ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ចំណុច​…សុំពី​សម្តេច​ក្រឡាហោម ស ខេ​ង និង​ប្រធាន​សហគមន៍​ទីផ្សារ​ស្រូវ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមាជិក​សហគមន៍​ទីផ្សារ​ស្រូវ និង​អាជីវករ ពាណិជ្ជករ​ខេត្តបាត់ដំបងមាន​ចំនួន​២​ម៉ឺន​នាក់ បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ…

ខេត្តបាត់ដំបង ៖ សមាជិក​សហគមន៍​ទីផ្សារ​ស្រូវ និង​អាជីវករ ពាណិជ្ជករ​ខេត្តបាត់ដំបងមាន​ចំនួន​២​ម៉ឺន​នាក់ បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដោយ​មានការ​រៀបចំ​ពី​លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​ស្រូវ​កម្ពុជា ភី​អិ​ល​ស៊ី និង​មានការ​ចូលរួម​ពី​លោក​ងួ​ន រត​នះ អ​ភិបាល​ខេត្តបាត់ដំបង មន្ត្រី​ក្រុម​ការងារ​ចុះ​ជួយ​គ្រប់​ស្រុក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​-​ខេត្តបាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ​មិថុនា នេះ ។

លោក​​ឧកញ៉ា ភួ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ បាន​មាន​មតិ​ស្វាគមន៍ និង​អាន​របាយការណ៍​អំពី​ដំណើរការ​បង្កើត​បានជា​សហគមន៍​នេះ​ឡើង​ គឺ​មាន​ភាព​ងាយស្រួល​ចុះ​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​កសិករ និង​ប្រមូលផ្តុំ​កសិផល​មក​ពី​ខេត្តបាត់ដំបង, ពោធិ៍​សាត់ បន្ទា​យ​មាន​ជ័យ ក្នុង​គោលបំណង​រៀបចំ​ទីផ្សារ​ស្រូវ ធនាគារ​ស្រូវ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់ ​លើ​ការ​ផលិត​ស្រូវ កត្តា​ទីផ្សារ និង​កត្តា​តម្លៃ សំខាន់​គឺជា​ដៃគូ​យុទ្ធសាស្ត្រយូរអង្វែង ​រួមរស់​សុខទុក្ខ​ជួយ​ដោះស្រាយ​ជាមួយ​គ្នា​នៅ​ពេល​មាន​បញ្ហា​តម្រូវការ និង​ជួយ​បំពេញ​ការ​ខ្វះខាត​ផ្សេង​ៗ ​ដែល​ជា​ឧ​ប​សគ្គ ដើម្បី​ឈាន​ជើង​ឆ្ពោះទៅ​រក​ភាព​រីក​ចំរើន​ទាំងអស់​គ្នា ​។

បន្ទាប់​មក​ តំណាង​ទីផ្សារ​ស្រូវ​ចំនួន​៤​ស្រុក​ មក​​​ពី​ស្រុក​ប​វេ​ល ស្រុក​ថ្មគោល ស្រុក​បាណ​ន់ និង​ស្រុក​សង្កែ បាន​​ចាប់អារម្មណ៍ និង​លើក​ឡើង​ថា សូម​សម្តេច​ក្រឡាហោម និង​ប្រធាន​សហគមន៍ ​មេត្តា​ជួយ​រក្សា​សម្រួល ១-​តម្លៃ​ស្រូវ​ឱ្យ​នៅ​ស្ថេ​រ កុំ​ឲ្យ​ដល់​ពេល​ខែ​ស្រូវ​ សម្បូរ​ច្រើន​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ពេក​ ។ ២-​ឥណទានផ្តល់​ប្រាក់​កម្ចី សូម​ជួយ​សម្រួល​ផ្តល់​ឲ្យ​ចំ​ពេល​តាម​តម្រូវការ ដោយ​មាន​អត្រា​ការ​ប្រាក់​សមរម្យ​ ។ ៣-​ផ្លូវថ្នល់​មាន​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ចុះ​ដឹក​កសិផល​ពី​ស្រែ​ឡើង​មក​ភូមិ​-​ឃុំ និង​ទីប្រជុំជន​សម្រាប់​ផ្តល់​ទៅ​ទីផ្សារ​។ ៤-​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​គ្រប់​ប្រភេទ ជួយ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ​នៅ​ពេល​កសិករ​ត្រូវការ​ប្រើប្រាស់​។ ៥-​ប្រព័ន្ធ​ប្រឡាយ​ទឹក បែងចែក​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​ដល់​បងប្អូន​ ដែល​មាន​ដីស្រែ​នៅ​ឆ្ងាយ​ៗ​ពី​ប្រឡាយ​មេ​។ ៦-​ជួយ​ជំរុញ​ពូជស្រូវ​ឲ្យ​មាន​គ្រប់គ្រាន់ ទាំង​ក្នុង​សហគមន៍ និង​ទីផ្សារ​ដើម្បី​មាន​ភាព​ងាយស្រួល​កសិ​ករ​យក​មក​ដាំ​ដុះ​ត្រូវ​តាម​កំរិតស្តង់ដារ​នៃ​ទីផ្សារ ​។

ព័ត៌មានលម្អឹតនឹង​មាន​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ