ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ក្នុង​រូង​ចាប់​ស្រក ​ស្បៀង​និង​ទូរស័ព្ទ​ទម្លាក់​តាម​ប្រហោង​ដែល​សន្មត់​ថា…

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖​ រហូត​មក​ពេល​នេះ​ទឹក​ក្នុង​រូងភ្នំ​ចាប់​ផ្តើម​ស្រក​ចុះ​បាន​ច្រើនហើយ ​ដោយ​សារ​​​ការ​ខិតខំ​ប្រឹង​ប្រែង​បូម ហើយ​ភ្លៀង​ផ្អាក​ធ្លាក់ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ប្រមូល​ផ្ដុំ​​គ្នា​ចាប់តាំងពី​៨​ថ្ងៃ​មក​ហើយ នា​ថ្ងៃ​ទី​៣០​ មិថុនា បាន​ចូល​ដល់​គៀក​តំបន់​ដែល​សន្មត់​ថា កុមារ​១២​នាក់​…

ប្រទេស​ថៃ​ ៖​ រហូត​មក​ពេល​នេះ​ទឹក​ក្នុង​រូងភ្នំ​ចាប់​ផ្តើម​ស្រក​ចុះ​បាន​ច្រើនហើយ ​ដោយ​សារ​​​ការ​ខិតខំ​ប្រឹង​ប្រែង​បូម ហើយ​ភ្លៀង​ផ្អាក​ធ្លាក់ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ប្រមូល​ផ្ដុំ​​គ្នា​ចាប់តាំងពី​៨​ថ្ងៃ​មក​ហើយ នា​ថ្ងៃ​ទី​៣០​ មិថុនា បាន​ចូល​ដល់​គៀក​តំបន់​ដែល​សន្មត់​ថា កុមារ​១២​នាក់​ និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេ​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច រត់​ទៅ​ជ្រក​។

អភិបាលខេត្ត​ឈៀង​រ៉ៃ​ លោក NARONGSAK OSOTTANAKORN និយាយ​ថា ពួក​អ្នក​មុជ​ទឹក​ពេល​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​កន្លែង​សន្មត់​ថា​ ពួក​គេរ​ត់ទៅ​ជ្រក ហើយ​យើង​អាច​ចូល​ដល់ទី​នោះ​នា​ថ្ងៃ​ទី​៣ ​កក្កដា​ ។​ សភាពការណ៍​ពេល​នេះ ប្រសើរ​​ជាង​ពេល​មុន ទឹក​ចាប់​ស្រក​ចុះ​ច្រើន ដោយសារ​ការ​បូម ​និង​ភ្លៀងបាន​​ផ្អាក​ធ្លាក់។

ទោះបី​យ៉ាងណា​គេ​នៅ​ពុំ​ទាន់​មានការ​ទាក់ទង​ណាមួយ ជាមួយ​ក្មេង​ទាំងនោះ​ និង​គ្រូ​បង្ហាត់​បាល់ទាត់​ពួក​គេ​ដែល​ជាប់​ក្នុង​រូងភ្នំ​ថា​ម​លួង ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​មី​យ៉ា​ន់​ម៉ា​ និង​ឡាវ ចាប់ពី​ថ្ងៃ​ទី​២៣ ​មិថុនា​ មក​នៅឡើយ​ទេ។ រីឯ​​ប្រអប់​ស្បៀង​ទាំងឡាយ​ ព្រមទាំង​ទូរស័ព្ទ​ដៃ ត្រូវ​បាន​ទម្លាក់​មុន​នេះ ​ចូល​ក្នុ​ង​រូងភ្នំ​ពី​ប្រហោង​ត្រង់​មួយ​នៃ​រូងភ្នំ​ ស្ថិត​នៅ​មិន​ឆ្ងាយ​​ប៉ុន្មាន​ពី​កន្លែង​ដែល​ពួក​អ្នក​សង្គ្រោះ​សង្ឃឹមថា ​ពួក​គេ​ជ្រក​នៅ​ទីនោះ​។

ម្យ៉ាងទៀត​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ធ្វើ​សមយុទ្ធ ត្រាប់​ ដូច​ការ​ជម្លៀស​ពួកក្មេង​ៗ​ចេញពី​រូង​ភ្នំ​។ ដោយ​សារ​តែ​​បែប​នេះ​ហើយ បាន​នាំ​ឲ្យ​អ្នកលេង​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន​ច្រឡំ​ថា ​រក​ពួក​គេ​ឃើញហើយ​ ប៉ុន្តែ​​នោះ​ជា​ការ​ត្រៀម​ទុក​សម្រាប់​ពេល​មានការ​ទាក់ទង​ជាមួយ​ពួក​អ្នក​បាត់​ខ្លួន​តែប៉ុណ្ណោះ។ ចំណែក​ព្រះសង្ឃ​នៅ​បន្ត​សូត្រធម៌​បន់ស្រន់​ សូម​ឲ្យ​រក​ពួក​គេ​ឃើញ​នៅ​រស់រាន​មានជីវិត​។

លោក​​អភិបាលខេត្ត​ឈៀង​រ៉ៃ​ បាន​និយាយ​ថា ក្រោយ​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​ស្ថិត​ក្នុង​ទី​ងងឹត​នៃ​រូងភ្នំ មនុស្ស​ជាប់​ក្នុង​នេះ​អាច​មាន​បញ្ហា​ភ្នែក​ និង​សួត ដូច្នេះ​ការ​នាំ​ពួក​គេ​ចេញ​​ពេល​តាម​រក​ឃើញ ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​។ ​លោក​បន្តថា​ នេះ​ជា​សមយុទ្ធ​ សូម​កុំ​មានការ​ភ្ញាក់ផ្អើល​។​ យើង​សម​ទុក​បើ​រក​ឃើញ​ពួក​គេ​ត្រូវ​នាំ​ចេញ ​ហើយ​ប​ញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ទៅ​មន្ទីរពេទ្យ​បែប​ណា​។​ មន្ទីរពេទ្យ​ជា​ច្រើន​ក្នុង​តំបន់​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ឆ្លៀតពេល​ភ្លៀង​ផ្អាក​ធ្លាក់​។

លោក ​ANMAR MIRZA អ្នកជំនាញ​ការ​អា​មេ​រិ​ក​ម្នាក់​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រោម​ដី បាន​និយាយ​ថា​ ក្មេង​ទាំងនេះ​ផឹកទឹក​ក្នុង​រូងភ្នំ ពួក​គេ​អាច​ធន់​បាន​ច្រើន​ស​ប្ដា​ហ៍​ ដោយ​គ្មាន​ស្បៀង​បាន​​។ ​ពួក​គេ​សុទ្ធតែ​ជា​កីឡាករ​មាន​សុខ​ភាពរឹងមាំ ដូច្នេះ​ពួក​គេ​​អាច​ស៊ូទ្រាំ​រស់​បាន​ដល់​មួយ​ខែ​ ប៉ុន្តែ​បញ្ហា​​ដែល​សំខាន់នោះ គឺ​ស្ថិត​ត្រង់​ថា ​ពេល​ណា​​ទើប​ពួក​អ្នក​ជួយ​​សង្គ្រោះ​រក​ឃើញ​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ