ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រីនិយាយពីសម្រស់ដើមទ្រូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នីភ្នំពេញ​​​ ៖​ ​​តារា​ស្រី​​​និយម​​យក​​សម្រស់​ដើមទ្រូង​​ទាក់ទាញ​​ការ​ចាប់​អា​រម្មណ៍​ពី​​មហាជន ​។​ ជាក់​ស្តែង​​តារា​មួយ​ចំនួន​ជាប់​ឈ្មោះ​ជា​តា​រា​​ស្រី​សិច​​ស៊ី​​រំ​លេច​​ដោយ​​​​ដើម​​ទ្រូង​​ស្រស់​ស្អាត​ ។​​​ ទោះ​ជា​យ៉ាងណា​​ក្តី​​សម្រស់​ធម្មជាតិ​​ជា​អ្វី​ដែល​តារា​​មួយ​ចំ​នួន​​ពេញ​ចិត្ត​ ​ឬ​អ្នក​ខ្លះ​ចង់​កែ​បន្តិច​បន្តួច​ដែរ​ តែ​ខ្លាច​មុខ​កាំ​បិត​វះ​កាត់​ ​។…

រាជ​ធា​នីភ្នំពេញ​​​ ៖​ ​​តារា​ស្រី​​​និយម​​យក​​សម្រស់​ដើមទ្រូង​​ទាក់ទាញ​​ការ​ចាប់​អា​រម្មណ៍​ពី​​មហាជន ​។​ ជាក់​ស្តែង​​តារា​មួយ​ចំនួន​ជាប់​ឈ្មោះ​ជា​តា​រា​​ស្រី​សិច​​ស៊ី​​រំ​លេច​​ដោយ​​​​ដើម​​ទ្រូង​​ស្រស់​ស្អាត​ ។​​​ ទោះ​ជា​យ៉ាងណា​​ក្តី​​សម្រស់​ធម្មជាតិ​​ជា​អ្វី​ដែល​តារា​​មួយ​ចំ​នួន​​ពេញ​ចិត្ត​ ​ឬ​អ្នក​ខ្លះ​ចង់​កែ​បន្តិច​បន្តួច​ដែរ​ តែ​ខ្លាច​មុខ​កាំ​បិត​វះ​កាត់​ ​។

កាល​ពី​ពេល ថ្មីៗ​កន្លង​មក​កញ្ញា​ ទឹម រ​ដ្ឋា​ ​លើក​ឡើង​ថាស​ម្រាប់​រូប​នាង​ផ្ទាល់​ដូច​ជា​មិន​​ហ៊ាន​វះកាត់​បន្ថែម​​សម្រស់​ដើម​​ទ្រូង​ឲ្យ​​លើស​ពី​នេះ​​ទេ​ព្រោះ​ខ្លាច​មាន​ផល​ប៉ះពាល់​ ​។​ មាន​អ្នក​ប្រាប់​​ឲ្យ​​កែ​ តែ​​នាង​ថា​ទាល់តែ​គិត​​ឲ្យ​​បាន​​ច្បាស់​ ​បើ​ទោះជា​មានការ​​លើក​ឡើង​ថា​ការ​កែ​ដើមទ្រូង​​ឲ្យ​ធំ​តឹង​ណែន​​​ជា​ការ​ពេញ​និយម​​ក្តី។ «ពេញ​និយមគឺ​ពេញ​និយម​​ហើយក្រោម​ការ​កែ​ពី​​ពេទ្យ​ជំនា​ញ​ តែ​អារម្មណ៍​នៅ​តែ​មិន​ដាច់​ចិត្ត​ ។​ ខ្ញុំ​សូម​ស្នើ​​ឲ្យ​ បង​ៗ​ស្ត្រី​គួរតែ​​ប្រឹក្សា​ជាមួយ​ពេទ្យ​ឯកទេស​ពេល​វះកាត់​ ដើម្បី​កុំឲ្យ​ខកបំណង​ក្រោយ​ពេល​ជ្រើសរើស​ពេទ្យ​ខុស »​។

​ចំណែក​តារា​​ភាព​យន្ត​កញ្ញា​ ឌុ​ច លី​ដា​ ឲ្យ​ដឹង​​ថា ​សម្រាប់​នាង​មិន​ត្រូវការ​កែខៃ​អ្វី​ទេ​ ព្រោះ​នេះ​ជា​ធម្មជាតិ​របស់​នាង ​មាន​តែ​ការ​ថែ​ទាំ​ឲ្យ​​ល្អជា​ការ​ស្រេច​ ។​ លី​ដា និយាយ​ថា​«ការ​វះកាត់​កែ​ដើមទ្រូង​គឺជា​ការ​ចង់បាន​សម្រស់​បន្ថែម​ទៀត​របស់​ស្ត្រី​ទាំងឡាយ​ដែល​មាន​សភាព​តូច​ ហើយ​គួរតែ​សម្រេច​រក​វេជ្ជ​បណ្ឌិត​ឯកទេស​ណា​ដែល​មាន​ជំនាញ​ច្បាស់លាស់​អាច​ជឿ​ទុក​ចិត្តបាន​ចៀសវាង​ច្នៃ​ទៅ​ហើយ​មានការ​ភ័យ​ខ្លាច​ និង​មិន​ខ្វះ​​ទេ​ពេទ្យ​ជំនាញ​ដែល​យើង​ស្វែងរក​សូ​ម្បី​តែ​ក្នុង​ប្រទេស​ក៏មាន​ »។

​កញ្ញា​តូ​តា វិញ​បាន​បង្ហាញ​ជំហរ​ថា​«សម្រាប់​នាង​ខ្ញុំ​​ដូច​ជា​ពេញចិត្ត​អ្វី​ដែល​ធម្មជាតិ​បង្កើត​មក​ ដោយ​មិនត្រូវការ​ពង្រីក​អ្វី​បន្ថែម​​ទេ​ ​។ ​នាង​ខ្ញុំ​​សុខចិត្ត​សម្រេច​លើ​ការ​ថែ​ទាំ​ឲ្យ​បាន​ស្អាត​តាម​ក្បួន​ពេទ្យ​ នោះ​ជា​ការ​ស្រេច​ ។ ដ្បិតតែ​ស្គាល់​ពេទ្យ ​ល្អ​ៗ​ តែ​​​ខ្ញុំ​​មិន​​ប្រាកដ​​ថា​​យក​​កាំបិត​វិទ្យាសាស្ត្រ​​មក​កែ​ទេ​ »។

លោក ​​​រ៉ា​ប៊ីត​ អ្នកគ្រប់គ្រង​​ប្រចាំ​ហាង​កែ​​សម្រស់​របស់​អ្នក​នាង​សា​​រ៉ា​យ ស​ក្ខ​ណា​ និយាយ​ថា​«​ស្ត្រី​យើង​សព្វថ្ងៃ​ស្រឡាញ់​ណាស់​ការ​រៀបចំ​ខ្លួន ​ធ្វើ​បែប​ណា​ឲ្យ​​ស្អាត​រហូត​មាន​អ្នកខ្លះ​កែ​ច្នៃ​លើ​ផ្ទៃមុខ​ លើ​ដងខ្លួន​ ដើមទ្រូង​ជាដើម​ ។​​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ