ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ពិនិត្យ​ទំនិញ​ឃើញ​បន្លែ​ត្រី​សាច់​លក់​ផ្ទាល់​ដី​ប៉ះពាល់​សុខភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​រក​ឃើញ​បន្លែ​ត្រី​សាច់​ដាក់​លក់​ផ្ទាល់​ដី​ប៉ះពាល់​សុខភាព​អា​ជីករ លក់ ម្ចាស់​ផ្សារ​មិន​ឲ្យ​ដាក់​គ្រែ ឬ​រាន​លក់​ដែល​ទីតាំង​ការ​ពិនិត្យ​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង សង្កាត់​អូរ​អំបិល…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​រក​ឃើញ​បន្លែ​ត្រី​សាច់​ដាក់​លក់​ផ្ទាល់​ដី​ប៉ះពាល់​សុខភាព​អា​ជីករ លក់ ម្ចាស់​ផ្សារ​មិន​ឲ្យ​ដាក់​គ្រែ ឬ​រាន​លក់​ដែល​ទីតាំង​ការ​ពិនិត្យ​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ជាក់ស្តែង​មន្ត្រី​សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រមាណ​ជាង​១០​នាក់​ដែល​ចុះ​ពិនិត្យ​ទំនិញ​ផ្សារ​ហ៊ុយ​ឡេ​ង ចាប់ពី​ម៉ោង​៨​រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់ ការ​ចុះ​ពិនិត្យ​ឃើញ​មន្ត្រី​ជំនាញ​បាន​ចុះ​បិត​ខិតប័ណ្ណ​១​ដុំ​ប្រមាណ​ជិត​១០០​សន្លឹក បិត​តាម​តូប​អប់រំ​ណែនាំ​ពី​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព ។

លោក​សាន វិជ្ជា​សា​រ៉ា​វុ​ធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អគ្គ​នាយ​ដ្ឋា​ន​កាំកុងត្រូល​ហើយ​មន្ត្រី​ចម្រុះ​បាន​ចុះ​ផ្សព្វផ្សាយ​បិត​ខិតប័ណ្ណ​តាម​តូប​អប់រំ​ណែនាំ​ពី​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព និង​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ខាងលើឃើញ​អាជីវករ​លក់​បន្លែ​ត្រី​សាច់ និង​ផ្អក ប្រហុក​ដាក់​ផ្ទាល់​ដី ដែល​ខុស​ពី​បច្ចេកទេស ព្រួយ​បារ​ម្ម​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទិញ​ទៅ​បរិភោគ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​សាកសួរ​អាជីវករ​លក់ដូរ បន្លែ ត្រី​សាច់​ផ្ទាល់​ដី​ប្រាប់​ថា គាត់​បានដឹង​ដាក់​លក់​ផ្ទាល់​ដី​មិន​សមរម្យ តែ​ម្ចាស់មិន​ឲ្យ​ដាក់​គ្រែ​លក់​ឲ្យ​ផុត​ពី​ដី​ឡើយ ព្រោះថា​វា​ខាត​ទីតាំង​តូប​លក់ដូរ​ទើប​មិន​ឲ្យ​ដាក់​លក់​លើ​ការ៉ូ​រហូត​មក ។


លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា ក្រោយ​ពែ​ល​ចុះ​ពិនិត្យ​ឃើញ​អាជីវក​រដាក់​លក់​បន្លែ​ត្រី​សាច់​លើ​ការ៉ូ​ខុស​បច្ចេកទេស​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​អាជីវករ​ត្រូវ​ដាក់​លក់​បន្លែ​ត្រី​សាច់​លើ​គ្រែ​ឲ្យ​មាន​កម្ពស់​យ៉ាងតិច​កន្លះ​ម៉ែត្រ​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​គ្រប​ឲ្យ​ជិត​មិន​ឲ្យ​រុយ រូស​នាំ​មេរោគ​ចូល ។

លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​ផ្សារ​ហ៊ុយ​ឡេ​ងរ​ក​ឃើញ​ការ​លក់ដូរ​បន្លែ​ត្រី​សាច់​ផ្ទាល់​ដី​ប្រឈម​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទិញ​ទៅ​បរិភោគ ហើយ​មន្ត្រី​ជំនាញ​ធ្វើ​របាយ​ការ​ជូន​អភិបាលខេត្ត​បាន​ជ្រាប​ជា​ដំណឹង​ហើយ​ឲ្យ​ម្ចាស់​ផ្សារ​រៀបចំ​កន្លែង​អាជីវករ​លក់​បន្លែ​ត្រី​សាច់​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​តាម​លក្ខណៈ​បច្ចេកទេស និង​ចូលរួម​ថែរក្សា​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​។​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ឃើញ​មាន​កម្ទេច​ចំណី ហើយ​ណែនាំ​ម្ចាស់​តូប និង​ដកហូត​បាន​ចំនួន​៥៧២​កញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ