ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​រំលឹកដល់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ កុំ​ភ្លេច​ថ្ងៃ​ប្រេង​ចុះថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​បញ្ហា​ប្រេងឥន្ធន​: ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំលឹក​ទៅ​ដល់​ក្រុមហ៊ុន​នានា និង​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​សូមកុំ​ភ្លេច​ថា ថ្ងៃនេះ (​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​បញ្ហា​ប្រេងឥន្ធន​: ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំលឹក​ទៅ​ដល់​ក្រុមហ៊ុន​នានា និង​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​សូមកុំ​ភ្លេច​ថា ថ្ងៃនេះ (​ថ្ងៃ​ទី​២៩ មិថុនា​) ហើយ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ដែល​ប្រេង​ទាំងអស់​នៅ​តាម​ស្ថានីយ​ចាក់​ប្រេង​ត្រូវ​ចុះ​១៦០​រៀល ។ ឧទាហរណ៍​លក់​ថ្ងៃ​ហ្នឹង​៤​ពាន់​រៀល​ក្នុង​១​លី​ត្រ ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​ត្រូវ​លក់​៣.៨៤០​រៀល ។ នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន ។

ខាង​រាជរដ្ឋាភិបាល​ត្រូវ​បង់ថ្លៃ​ក្នុង​រង្វង់​៣០​លាន​ដុល្លារ គឺ​ដើម្បី​ទម្លាក់​ថ្លៃ​ប្រេង​ក្នុង​មួយ​លី​ត្រ​២​សេន​ដុល្លារ​ស្មើនឹង​៨០​រៀល ឯ​វិស័យ​ឯកជន​ត្រូវ​ចុះ​តម្លៃ​២​សេន​ដូច​គ្នា​គឺ​៨០​រៀល ខាង​វិស័យ​ឯកជន និង​៨០​រៀល​ខាង​វិស័យ​រដ្ឋ ដើម្បី​ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេងឥន្ធន​: ។ ប្រេង​គ្រប់​ប្រភេទ​ទាំងអស់​ត្រូវ​ចុះ​១៦០​រៀល ដូច្នេះ​ត្រូវ​អនុវត្ត​គ្រប់​ៗ​គ្នា ។ក្រសួងពាណិជ្ជកម្ម​ត្រូវ​តាម​មើល​ឲ្យ​បាន​ហ្មត់ចត់ អាជ្ញាធរ​ដែនដី​ទាំងអស់​ដែល​មាន​ស្ថានីយ​ប្រេង​នៅ​គ្រប់​ទីកន្លែង​ត្រូវ​មើល​ទាំងអស់ ដើម្បី​ចៀស​វាង​នូវ​ការ​ខាតបង់​ណាមួយ​ដែល​រដ្ឋ​រួម​នឹង​វិស័យ​ឯកជន​ផ្តល់​ជូន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​បែរជា​មិន​បាន​ផ្តល់​ត្រឡប់​មក​វិញ ។​នេះ​ជា​ចំណុច​បង្ហាញ​ឲ្យ​ឃើញ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ស​ម្តៅ​កាត់​បន្ថយ​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ​ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា ឥឡូវនេះ​ទោះបី​ថា​ប្រាក់​ចំណូល​របស់​កម្មករ កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក៏​ដូច​ជា​ប្រជា​ល​រដ្ឋ​របស់​យើង​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវ​រក​វិធី​កាត់​បន្ថយ​ប្រាក់​ចំណាយ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​របស់​យើង តាម​រយ​:​ការ​លើក លែង​មួយ​ចំនួន​កាត់​បន្ថយ​ពន្ធដារ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់​យើង ។

យើង​កំពុង​សិក្សា​អាច​នឹង​មាន​បញ្ហា ថ្មី​ៗ​សូម​រង់ចាំ​ទៅ​ដល់​ថ្ងៃ​ទី​៧ កក្កដា ខាង​មុខ​នេះ​នៅ​សល់​៨​ថ្ងៃ​ទៀត «​ខ្ញុំ​នឹង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​របស់​យើង​កាន់តែ​ច្រើន​នៅ​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ការ​ឃោសនាបោះឆ្នោត​» ដែល​ពេល​នេះ​កំពុង​បន្ត​ការ​សិក្សា​ជាក់លាក់ តើ​យើង​ត្រូវ​ទៅ​ដល់​ទីណា​។ មួយ​ចំនួន​បាន​សិក្សា​រួចរាល់​ហើយ មួយ​ចំនួន​ទៀត​កំពុង​សិក្សា​លម្អិត​បន្ថែម​ទៀត​ដែល​យើង​គួរ​ដោះស្រាយ​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ។

ទាក់ទិន​នឹង​បញ្ហា​ភ្លៀង​លិច​រាជធានី​ប៉ុន្មាន​ថ្ងៃនេះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ការ​អធ្យាស្រ័យ និង​យោគយល់​អំពី​ស្ថានការណ៍​ពិតប្រាកដ​របស់​យើង​ដែល​ទី ក្រុងភ្នំពេញ​មានការ​លិចលង់​វា​គ្មាន​អ្វី​ចម្លែក​ទេ ។ ប្រសិនបើ​យើង​យល់​ពី​វិធានការ​ពិត​នៃ​ទីក្រុង​ភ្នំពេញ ។ ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​មិនមែន​ការពារ​អភិបាលក្រុង​ទាំង​ប៉ុន្មាន​ជំនាន់​មក​ហើយ​ទេ ។

ខ្ញុំ​ចូល​មក​ដល់​រាជធានី​ភ្នំពេញ​តាំងពី​ធ្វើ​រដ្ឋមន្ត្រី​ការ​បរទេស ធ្វើ​នាយក​រដ្ឋមន្ត្រី​ឆ្លងកាត់​អភិបាល​រាជធានី​ភ្នំពេញ​១០​នាក់​ហើយ ។ ដំបូង​យើង​ត្រូវ​មានការ​យល់​គ្នា ហេតុ​អ្វី​បានជា​មាន​ទឹកជំនន់ ។ កុំ​ថា​ឡើយ​ក្នុង​ក្រុងភ្នំពេញ ជំនន់​ទន្លេមេគង្គ ។ ហេតុ​អី​បានជា​មាន​ទឹកជំនន់ ។ សូ​ម្បី​តែ​ទន្លេ​ក៏​មិន​អាច​រំដោះ​ទឹក​ទាំងអស់​ដែរ ដោយសារ​ទន្លេ​ហ្នឹង​វា​តូច ទឹក​មក​ពីលើ​វា​ធំ​ជាង​នៅ​ខាងក្រោម ដូច្នេះ​ហើយ​បានជា​ជំនន់​នោះ ។
រឿង​នេះ​វា​បាន​កើត​តាំងពី​ស្រុក​ចិន មក​ភូមា មក​ដល់​ឡាវ ធ្លាក់​ដល់​ថៃ ធ្លាក់​មក​ដល់​យើង​ធ្លាក់​ទៅ​ដល់​វៀតណាម ។ ទឹកជំនន់​វា​បណ្តាល​ពី​ផ្នែក​ទ្រទ្រង់​រំដោះ​ផ្នែក​ខាងក្រោម​នេះ​វា​មិន​គ្រប់គ្រាន់​ទ្រទ្រង់​រវាង​ទឹក​លិច ធ្លាក់​ពី​ខាងលើ​មក​ខាងក្រោម ។

ប្រទេស​នានា​មិនមែន​តែ​កម្ពុជា​ទេ បើ​ទីក្រុង​បាងកក​វិញ​កាល​ជំនាន់​លោកស្រី​យី​ង ឡាក់ ធ្វើ​នាយក​រដ្ឋមន្ត្រី​លិច​ក្រុង​បាងកក​រាប់​ខែ​ឯណោះ ។ ក្រុងប៉ារីស​ក៏​ធ្លាប់​លិច ក្រុង​រ៉ូ​ម​ក៏​ធ្លាប់​លិច​ប្រទេស​នានា​ក៏​ធ្លាប់​លិច ព្រោះ​មូលហេតុ​ងាយ​យល់​ទេ ។ លូ​គេ​ធំ​ហើយ ក៏​ប៉ុន្តែ​លូ​នោះ​វា​មិន​គ្រប់គ្រាន ់វា​មិន​ធន់​ល្មម​ជាមួយនឹង​ការ​ធ្លាក់​ពី​ខាងលើ​ខ្លាំង​ពេក ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា យើង​ប្រឹង​ធ្វើ​ណាស់ យើង​ធ្វើ​ខ្លួនឯង​ផង ជប៉ុន​ជួយ​ធ្វើ​ផង​បាន​ប៉ុណ្ណឹង ។ បើ​និយាយ​ពី​អតីតកាល​ផ្លូវ​កម្ពុជា​ក្រោម​នេះ ឬ​ផ្លូវ​៣០​ម៉ែត្រ​ហ្នឹង​ពី​ដើម​ម្តុំ​ប្រេ​ស៊ី​ដង ់ពី​ដើម​កន្លែង​ហ្នឹង​គេ​ដាក់​ស្ពាន​ដើរ​ទេ សងខាង​ផ្លូវទឹក​លិច​តែ​ទាំងអស់ ។​ភ្នំពេញ​ម្តុំ​រោងកុន​ភ្នំ​ពេជ្រ​ពី​ដើម​ចង់ទៅ​មើល​កុន​ពេល​ភ្លៀង​លុយ​ទឹក ៕ ​

អត្ថបទសរសេរ ដោយ