ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​នឹង​ម៉ូតូ​ពន្លះ​គ្នា​ពេញទំហឹង រងរបួសធ្ងន់​ស្រាល​ទាំង​សងខាង

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ទល់មុខ​ផ្លូវ​ចូល​វរ​សេនា​តូច​លេខ​១ ចំការ​ដូង ស្ថិត​ក្នុងភូមិ​កែវ​ក្រសាំង…

ខេត្ត​កែប ៖ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ទល់មុខ​ផ្លូវ​ចូល​វរ​សេនា​តូច​លេខ​១ ចំការ​ដូង ស្ថិត​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា ម៉ូតូទាំង២គ្រឿងខាងលើ​រួម​មាន ៈ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កែប ១A-៣៧១៧ បើកបរ​ដោយ​ឈ្មោះ ជី វ​ន្ធ័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​កែប ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក ហុងដា ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កែប ១B-០៦១៨ បើកបរ​ដោយ​ឈ្មោះ សូ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់​ភូមិ​ទួល​ស្រងាំ ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ សូ វ៉ៃ ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ រស់​ភូមិ ឃុំ​ជាមួយ​គ្នា​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កែប ១A-៣៧១៧ បើកបរ​ដោយ​បុរស​ម្នាក់​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កែប ១B-០៦១៨ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ កែប ១A-៣៧១៧ បាន​រង​របួសស្រាល ត្រូវ​បានដឹកយក​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ដំណាក់​ចង្អើរ ចំណែក​អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ កែប ១B-០៦១៨ បាន​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ពងទឹក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពត រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសស្រាល​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​ជាមួយ​គ្នា ។

ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ