រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី០១-៣០ ខែមិថុនា ឆ្នាំ២០១៨ កើតឡើ២៤៣លើក ថយ២%, ស្លាប់១៣២នាក់ ថយ៤%, របួសធ្ងន់១៩៨នាក់ ថយ១០%, របួសស្រាល១៧៥នាក់ ថយ៨៨% ។
សរុបស្លាប់១៣២នាក់ស្រី២៤នាក់ (ម៉ូតូ)ស្លាប់១០៤នាក់ស្មើ៧៩% (យប់៤៥នាក់) ,រថយន្តតូចស្លាប់១០ស្មើ៨%(យប់៥នាក់) , រថយន្តធំស្លាប់៦នាក់ស្មើ៥% (យប់១នាក់) ,យានផ្សេងៗស្លាប់៤នាក់ស្មើ៣%,ថ្មើរជើងស្លាប់៨នាក់ស្មើ៦% (យប់៥នាក់) ,មិនពាក់មួក៨១នាក់ស្មើ៧៨%,អ្នកបើកបរ៦៧នាក់ អ្នករួមដំណើរ១៤នាក់ ។ មូលហេតុគ្រោះថ្នាក់ ល្បឿន១០០លើក កើន៧លើក ស្លាប់៥១នាក់,ស្រវឹង១០លើកថយ៣លើក ស្លាប់៧នាក់,ប្រជែង៣៣លើកកើន៩លើក ស្លាប់២៧នាក់ ,មិនប្រកាន់ស្តាំ៣១លើកកើន១១លើក ស្លាប់២០នាក់,មិនគោរពសិទ្ធ៣២លើកថយ១៦លើក ស្លាប់៩នាក់,បត់គ្រោះថ្នាក់២៤លើកថយ១២លើក ស្លាប់១០នាក់ ,កត្តាយានយន្ត១០លើកកើន១លើក ស្លាប់៤នាក់,ងងុយដេក៣លើកថយ១លើក ស្លាប់៤នាក់, កត្តាផ្លូវ០លើកថយ១លើក ស្លាប់គ្មាន ។
យានយន្តបង្កហេតុ ម៉ូតូ១០៣លើក,រថយន្តតូច៨៣លើក , រថយន្តធំ៤៩លើក ,យានផ្សេងៗ៥លើក ,ថ្មើរជើង៤លើក ។ គ្រោះថ្នាក់ប៉ះទង្គិច មានម៉ូតូ និងម៉ូតូ៤៣លើក ,ម៉ូតូ និងរថយន្តតូច៧៨លើក ,ម៉ូតូ និងរថយន្តធំ៣៥លើក ,ម៉ូតូ និងថ្មើរជើង៨លើក ,ម៉ូតូដួលខ្លួនឯង៦លើក ,រថយន្តតូច និងថ្មើរជើង៧លើក,រថយន្តតូចក្រឡាប់៧លើក,រថយន្តតូច និងផ្សេងៗ១១លើក,រថយន្តតូច និងរថយន្តតូច១១លើក ,រថយន្តតូចក្រឡាប់១៣លើក ,រថយន្តតូច និងរថយន្តធំ៧លើក ,រថយន្តធំ និងរថយន្តធំ១០លើក,រថយន្តធំក្រឡាប់១លើក,រថយន្តធំ និងផ្សេងៗ៦លើក ។ របួសសរុប៣៧៣នាក់ ដោយម៉ូតូធ្ងន់១៤៩នាក់(មិនពាក់មួក១១៧នាក់) (បើកបរ៨៥នាក់ រួមដំណើរ៣២នាក់) , ម៉ូតូស្រាល៧៥នាក់ (មិនពាក់មួក៥១នាក់) បើកបរ១៣នាក់រួមដំណើរ៣៨នាក់),រថយន្តតូច១១២នាក់,រថយន្តធំ២៥នាក់,យានផ្សេងៗ៨នាក់,ថ្មើរជើង៤នាក់ ។
យានខូចខាត ម៉ូតូ២៣៥គ្រឿង,រងយន្តតូច១៣១គ្រឿង ,រថយន្តធំ៧៣គ្រឿង,យានផ្សេងៗ២៣គ្រឿង,ថ្មើរជើង១៤នាក់ ។ គ្រោះថ្នាក់លើផ្លូវ ៖ ផ្លូវជាតិ១៤១លើក,ផ្លូវខេត្ត៩១លើក,ផ្លូវលំ១១លើក ។ចំពោះនៅរាជធានី-ខេត្តដែលគ្រោះថ្នាក់ និងរងគ្រោះច្រើន ៖ ភ្នំពេញ៥៥លើក ស្លាប់១៨នាក់ របួស៥២នាក់ ,ត្បូងឃ្មុំ៥លើក ស្លាប់៩នាក់ របួស៤នាក់ , សៀមរាប៥លើក ស្លាប់៩នាក់ របួស១៣នាក់ ,ព្រះសីហនុ១៥លើក ស្លាប់៩នាក់ របួស២៦នាក់ , កំពង់ធំ៩លើក ស្លាប់៧នាក់របួស១១នាក់ , តាកែវ៨លើក ស្លាប់៦នាក់ របួស៣២នាក់ , កំពង់ស្ពឺ៨លើក ស្លាប់៦នាក់របួស៤នាក់ ,ព្រៃវែង១០លើក ស្លាប់៥នាក់របួស១០នាក់ និងខេត្តកំពង់ឆ្នាំង៥លើក ស្លាប់៣នាក់ របួស២នាក់ ៕
ចែករំលែកព័តមាននេះ