ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទាំង​ព្រឹក​ព្រលឹម​…​ផ្អើល​ឈុ​ល​អ្នកលក់​សាច់សត្វ​ព្រៃ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នក​ប្រកប​របរ​លក់​សត្វព្រៃ​លើ​ទីផ្សារ​រត់​ជាន់​គេ​ជាន់​ឯង​ទាំង​ព្រលឹង​ចុង​សក់ នៅ​គ្រា​ឃើញ​អ្នកប្រមាញ់​បទល្មើស​សត្វព្រៃ​ចល័ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១៨ នៅ​លើ​ទីផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ។ ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​ក្បែរ​ទីតាំង​លក់​សត្វព្រៃ​នីមួយ​ៗ​ថា…

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នក​ប្រកប​របរ​លក់​សត្វព្រៃ​លើ​ទីផ្សារ​រត់​ជាន់​គេ​ជាន់​ឯង​ទាំង​ព្រលឹង​ចុង​សក់ នៅ​គ្រា​ឃើញ​អ្នកប្រមាញ់​បទល្មើស​សត្វព្រៃ​ចល័ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១៨ នៅ​លើ​ទីផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​ក្បែរ​ទីតាំង​លក់​សត្វព្រៃ​នីមួយ​ៗ​ថា ក្រុម​អ្នក​ប្រកប​របរ​លក់​សត្វព្រៃ​មាន​ទាំង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​បាន​រត់​ចោល​កន្លែង​លក់ដូរ ខណៈ​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​លក់​សាច់​គោ​ម្នាក់​ស្រែក​ផ្អើល​ឡើង​គ្រា​ឃើញ​កងកម្លាំង​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​តម្រង់​ទៅ​ក្រុម​អ្នកលក់​សត្វព្រៃ ប៉ុន្តែ​យ៉ាងណា​មិន​បាន​ចាប់ខ្លួន​ន​ណា​ម្នាក់​បាន​ឡើយ ក្រៅពី​ការ​រឹបអូស​សាច់សត្វ​ព្រៃ​ស្រស់ សត្វព្រៃ​នៅ​រស់ សាច់​ក្រៀម និង​សម្ភារ ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​របស់​កម្លាំង​អន្តរាគមន៍​ចល័ត​ដែល​ធ្វើ​ឡើង​ខាងលើ គឺ​មិន​បាន​ជូនដំណឹង​ដល់​ថ្នាក់​មូលដ្ឋាន​នោះ​ឡើយ ដោយសារ​គិត​ថា មិន​អាច​ជោគជ័យ​លើ​ការ​បង្ក្រាប ។ តែ​ក្រុម​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​បាន​អញ្ជើញ​មន្ត្រី​ថ្នាក់​មូលដ្ឋាន ដើម្បី​ចូលរួម​ធ្វើ​កំណត់ហេតុ​ចាប់​យក និង​ប្រគល់​តួនាទី​មក​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ ដើម្បី​ធ្វើការ​កម្ទេច​ចោល ។


មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង ក្រោយ​ការ​បង្ក្រាប​រឹបអូស​សត្វព្រៃ​នៅ​លើ​ទីផ្សារ​នោះ បន្ទាប់​គេ​សង្កេត​ឃើញ​រយៈ​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ​សាច់សត្វ​ព្រៃ​ទាំងនោះ​ប្រែ​ជះក្លិន​ដ៏​ស្អុយ​សាយភាយ​ចេញពី​សាច់ និង​ចោមរោម​ដោយ​សត្វ​រុយ ។ តែ​សម្រាប់​ការ​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​វិញ​ទោះបី​ទុក​រហូត​ទល់​វេលា​ល្ងាច​ក៏​មិន​ប្រែ​ក្លិន​នោះ​ដែរ តើ​មាន​អ្វី​ដែល​អាច​រក្សា​សាច់សត្វ​ព្រៃ​ទាំងនោះ​រក្សា​ភាព​ស្រស់ និង​គ្មាន​ក្លិនស្អុយ ? ។

សត្វព្រៃ​ដែល​កម្លាំង​ក្រុម​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​លើ​ទីផ្សារ​ឯណេះ​វិញ គឺ​បាន​រឹបអូស​សាច់​ព្រៃ​ស្រស់​៨១​គីឡូក្រាម និង​សត្វព្រៃរ​ស់មាន​ចំនួន​៨,១០​គីឡូក្រាម​ផ្សេង​ក្នុង​រួម​មាន សាច់​ជ្រូកព្រៃ​ស្រស់​៥២,៥០​គីឡូក្រាម សាច់​ប្រើស​ស្រស់​២៣,៥០​គីឡូក្រាម ងៀត​សាច់​ជ្រូកព្រៃ​៥​គីឡូក្រាម ។ ចំណែក​សត្វរ​ស់មាន​អណ្តើក​ស្រែ​១​ក្បាល អណ្តើកបិទមុខ ២​ក្បាល និង​អណ្តើក​ភ្នំ​៧​ក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ