ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​មាន​តម្លៃ​ដ៏​កម្រ​មិន​ទាន់​មាន​តម្រុយ​ទេ តែ​យ៉ាងណា​ក៏​គេច​មិន​រួច​ពី​ច្បាប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជួង​ស្នែងក្របី ដែល​ជា​វត្ថុ​មាន​តម្លៃ​នាំ​យក​ពី​ប្រទេស​ភូមា ដោយ​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​យក​មក​រក្សា​ទុក​សម្រាប់​ប្រើ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជួង​ស្នែងក្របី ដែល​ជា​វត្ថុ​មាន​តម្លៃ​នាំ​យក​ពី​ប្រទេស​ភូមា ដោយ​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​យក​មក​រក្សា​ទុក​សម្រាប់​ប្រើ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចូល​លួច​យក​ទៅ​បាត់​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។


តាម​ប្រភព​ពី​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល​នោះ​បាន​មាន​សង្ឃដីកា​ថា ត្រូវ​បាន​អះអាង​ថា ជួង​ស្នែងក្របី​ដែល​ជា​រចនា​ឡើង​ដោយសារ​ធាតុ​ស្ពាន់​លាយ​ជាមួយ​ប្រាក់សុទ្ធ​មក​ពី​ប្រទេស​ភូមា ហើយ​នាំ​យក​មក​រក្សា​ទុក​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។


តាម​រយៈ​បកប្រែ​ជា​ភាសារ​ខ្មែរ​ព្រះសង្ឃ​ព្រះ​នាម ឆា លី​គី​ម ព្រះ​ជន្ម​៧៥​ព្រះ​វស្សា ជនជាតិ​អូស្ត្រាលី មាន​សង្ឃដីកា​ថា ជួង​ស្នែងក្របី ដែល​ជា​វត្ថុ​មាន​តម្លៃ​នេះ​មាន​ទំ​ហ៊ំ​០,៥​ម៉ែត្រ កំពស់​០,៣៥​ម៉ែត្រ ទម្ងន់​១៥​គីឡូក្រាម​ត្រូវ​គេ​ចូល​មក​លួច​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

ក្រោយ​ពេល​បាត់ លោក​ក្នុង​វត្ត​បាន​ទៅ​ប្តឹង​នគរបាល​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ស្វែងរក​យក​មក​វិញ​ផង​ដែរ ។ តែ​មក​ទប់​ពេល​នេះ​នៅ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ដែល​រំពឹង​ថា ឃើញ​វិញ​នោះ​ទេ ។ វត្ថុ​នេះ​ទោះ​មិនដឹង​ថា នៅ​ស្រុក​ខ្មែរ​មាន​តម្លៃ​ឬ​យ៉ាងណា តែ​នៅ​ប្រទេស​ភូមា​វិញ​មាន​តម្លៃ​ណាស់ ។ ព្រះសង្ឃ​មាន​សង្ឃដីកា​បន្ត​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​អាច​រក​ឃើញ​ទេ រូប​លោក​នឹង​ព្យាយាម​ទៅ​កាន់​ប្រទេស​ភូមា​វិញ ដើម្បី​ស្វែងរក​ទិញ​មក​ប្រើប្រាស់​ក្នុង​វត្ត​នេះ​ទៀត ។ ទោះ​ថ្លៃ​បន្តិច​ក៏​ដោយ​ប្រសិនបើ​នៅ​ភូមា​អាច​រក​ទិញ​បាន ។ តែ​លោក​យល់​ថា មិន​អាច​ក្មេង​លួច​ទៅ​លក់​អេ​ត​ចាយ​នោះ​ទេ ខ្លាច​ក្រែងតែ​មាន​អ្នក​ចង់បាន ហើយ​ជួល​មនុស្ស​ឱ្យ​ចូល​មក​លួច​ទៅ​វិញ ព្រោះ​របស់​នេះ​ទុក​នៅ​ផ្នែក​ខាងលើ​នៃ​ព្រះ​វិហារ​វត្ត ដែល​ជាទី​តាំង​ល្អ​មួយ​មិន​មាន​នរណា​ដឹង​ឡើយ ក្រៅពី​លោកសង្ឃ​ដែល​គង់នៅ​វត្ត​នេះ ។

ព្រះសង្ឃ ឆា លី​គី​ម​បានឱ្យ​ដឹង​ទៀត​ថា លោក​និមន្ត​មក​គង់នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល នេះ​៨​ព្រះ​វស្សា​(៨​ឆ្នាំ​)​មក​ហើយ បំណង​ជួយ​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​ខ្វះខាត និង​ក្មេង​កំព្រា​ក្នុង​ការ​រៀនសូត្រ ពេល​នេះ​បាន​ជួយ​ជា​បណ្តើរ​ៗ​ខ្លះ​ហើយ ។ រូប​លោក​នឹង​គង់នៅ​ដើម្បី​ជួយ​ជន​ទីទាល់​រហូត​អស់​១​ជីវិត នៅ​វត្ត​ខាងលើ​នេះ​ដោយ​មិន​ទៅ​ប្រទេស​ខ្លួន​វិញ​ឡើយ ។

យ៉ាងណា​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​នៅ​តែ​សម្តែង​ការ​សោកស្តាយ ជួង​ស្នែងក្របី​ដែល​បាន​បាត់​ទៅ​ហើយ​នោះ និង​សុំ​ឱ្យ​សមត្ថកិច្ច​ជួយរ​កមក​វិញ​ព្រោះថា ជា​របស់​កម្រ ហើយ​ស្រុក​ខ្មែរ​មិន​អាច​មាន ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ព្រះ​នាម តាត មហា​ទី​ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល​ពុំ​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ដោយ​ព្រះ​អង្គ​និមន្ត​ចេញ​ទៅ​ក្រៅប្រទេស​តាំងពី​មុន​ពេល​បាត់​របស់​នោះ ។

រីឯ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ចំពោះ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​របស់​លោក​វិញ​បាន​ទទួល​បណ្តឹង​ពី​ព្រះសង្ឃ​រួចរាល់​ហើយ ក៏​ប៉ុន្តែ​កម្លាំង​របស់​ប៉ុស្តិ៍ កំពុង​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ហើយ​ពេល​នេះ​នៅ​មិន​ទាន់​មាន​តម្រុយ​ទេ ប៉ុន្តែ​ជនសង្ស័យ​នោះ​ក៏​មិន​អាច និង​គេច​រួច​ពី​សំណាញ់​ច្បាប់ ឬ​ការ​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ