គណបក្ស​ប្រជាជន​កម្ពុជា​រំលឹក​ខួប​នៃ​បង្កើត​គណបក្ស​ខិតខំ​ធ្វើ​អ្វី​ដើម្បី​អនាគត​ប្រជាជន


រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​រំលឹក​ខួប​នៃ​ការ​បង្កើត​គណបក្ស​លើក​ទី​៦៧ ឆ្នាំ​នៃ​គណបក្ស ក្រោម​ពាក្យស្លោក​«៦៧​ឆ្នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​រួម​គ្នា​ឆ្ពោះទៅ​រក​ជ័យ​ជំនះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨» ។

លោកស្រី​កតិ្ត​សង្គហ​បណ្ឌិត​ម៉ែ​ន​សំ​អន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពិធី​ខួប​លើក​៦៧​ឆ្នាំ នៃ​បង្កើត​គណបក្ស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នាសា​លស​ន្និ​បាទ​កោះ​ពេជ្រ​ថា នេះ​ជា​ជួប​ដ៏​ធំ​មួយ​នៃ​តំណាង​សកម្មជន​យុវជន​ទូ​ទាំង​ប្រទេស ដើម្បី​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​រួបរួម​គ្នា​ដ៏​រឹង​មាំ​នៃ​ធនធានមនុស្ស​របស់​គណបក្ស ។

លោកស្រី​បន្ត​ថា ពិធី​នេះ​ក៏​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​ទំនាក់ទំនង​រវាង​យុវជន និង​យុវជន និង​ការ​ចែករំលែក​បទ​ពិសោធ​របស់​យុវជន​ជំនាន់​មុន​ជូន​យុវជន​ជំនាន់​ក្រោយ ។ ជា​ពិសេស​នោះ​ជា​ឱកាស​នៃ​ការ​ត្រៀមខ្លួន​របស់​សកម្មជន​គណបក្ស ដើម្បី​ចូលរួម​ក្នុង​សមរភូមិ​សាធារណៈ​មតិ​ក៏​ដូច​ជា ការ​ដណ្តើម​យកជ័យ​ជម្នះ​ជូន​គណបក្ស​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

លោកស្រី​ក៏​បាន​លើក​ឡើង​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​សេ្ន​ហា​ជាតិ​ប្រឆាំង​អាណានិគមនិយម​បារាំង ដើម្បី​ឯករាជ្យ ។ ចាប់ពី​ពេល​បា​នប​ដិ​សន្និម​ក​គណ​ក្ស​បាន​រក្សា​ខ្ជាប់​នូវ​សារជាតិ​របស់​ខ្លួន​ដែល​ជា​តំណាង​ដ៏​បរិសុទ្ធ​នៃ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​កម្ពុជា​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ហ៊ាន​ពលិកម្ម​មិន​រុញ​រាស​ម្តៅ​កសាង​ប្រទេស​ជាមួយ​ឯករាជ្យ​សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។
​ចំ​ណែក​លោក ហ៊ុន​ម៉ា​នី សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹក​ដល់​សមាជិក​ទាំងអស់​ឲ្យ​ធ្វើការ​យកចិត្តទុកដាក់​សិក្សា​ស្វែង​យល់​ពី​បុព្វហេតុ​នៃ​កា​រក​កើ​ក​របស់​គណបក្ស ។ ថ្វី​តែ​យុវជន​មិន​បាន​ឆ្លងកាត់​សម័យកាល​ទាំងនោះ​មែន​ក៏​ពិតមែន ក៏​ប៉ុន្តែ​យុវជន គឺជា​អ្នក​ទទួលផល​ពី​សមិទ្ធផល​ទាំងនេះ​ដែល​គួរ​ឲ្យ​តម្លៃ​រៀនសូត្រ​ចង់​ចាំ និង​បន្ត​ជឿជាក់​លើ​គណបក្ស​ក្នុង​ការ​បន្ត​ដឹកនាំ​បង្កើត​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ