ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង់ហ្នឹងហើយដែលនាំឱ្យមានទុក្ខ

5 ឆ្នាំ មុន

ការរស់នៅ​ នត្ថិ ខន្ធសមា ទុក្ខា មិនមាន​ទុក្ខណាស្មើនឹង​ខន្ធទុក្ខទេ។​នេះគឺជាទុក្ខធំធេងជាងគេ​ទាំងអស់​ គឺទុក្ខកើតពីការប្រឹងប្រែងធ្វើ​ឱ្យខន្ធ បញ្ចក្ខន្ធ​ ជីវិត​ របស់ខ្លួន​អាចស្ថិត​ស្ថេរនៅបាន មិនបែកធ្លាយ…

ការរស់នៅ​ នត្ថិ ខន្ធសមា ទុក្ខា មិនមាន​ទុក្ខណាស្មើនឹង​ខន្ធទុក្ខទេ។​នេះគឺជាទុក្ខធំធេងជាងគេ​ទាំងអស់​ គឺទុក្ខកើតពីការប្រឹងប្រែងធ្វើ​ឱ្យខន្ធ បញ្ចក្ខន្ធ​ ជីវិត​ របស់ខ្លួន​អាចស្ថិត​ស្ថេរនៅបាន មិនបែកធ្លាយ និងបំពេញនូវចំណង់​ របស់ជីវិតនេះបានជាប្រក្រតី ។មនុស្ស​ជាសត្វមានបញ្ញា ដឹងខុសត្រូវ ដឹង​ចម្រើន វិនា​ស និងចេះរស់ជាសង្គម។ មនុស្ស​មានតណ្ហា គឺសេចក្តីប្រាថ្នា ជាគ្រឿង​បើកបរជីវិត។ ការដែលមានតណ្ហាជាអ្នកបើកបរនេះ បានធ្វើឱ្យមនុស្សទទួលនូវសេចក្តីទុក្ខជាបន្តបន្ទាប់ អស់ពីមួយដល់មួយ និងអស់ពី​តូចទៅរកទុក្ខដែលធំៗជាលំដាប់ ។​ដូច្នេះសេចក្តីទុក្ខក្នុងរឿងជីវិតនេះ​ គ្របដណ្តប់នូវសេចក្តីទុកផ្សេងៗទាំងអស់​បញ្ហាផ្សេងៗរាប់មិនអស់ កើតឡើងពីចំណង់របស់​មនុស្សក្នុងជីវិតរបស់ខ្លួននេះទាំងអស់​ ដែលចាត់ថាជាទុក្ខធំបំផុតមិនអាចឆ្លងវាលវដ្តសង្សារទៅរកទីបរមសុខបានឡើយ ។