ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ញែ​ម ថា​វី និង​អតីត​សិស្ស​បារាយ​នាំ​សម្ភារ​ប្រគល់​ជូន​សាលារៀន​សហគមន៍​ជី​និ​ត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​ញ៉ែ​ម ថា​វី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ​បាន​ដឹកនាំ​អតីត​សិស្ស អនុ​វិទ្យា​បារាយ​មួយ​ចំនួន​យក​សម្ភារ​ទៅ​ប្រគល់​ជូន​លោកគ្រូ -​អ្នកគ្រូ​នៅ​សាលា​ខ្មែរ​អង់គ្លេស​សហគមន៍​ជី​និ​ត ។ ការ​ប្រគល់​សម្ភារ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្តកំពង់ធំ ៖ លោក​ញ៉ែ​ម ថា​វី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ​បាន​ដឹកនាំ​អតីត​សិស្ស អនុ​វិទ្យា​បារាយ​មួយ​ចំនួន​យក​សម្ភារ​ទៅ​ប្រគល់​ជូន​លោកគ្រូ -​អ្នកគ្រូ​នៅ​សាលា​ខ្មែរ​អង់គ្លេស​សហគមន៍​ជី​និ​ត ។ ការ​ប្រគល់​សម្ភារ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលា​ខ្មែរ​អង់​គ្លេ​សហគមន៍​ជី​និ​ត ដែល​មា​នទី​តាំងនៅ​ភូមិ​បឹង សំរិត ឃុំ​បា​ល័​ង្គ ស្រុក​បារាយ ខេត្តកំពង់ធំ ដោយ​មានការ​ចូលរួម​ប្រគល់​ដោយ លោក ញែ​ម ថា​វី អ្នកតំណាង​រាស្ត្រ​ខេត្តកំពង់ធំ និង​អតីត​សិស្ស អនុ​វិទ្យាល័យ​បារាយ​ព្រមទាំង​លោកគ្រូ​-​អ្នកគ្រូ​សិស្សានុសិស្ស​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ។

លោក​ប៉េង ឃាង ជា​អតីត​សិស្ស​អនុ​វិទ្យាល័យ​បារាយ​បានឱ្យ​ដឹង​ថា ជា​ច្រើន​លើក​មក​ហើយ ដែល​អតីត​សិស្ស​អនុ​វិទ្យាល័យ​បារាយ​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​សិស្ស​ជំនាន់​ក្រោយ និង​បាន​រួម​គ្នា​ជួយ​ឧបត្ថម្ភ​ដល់​សាលា​សហគមន៍​ជី​និ​ត​ក៏​ដូច​ជា សាលារៀន​ផ្សេង​ៗ​ទៀត​ក្នុងស្រុក​បារាយ​ជា​ការ​លើកទឹកចិត្ត​ឲ្យ​ក្មួយ​ៗ​ខិតខំ​រៀនសូត្រ ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី​ទៅ​ថ្ងៃក្រោយ ។

លោក ប៉េង​ឃាង​បាន​បន្ត​ថា សាលា​ខ្មែរ​អង់គ្លេស​សហគមន៍​ជី​និ​ត​នេះ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​២០១៧ ហើយ​ចាប់​ដំណើរការ​ឱ្យ​សិស្ស​ចូល​រៀន​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​១​ខ្នង​មាន ៣២​បន្ទប់ សម្រាប់​សិស្ស​ចូល​រៀន​២៤​បន្ទប់ រួម​នឹង​ការិយាល័យ​បណ្ណាគារ​ទីចាត់ការ​ផង​ដែរ ។ ក្នុង​ការ​កសាង​លោក ញ៉ែ​ម​ថា​វី អ្នកតំណាង​រាស្ត្រ​កំពង់ធំ​ដែល​ជា​អ្នក​ផ្តួចផ្តើម និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​កសាង​សាលា​សហគមន៍​នេះ​ឡើង​ក្នុង​គោលបំណង​តបស្នង​សងគុណ​ដល់​អ្នក​ដ៏​មានគុណ​របស់​លោក គឺ​លោក ឌិ​ត តា​ល់ និង​លោកស្រី ឥ្យ បុប្ផា​អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ឈូក​ខេត្តកំពត​ដែល​បាន​ថែរក្សា​បីបាច់​ចិញ្ចឹម​លោក​តាំងពី​តូច​រហូត​មាន​ថ្ងៃនេះ ម្យ៉ាងទៀត គឺ​ដើម្បី​សិស្សានុសិស្ស​បាន​រៀនសូត្រ​បណ្តុះបណ្តាល​ចំណេះដឹង​ទុកជា​ទុន​សម្រាប់​បន្តវេន​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត ។

លោក​បន្ត​ថា សាលា​ខ្មែរ អង់គ្លេស​សហគមន៍​ជី​និ​ត​នេះ គឺ​ចាប់​ទទួល​សិស្ស​ចាប់ពី​ថ្នាក់​ទី​៤​ឡើង​ទៅ ទើប​ចូល​រៀន​បាន ហើយ​ចាប់ពី​ថ្ងៃ​សម្ពោធ​ឱ្យ​ដំណើរការ​រហូត​មក​ដល់​ពេល​នេះ មាន​សិស្ស​ចូល​រៀន​បាន​៣​បន្ទប់​មាន​ចំនួន​សិស្ស​សរុប​៦៧​នាក់ ។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​អតីត​សិស្ស​នៅ​សាលា​ផ្សេង​ៗ​ក៏​ដូច​ជា សប្បុរសជន​នានា​ដែល​មាន​ធនធាន​សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ក៏​ដូច​ជា សម្ភារ​ដល់​សាលា​នេះ​បន្ត​ទៀត​ផង ។ អំណោយ​របស់​អតីត​សិស្ស​អនុ​វិទ្យាល័យ​ដែល​ប្រគល់​ជូន​សាលា​នា​ឱកាស​នោះ​មាន ទូរទស្សន៍​ចំនួន​៣​គ្រឿង អំ​ពូ​ល សឡា​ចំនួន​៤ ចំណែក​លោក​ប៉េង​ឃាង បាន​ប្រគល់​បង់ សម្រាប់​អង្គុយ​លេង​ចំនួន​៤​ក​ប្លែ ដែល​ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ ។ បន្ទាប់​ពី​ប្រគល់​អំណោយ​ក៏​មាន​ពិសា​អាហារ​សាមគ្គី​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​អាណាព្យាបាល​សិស្ស​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​សប្បាយ​រីករាយ​ក្រៃ​លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ