គ្រូធំ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ថា ជាន់​សមរភូមិ World Cup លើក​នេះ​នឹង​ទម្លាក់​បារាំង​ឱ្យ​បាន


តាមប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា លោក Jorge Sampaoli គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​និយាយ​ថា ក្រុម​ពពក​.​សអា​ហ្ស​ង់​ទី​ន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​ប្រកួត​ជាមួយ​បារាំង ដោយ​លោក​លើក​ឡើង​ថា នឹង​ព្យាយាម​លេង​គ្រប់គ្រង​បាល់​ឱ្យ​បាន​ច្រើន និង​ប្រយុទ្ធ ។

ក្រុម​របស់​លោក Sampaoli បាន​ផ្តួល​នី​ហ្សេ​រី​យ៉ា​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ដើម្បី​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​នោះ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ប្រឈម​នឹង​កិច្ចការ​ដ៏​លំបាក​គឺ​ប៉ះ​ក្រុម​ខ្លាំង​មាន់គក​បារាំង ទោះបីជា​អា​ហ្ស​ង់​ទី​ន​មិន​ទាន់​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ក៏​ដោយ ។

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​យើង​ត្រូវ​តែ​ដណ្តើម​យក​តំណែង​របស់​យើង ដោយ​ដាក់​កីឡាករ​ដែល​អាច​ឱ្យ​យើង​គ្រប់គ្រង​ការ​លេង​បាន ជា​ពិសេស​ប៉ះ​នឹង​ក្រុម​ខ្លាំង​ដូច​ជា​បារាំង​ជាដើម​» ។ គ្រូបង្វឹក​រូប​នេះ​ជឿជាក់​ថា Lionel Messi អាច​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​មានការ​ប្រែប្រួល ។

លោក Sampaoli បន្ត​ថា «Messi គឺជា​ប្រធាន​ក្រុម​មួយ​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​រួម​ក្រុម​ខ្លួន ។ Messi មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​មើល​ថា​ត្រូវធ្វើ​យ៉ាងណា​នៅ​ក្នុង​ការ​ប្រកួត ជាមួយនឹង​ទេព​កោសល្យ និង​បទ​ពិសោធន៍​ជា​ច្រើន ដែល​វា​ពិបាក​ក្នុង​ការ​ឈាន​ដល់​កម្រិត​នៃ​ទេព​កោសល្យ​ដូច Messi ។ យើង​ត្រូវ​ដឹង​ពី​របៀប​លេង​ជាមួយ Messi ។ លេង​ជាមួយ Messi នៅ​លើ​ទីលាន​កីឡាករ​មួយ​ចំនួន​ត្រូវ​មាន​ភាព​រហ័សរហួន​ដែល​កីឡាករ​ដទៃ​មិន​អាច​ធ្វើ​បាន​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ