ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​ត្រូវចេះ​កែខ្លួន​ដើម្បី​អនាគត​ខ្លួនឯង គ្រួសារ ​និង​សង្គម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ត្រូវ​ចេះ​កែខ្លួន​ដើម្បី​អនាគតខ្លួនឯង គ្រួសារ និង​សង្គម​» ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ផ្តាំផ្ញើ​នៅ​ពេល​នាំ​យក​អំណោយ​ចែក​ជូន​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់…

ខេត្តបន្ទាយមានជ័យ ៖ «​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ត្រូវ​ចេះ​កែខ្លួន​ដើម្បី​អនាគតខ្លួនឯង គ្រួសារ និង​សង្គម​» ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ផ្តាំផ្ញើ​នៅ​ពេល​នាំ​យក​អំណោយ​ចែក​ជូន​កាល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក លី សារី ប្រធាន​សាខា​កាកបាទក្រហម ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​សមាជិក​នាំ​យក​អំណោយ​ប្រគល់​ជូន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ក្រុង​សិរី​សោភ័ណ​រួម​មាន អង្ករ​១​តោន ធុង​ស្តុ​ប​ទឹក​១,០០០​លី​ត្រ ចំនួន​១​ធុង សាច់​ជ្រូក​១​ក្បាល​ទំងន់​១០០​គីឡូក្រាម ទឹកក្រូច​៦០​ដប មី​ថៃ​១០​កេស ទឹកត្រី និង​ទឹកស៊ីអ៊ីវ​១០​យួរ ប្រេងឆារ​៥​ដប ត្រីខ​៥​យួរ​។
លោក​បាន​ផ្តាំផ្ញើ​ដល់​យុវជន​ដែល​ជាប់​សារធាតុ​ញៀន​មាន​ចំនួន​៥៣១​នាក់ ស្រី​៣៣​នាក់​ដែល​កំពុង​អប់រំ​បន្សាប​សារធាតុ​ញៀន​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ត្រូវ​ខិតខំ​ទទួល​ការ​បន្សាប និង​អប់រំ​កែខ្លួន​ក្រោយ​ពេល​អប់រំ​បាន ហើយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​កែខ្លួន​អោយ​ក្លាយជា​មនុស្ស​ល្អ ដើម្បី​អនាគត​ខ្លួនឯង និង​គ្រួសារ​នា​ពេល​អនាគត​។ក្នុង​នាម​យុវជន​ដែល​កំពុង​ទទួល​ការ​បន្សាប​និង​អប់រំ​ក្នុង​មណ្ឌលជីវិត​ថ្មី​ភ្នំ​បាក់​ក្រុង​សិរី​សោភ័ណ ​សូម​ថ្លែង​អំណ​រ​គុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​បានការ​យកចិត្តទុកដាក់​ចំពោះ​កូនចៅ ហើយ​ក្រុម​យុវជន​ទាំងអស់​ប្តេជ្ញា​ចិត្ត​ថា ខិតខំ​កែខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ល្អ ដើម្បី​អនាគត​ខ្លួនឯង និង​គ្រួសារ ហើយ​ពេល​ចេញ​ទៅ​វិញ​នឹង​ចូលរួម​អប់រំ​ណែនាំ​មិត្តភក្តិ​ដែល​ដើរ​ផ្លូវខុស​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ