ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នានា​ប្រឆាំង​នយោបាយ​អន្តោប្រវេសន៍

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​បាតុកម្ម​ជា​ច្រើន​រយ​ទាំង​តូច ​ទាំង​ធំ បាន​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​ពាន់​​នាក់ កាលពី​ថ្ងៃ​ទី​៣០ ​មិថុនា ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​នយោបាយ​អន្តោ​ប្រវេសន៍​​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ​ត្រាំ…

សហរដ្ឋអាមេរិក ​៖ ​បាតុកម្ម​ជា​ច្រើន​រយ​ទាំង​តូច ​ទាំង​ធំ បាន​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​ពាន់​​នាក់ កាលពី​ថ្ងៃ​ទី​៣០ ​មិថុនា ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​នយោបាយ​អន្តោ​ប្រវេសន៍​​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ​ត្រាំ ហើយ​ទាមទារ​ឲ្យ​មានការ​ជួបជុំ​គ្នា​វិញ​ភ្លាម​ៗ​បណ្ដា​កុមារ ដែល​បំបែក​ចេញពី​ឪពុក​ម្ដាយ​ពួក​គេ​ជា​ជនអន្តោប្រវេសន៍​លួចលាក់ ត្រូវ​ចាប់ខ្លួន​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​។

បាតុកម្ម​ធំ​មួយ​ធ្វើ​នៅ​ឧទ្យាន​ជិត​សេត​វិមាន​ជាមួយ​មនុស្ស​គ្រប់​វ័យ​ចូលរួម​ច្រើន​ពាន់​នាក់​ ​បន្ទាប់​មក​ពួក​គេ​ដើរ​ហែ​ក្បួន​ក្រោម​ធាតុអាកាស​ក្ដៅហែង​កាត់ ​ជា​ពិសេស​មុខ​សណ្ឋា​គារ​ត្រាំ​។

​នៅ​ក្រុង​ញូ​វ​យ៉​ក បូ​ស្តុ​ន ស៊ីកា​ហ្គោ ព័រ​ឡែ​ន​ និង​ឡូ​ស​អេ​ន​ចឺ​ឡែ​ស ​ក៏​ផ្ទុះ​បាតុកម្ម​ដែរ ដោយ​​ក្នុង​ចំណោម​ពួក​បាតុករ​មាន​បណ្ដា​សិល្បករ ព្រមទាំង​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចូលរួម​។​

ចំណែក​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ពួក​បាតុករ​​បាន​ចាក់ខ្សែ​អាត់​សំឡេង កុមារ​អន្តោប្រវេសន៍​ម្នាក់​ស្រែកយំ​រក​ឪពុក​ម្ដាយ​គេ តាម​ប្រដាប់​បំពង​សំឡេង​។​ ពួក​គេ​ថា នោះ​ជា​លទ្ធិ​ប្រកាន់​ពូជសាសន៍​មិន​អាច​លាក់បាំង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ