ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែទង្វើលោកប្តី​…ប្រពន្ធ​ទ្រាំទ្រ​លែងបាន​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ លំនៅ​ឋាន​របស់​ខ្មែរ​អ៊ិ​ស្លា​ម​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​កៀន​រមៀត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៨…

ខេត្ត​ត្បូងឃ្មុំ​៖ លំនៅ​ឋាន​របស់​ខ្មែរ​អ៊ិ​ស្លា​ម​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​កៀន​រមៀត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៨ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ចេញ​ទៅ​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់​អស់​២​រថយន្ត ហើយ​តាម​ការ​ស្រាវជ្រាវ​មូលហេតុ​​​នៃ​ការ​ឆេះ​នេះ​ដោយសារ​តែ​បុរសជា​​ម្ចាស់ផ្ទះ​ដែល​បែក​ថ្នាំ​ញៀន​គឺ​អ្នក​ដុត​បំផ្លាញ​។ លោក​វរៈ​សេនី​យ៍​ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នោះ​មាន​ម្ចាស់​ឈ្មោះ​លី រ៉​ន អាយុ​៣៨​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ​កៅ ណាស់ អាយុ​៣៩​ឆ្នាំ ក្នុង​ពេល​ដែល​មាន​អគ្គី​ភ័យ​កើតឡើង ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ទេ ដោយ​បាន​ដើរទៅ​លេង​នៅផ្ទះ​អ្នក​ជិតខាង​បាត់ ។ លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បន្ត​ថា បន្ទាប់​មក​ស្រាប់តែ​ផ្ទះ​ខាងលើ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ ដោយ​មាន​អណ្តាតភ្លើង​ឡើង​ក្រហមច្រាល​តែ​ម្តង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ដងទឹក​មក​ជះ​ពន្លត់ និង​បាន​សុំ​អន្តរា​គម​ន៏​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់ ។ ដោយសារ​តែ​ផ្លូវ​ឆ្ងាយ​ផង​នោះ​ទំ​រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់ ផ្ទះ​ខាងលើ​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ តែ​ទោះបីជា​យ៉ាងណា​ក៏​ការ​ជួយ​របស់​សមត្ថកិច្ច​បាន​ប្រឹង​បាញ់​ទឹក​ទៅ​លើ​ផ្ទះ​ដែល​កំពុង​ឆេះ​នោះ​មិន​ឲ្យ​ឆេះ​រាលដាល​ឆ្លង​ទៅ​ផ្ទះ​របស់​អ្នក​ជិតខាង ។ ចំពោះ​សំភារៈ​ដែល​បាន​បាត់បង់​ក្នុង​នោះ​មាន ថវិកា​១​លាន​៣០​ម៉ឺន​រៀល មាស​ខ្សែ​ក និង​ក្រវិល​ទង្ង​ន់​៤​ជី ស្រូវ​២​ស្បោង​ធំ ព្រមទាំង​សំភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ លុះដល់​ពេល​រសៀល សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​គឺ​ដោយសារ​តែ​បុរស​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត​បំផ្លាញ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ​នោះ​តែ​ម្តង ។លោក​វរៈ​សេនី​យ៍​ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា មុន​កើតហេតុ បុស​ឈ្មោះ​លី រ៉​ន បាន​សុំ​លុយ​ប្រពន្ធ​ថា​ទៅ​ទិញ​គោ តែ​បែរជា​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ជក់​ទៅ​វិញ ហើយ​បុរស
នេះ​ជា​មនុស្ស​សរសៃប្រសាទ​ដោយសារ​គ្រឿងញៀន​ផង​ដែរ ។ បន្ទាប់​ពី​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ក៏​បានប្តឹង​​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​លើ​ប្តី​របស់​គាត់ ព្រោះ​ថាបើ​លែង​មក​វិញ​ខ្លាច​បង្ក​ហិង្សា​ញឹកញាប់​ក្នុង​ក្រុម​គ្រួសារ ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ជា​ប្តី​ខាងលើ​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១ កក្កដា​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ