ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំងបេះដូង ៖ សញ្ញា​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ប្រយ័ត្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​បេះដូង​បាន​បញ្ជាក់​ថា ការ​គាំងបេះដូង​អាច​ឆក់​យក​ជីវិត​មនុស្ស ហើយ​ប្រជាជន​កម្ពុជា​ត្រូវ​យល់​ដឹង​អំពី​សញ្ញា​មួយ​ចំនួន​ដែល​ប្រាប់​ថា អាច​នឹង​កើត​មាន​គាំងបេះដូង​។ លោក​វេជ្ជបណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត (…

បាងកក ៖ វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​បេះដូង​បាន​បញ្ជាក់​ថា ការ​គាំងបេះដូង​អាច​ឆក់​យក​ជីវិត​មនុស្ស ហើយ​ប្រជាជន​កម្ពុជា​ត្រូវ​យល់​ដឹង​អំពី​សញ្ញា​មួយ​ចំនួន​ដែល​ប្រាប់​ថា អាច​នឹង​កើត​មាន​គាំងបេះដូង​។

លោក​វេជ្ជបណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត ( Dr. Suwat Kongdumrongkiat ) ឯកទេស​ខាង​រោគ​បេះដូង​នៃ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​នៃ មន្ទីរពេទ្យ Phayathai 3 hospital មាន​ប្រសាសន៍​ថា រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​របស់​មនុស្ស​ម្នាក់ គឺ​អាច​ខុស​គ្នា មិនមែន​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​គាំងបេះដូង​សុទ្ធតែ​មាន​រោគ​សញ្ញា​ដូច​គ្នា ឬ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​គ្នា​នោះ​ទេ ។ មនុស្ស​ខ្លះ​មានការ​ឈឺចាប់​ស្រាល​។ អ្នក​ផ្សេង​ទៀត​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​។ មនុស្ស​មួយ​ចំនួន​មិន​មាន​រោគ​សញ្ញា​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​រោគ​សញ្ញា និង​សញ្ញា​មួយ​ចំនួន​ដែល​បងប្អូន​គួរតែ​ដឹង​ថា តើ​លោក​អ្នក​កំពុង​តែ​មាន​បញ្ហា​បេះដូង​ដែល​អាច​ឈាន​ដល់​ការ​គាំងបេះដូង គឺ​មាន​ដូច​ជា៖

១- ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ចំ​កណ្តាល​ទ្រូង ឬ​ក៏​ទ្រូង​ខាងឆ្វេង ដែល​អាច​រាលដាល​ដល់ក ថ្គាម ឬ​ខ្នង​របស់​អ្នក

២- ការ​ឈឺចាប់​ដែល​រាលដាល​ទៅ​ដៃ​ឆ្វេង ឬ​ទាំង​សងខាង រាលដាល​ទៅ​ខ្នង ក ឬ​ថ្គាម

៣-​ក្អូ​ត​ចង្អោរ

៤- បែកញើស

លោក​វេជ្ជបណ្ឌិត Dr. Suwat Kongdumrongkiat មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​នៅ​ពេល​លោក​អ្នក កត់សម្គាល់​ឃើញ​មាន​រោគ​សញ្ញា​បែប​នេះ ជា​ពិសេស​គឺ​ការ​ឈឺចាប់​ក្នុង​ទ្រូង​ខុស​ពី​ប្រក្រតី លោក​អ្នក​ត្រូវ​តែ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ពេល​នោះ​លោក​អ្នក​ត្រូវការ​សង្គ្រោះ​ជា​បន្ទាន់​។ ដូច​ពាក្យស្លោក​ពោល​ថា ប្រសិនបើ​អ្នក​មក​ដល់​មន្ទីរពេទ្យ​បាន​កាន់តែ​លឿន យើង​អាច​ជួយ​អ្នក​បាន​ច្រើន​ណាស់»។

ចំណែក​លោក​វេជ្ជបណ្ឌិត វិ​ស៊ុត វិ​វេ​កា​ភី​រ៉ាត ( Dr. Visuit Vivekaphirat ) ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ Bumrungrad និយាយ​ថា ប្រជាជន​ត្រូវ​យល់​ដឹង​ថា ការ​គាំង​បេះដូង​ ​គឺជា​ស្ថានភាព​មួយ​ដែល​សរសៃឈាម​ត្រូវ​បាន​រារាំង​ដោយ​បណ្តាល​ឲ្យ​បេះដូង​មាន​ឈាម​ចិញ្ចឹម​មិន​គ្រប់​។ នៅ​ពេល​ដែល​រឿង​នោះ​កើតឡើង​នោះ​អ្នកជំងឺ​ភាគច្រើន​នឹង​មានការ​ខូចខាត​ដល់​សាច់ដុំ​បេះដូង​។ រាល់​នាទី សាច់ដុំ​បេះដូង​នឹង​ត្រូវ​ខូចខាត​កាន់តែ​ច្រើន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ផលវិបាក​នៃ​ការ​គាំងបេះដូង​ដែល​ធ្ងន់ធ្ងរ​បំផុត គឺជា​ការ​ស្លាប់​​ជាប់​លំដាប់​ទី ១ ។ ប្រហែល ១៥% នៃ​មនុស្ស​ដែល​មាន​បញ្ហា​គាំងបេះដូង គឺ​បាត់​បង់​ជីវិត ។ ចំណុច​ទី​២ គឺ​ប្រមាណ​ជា ២០% នៃ​អ្នក​ដែល​បាន​រស់រាន​មានជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​គាំងបេះដូង នោះ​ពួក​គេ​នឹង​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ដែល​មាន​ន័យ​ថា បេះដូង​មិន​អាច​ផ្តល់​ឈាម​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​សរីរាង្គ​នៃ​បេះដូង​ឡើយ​»៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ