ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​នាង​ក្រមុំ​ក្នុង​ព្រៃ​សុំ​មើល​ថង់ ស្រាប់តែ​ឡើង​ទ្រោប​ពីលើ​រួច​…!!!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ពញាឮ ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​​ចាប់រំលោភ​នារី​ក្រមុំ​ម្នាក់​មិន​សម្រេច​ក្នុង​ព្រៃ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ពាម​ល្វែ​ក…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ពញាឮ ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​​ចាប់រំលោភ​នារី​ក្រមុំ​ម្នាក់​មិន​សម្រេច​ក្នុង​ព្រៃ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សរ ទែ​ល ភេទ​ប្រុស អាយុ​​៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ចំណែក​នារី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ​។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ដើរទៅ​រក​ដក​ផ្សិត​ក៏​ជួប​គ្នា​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ ពេល​នោះ​ជន​រង​គ្រោះ​ដើរ​រក​ដក​ផ្សិត រីឯ​ជនសង្ស័យ​ក៏​ដើរ​រក​ជិត​គ្នា លុះ​មួយសន្ទុះ​ជនសង្ស័យ​ក៏​ស្រែក​ហៅរក​ជន​រង​គ្រោះ ជន​រង​គ្រោះ​ឆ្លើយ​តប​ថា ខ្ញុំ​នៅ​ដក​ឯណោះ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ដើរទៅ​រក​ជន​រង​គ្រោះ ភ្លាម​នោះ​ជនសង្ស័យ​ក៏​សុំ​មើល​ថង់​ដាក់​ផ្សិត​របស់​ជន​រង​គ្រោះ ឆ្លៀតឱកាស​ជនសង្ស័យ​បាន​ចាប់​ផ្តួល​ជន​រង​គ្រោះ​ឱ្យ​ដួល​នឹង​ដី ហើយ​ឡើង​ទ្រោប​ពីលើ​រួច​ចាប់​អោប​ថើប និង​យកដៃ​ចាប់​ច្របាច់​សុដន់ និង​ប្រដាប់​ភេទ​របស់​ជន​រង​គ្រោះ​។

នគរបាល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ដែរ​ជន​រង​គ្រោះ​ក៏​ខំប្រឹង​រើ​បំរាស់ រួច​ច្រាន​ជន​សង្ស័យ​​ចេញ​បណ្តាល​ឱ្យ​ដួល រួច​ក៏​រត់​ពី​ក្នុង​ព្រៃ​មក​ផ្ទះ​របស់​ខ្លួន​វិញ​។ ពេល​មក​ដល់​ផ្ទះ​ភ្លាម​ជន​រង​គ្រោះ​បាន​និយាយ​ពី​រឿងហេតុ​ខាងលើ​ប្រាប់​ម្តាយ​នាង ហើយ​ម្តាយ​ក៏​នាំ​ជន​រង​គ្រោះ​ទៅ​ប្តឹង​លោក​មេ​ភូមិ រួច​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​កំពង់​លួង ។ ក្រោយមក​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ