ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះលែង​ហើយ… អនុប្រធាន​​នាយក​​ដ្ឋាន​​​ក្រសួង​ដែន​ដី ​ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិ​ទ្ធី កាល​ពិ​ថ្ងៃ​ទី​២៨ ខែមិថុនា បាន​សម្រេច​ធ្វើការដោះ​លែង​មន្ត្រី​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​ម្នាក់ ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិ​ទ្ធី កាល​ពិ​ថ្ងៃ​ទី​២៨ ខែមិថុនា បាន​សម្រេច​ធ្វើការដោះ​លែង​មន្ត្រី​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​ម្នាក់ ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន ។

មន្ត្រី​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​រូប​នេះ​ឈ្មោះ ម៉ៅ ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤E ផ្លូវ​លេខ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បម្រើ​ការងារ​នៅ​នាយកដ្ឋា​ន​បច្ចេកទេស​និង​អភិ​វឌ្ឍន៍​លំនៅ​ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

លោក ម៉ៅ ច័ន្ទ​រស្មី បាន​ត្រូវ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​គំរាម​កំហែង ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​សើ​ុ​ប​សួរ​ដើម្បីសម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន អាស្រ័យ​លើ​ឆន្ទានុ​សិទ្ធិ​របស់​លោក​​ចៅក្រម​កាន់​សំណុំរឿង​នេះ ។

សូមរំលឹក​ថា កាលពី​វេលា​ម៉ោង​៥​និង​១០ នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា លោក ម៉ៅ ច័ន្ទ​រស្មី បាន​បើករថយន្ដ​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​នឌ័​រ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៩៧៦៦ បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២AT-១៩១៤ បើកបរ​ដោយ​ឈ្មោះ ហ៊ុន សំ​សែន​ឧត្តម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ។

ពេល​នោះ​លោក ម៉ៅ ច័ន្ទ​រស្មី មិន​បាន​ចុះ​ពីលើ​រថយន្ត​មក​ដោះស្រាយ​គ្នា​ទេ និង​បាន​ដេក​លក់​នៅ​ក្នុង​រថយន្ដ​ដោយសារ​តែ​ស្រវឹង​ខ្លាំង។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​គោះ​កញ្ចក់​រថយន្ត​ដើម្បី​ធ្វើការ​សម្រុះសម្រួល​ជាមួយ​ភាគី​ម្ខាង​ទៀត ។ស្រាប់​តែ​​ពេល​នោះ លោក ម៉ៅ ច័ន្ទ​រស្មី បាន​ដក​កាំភ្លើងខ្លី​១​ដើម​ម៉ាក​បេ​រែ​ត​តា ពណ៌​ទឹកប្រាក់ ភ្ជង់​ទៅ​លើ​សមត្ថ​កិច្ច​នគរបាល រួច​បើករថយន្ត​រត់គេច​ខ្លួន ។

លុះ​មក​ដល់​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ទើបត្រូវ​បាន​សមត្ថកិច្ចនគរបាល​ដេញ​ស្ទាក់​ឃាត់ខ្លួន​បាន រួម​ទាំង​ដកហូត​វត្ថុ​តាង​កាំភ្លើងខ្លី​១​ដើម​ផង រួច​នាំ​ទៅ​សាកសួរ និង​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រមសើ​ុ​ប​សួរ​យល់​ឃើញ​ថា សំណង​រដ្ឋប្បវេណី​ត្រូវ​បាន​បញ្ចប់​ហើយ ដូច្នេះ​ការ​ចោទប្រកាន់​ពី​ស្ថាប័ន​អយ្យការ​ក៏​ត្រូវ​រលត់​ដែរ ៕

អត្ថបទសរសេរ ដោយ