ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីណា​មាន​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​សង្គ្រាម​នៅ​កម្ពុជា​ឡើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សៀមរាប​នា​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្តសៀមរាប ៖ លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សៀមរាប​នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះ​សួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​១២០​នាក់ ក្នុង​សង្កាត់​គោក​ចក​ក្រុង​-​ខេត្តសៀមរាប និង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក ទិ​ត្យ ឌី​រ៉ា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​សង្កាត់​គោក​ចក​ធ្វើ​សេចក្តីរាយការណ៍ អំពី​ការងារ​កសាង​សមាជិក និង​ក្រុម​បក្ស​ទាំង​០៨​ភូមិ រួច​មាន​ប្រសាសន៍សំណេះសំណាល​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​នឹករលឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​សង្កាត់​គោក​ចក​ក៏​ដូច​ជា ទូ​ទាំង​ខេត្ត​ផង​ដែរ និង​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បន្ដ​គាំទ្រ​គណបក្ស​ប្រជាជន ។

នៅ​គ្រប់​កាលៈទេសៈ​ណា​មាន​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​អនុញ្ញាត​ឱ្យ​កើត​មាន​សង្គ្រាម​នៅ​កម្ពុជា​ឡើយ ។ ក្នុង​នោះ​ដែរ​លោក​បណ្ឌិត​ក៏​បាន​សំណូម​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ភូមិដ្ឋាន​ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ (​តំបន់​អប្សរា ) សូម​មានការ​អធ្យាស្រ័យ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដោយ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​អប្សរា ដើម្បី​ជា​ការ​បំពេញ​នូវ​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ផង​ដែរ ។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ពី​សភាពការណ៍​នយោបាយ​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ក្នុង​នោះ​លោក បណ្ឌិត បាន​ជម្រុញ​ឲ្យ​បងប្អូន​សមាជិក​របស់​គណបក្ស​ប្រជាជន​ដែល​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​គ្រប់​ទីកន្លែង​ដែល​មាន​តួនាទី​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ​ដូច​ជា លោក​មេឃុំ ចៅសង្កាត់ លោក​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ ត្រូវ​ខិតខំ​បម្រើសេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ទាំង​សេវា​តម្រូវការ សេវា​ចាំបាច់ ជា​ពិសេស​លិខិត​ស្នាម​ផ្សេង​ៗ ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឱ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត ។ កត្តា​សំខាន់​នោះ គឺ​ផ្សព្វផ្សាយ​ជម្រុញ​ដល់​យុវជន និង ប្រជាជន​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​បណ្ឌិត ក៏​បាន​នាំ​យក​នូវ​វត្ថុ​អនុស្សាវរីយ៍​កំដរដៃ ជូន​ដល់​បងប្អូន​ជា​សមាជិក សមាជិកា​ទាំង ១​ពាន់​១២០​នាក់ ម្នាក់​ៗ ២០​ពាន់​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ