ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៣​យ៉ាង​បុរស​ត្រូវ​តែ​ទទួលទាន​ទឹក​ផ្លែ​ទទឹម

5 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បច្ចុប្បន្ន​នេះ​មាន​វិធី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដោយ​ខ្លួនឯង​តាម​វិធី​សាមញ្ញ​ៗ​ដែរ​ទេ ? មែនហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហ​ៗ និង​ក្រូចឆ្មារ​មួយ​កែវ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន តែ​វា​នៅ​តែ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អាច​នឹង​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន ។ ការ​ស្រាវជ្រាវ​បាន​អះអាង​ថា…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បច្ចុប្បន្ន​នេះ​មាន​វិធី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដោយ​ខ្លួនឯង​តាម​វិធី​សាមញ្ញ​ៗ​ដែរ​ទេ ? មែនហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហ​ៗ និង​ក្រូចឆ្មារ​មួយ​កែវ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន តែ​វា​នៅ​តែ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អាច​នឹង​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន ។ ការ​ស្រាវជ្រាវ​បាន​អះអាង​ថា ទឹក​ផ្លែ​ទទឹម​មួយ​កែវ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ចំណង់​ផ្លូវ​ភេទបុរស​ទេ តែ​ក៏​ជួយ​ប្រឆាំង​នឹង​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង និង​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស​ដែរ ។ ហេតុផល​មួយ​ចំនួន ដែល​បុរស​គ្រប់​រូប​គួរតែ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​៖

បង្កើន​ចំណង់​ផ្លូវភេទ
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ទឹក​ផ្លែ​ទទឹម​អាច​ដើរតួ​នាទី​ជា​ថ្នាំ​សម្រើប និង​បង្កើន​ចំណង់​ផ្លូវភេទ​ដល់​មនុស្ស​ទាំង​ពីរ​ភេទ​បាន ។ វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​របស់​បុរស​ទេ តែ​ក៏​ជំរុញ​ដល់​ភាព​ចង់​រួម​ភេទ​ខ្លាំង​ណាស់​ដែរ ។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា បុរស និង​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ទទឹម​មួយ​កែវ​រាល់ថ្ងៃ​យ៉ាង​ហោច​ណាស់​១៥​ថ្ងៃ ឃើញ​ថា​បាន​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស​ក្នុង​ខ្លួន​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ ។

ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល
តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Clinical Nutrition កាលពី​ឆ្នាំ ២០០៨ បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល​ទេ តែ​ក៏​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​ដែរ ។ ការ​សិក្សា​បាន​បង្ហាញ​ថា វា​ក៏​ជួយ​បង្កើន​កំហាប់​មេជី​វិត​ឈ្មោល និង​ភាព​រស់​រវើក​របស់​មេជី​វិត​ឈ្មោល​ផង​ដែរ ។ យ៉ា​ណា​មិ​ញ ទឹក​ផ្លែ​ទទឹម​ជួយ​កាត់​បន្ថយ​ចំនួន​មិនធម្មតា​របស់​មេជី​វិត​ឈ្មោល​បាន​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ ។

ជួយ​ដោះស្រាយ​បញ្ហា​ងាប់​លិង្គ
មែនហើយ​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Internal Journal of Impotence Research បាន​និយាយ​ថា ទឹក​ផ្លែ​ទទឹម​ជួយ​ជម្នះ​នូវ​អាការ​លិង្គ​មិន​ព្រម​ឡើង​រឹង ។ ការ​សិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​ចំនួន​៤២​នាក់ ដែល​សុទ្ធសឹងតែ​មាន​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង និង​បាន​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​រយៈពេល​៤​ស​ប្តា​ហ៍ ហើយ​ជា​លទ្ធផល​ឃើញ​ថា ការងារ​លើ​គ្រែ​របស់​ពួក​គេ​ក៏​បាន​ប្រសើរ​ជាង​មុន​ដែរ ។ នេះ​ដោយសារ​តែ​ទឹក​ផ្លែ​ទទឹម​មាន​សារធាតុ Nitrates ដែល​វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ​ទេ តែ​ក៏​កាត់​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម ដែល​នាំ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​ដែរ ។

ចំណាំ
បើសិនជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ ឬ​លេបថ្នាំ​ព្យាបាល​ជំងឺ ជា​ពិសេស​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង​ហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​សាកល្បង​វិធី​មួយ​នេះ​៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ