​សូ​ម្បី​តែ​ក្នុង​ប្រទេស​ក៏​មាន »​។

កញ្ញា​តូ​តា វិញ​បាន​បង្ហាញ​ជំហរ​ថា​«​សម្រាប់​នាង​ខ្ញុំ​ដូច​ជា​ពេញចិត្ត​អ្វី​ដែល​ធម្មជាតិ​បង្កើត​មក ដោយ​មិន​ត្រូវការ​ពង្រីក​អ្វី​បន្ថែម​ទេ ។ នាង​ខ្ញុំ​សុខចិត្ត​សម្រេច​លើ​ការ​ថែទាំ​ឲ្យ​បាន​ស្អាត​​តាម​ក្បួន​ពេទ្យ នោះ​ជា​ការ​ស្រេច ។ ដ្បិតតែ​ស្គាល់​ពេទ្យ ល្អ​ៗ តែ​ខ្ញុំ​មិន​ប្រាកដ​ថា​យក​​កាំបិត​វិទ្យាសាស្ត្រ​មក​កែ​ទេ »​។

លោក​រ៉ា​ប៊ីត អ្នកគ្រប់គ្រង​ប្រចាំ​ហាង​កែ​សម្រស់​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា និយាយ​ថា​«​ស្ត្រី​យើង​សព្វថ្ងៃ​ស្រឡាញ់​ណាស់​ការ​រៀបចំ​ខ្លួន ធ្វើ​បែប​ណា​ឲ្យ​ស្អាត​រហូត​មាន​អ្នក​ខ្លះ​កែ​ច្នៃ​លើ​ផ្ទៃមុខ លើ​ដងខ្លួន ដើមទ្រូង​ជាដើម ។ អ្វី​ដែល​សំខាន់​បងប្អូន​យើង​ត្រូវ​តាម​ដាន​ប្រវត្តិ​ពេទ្យ​ប្រវត្តិ​ហាង​សម្រស់​ថា​គេ​មាន​ជំនាញ​បែប​ណា​ក្នុង​ការ​ផ្តល់​សេវា​សម្រស់​នេះ មានការ​ទទួលស្គាល់​កម្រិត​ណា ។ ដូចនេះ​ជឿ​ថា​ក្រោយ​យើង​ចំណាយ​លុយ​ទៅ​អារម្មណ៍​នឹង​ល្អ ប្រសិនបើ​ប៉ះ​ការ​វះកាត់​ចំ​ពេទ្យ​ជំនាញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ