ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​បញ្ហា​របួស​ខ្នង និង​ស្មា​របស់ Marcelo គឺ​បណ្តាល​មក​ពី​ពូក

5 ឆ្នាំ មុន

ក្រុម​សាំ​បា​ប្រេ​ស៊ី​ល កំពុង​យកចិត្តទុកដាក់​រឿង​បញ្ហា​របួស​ខ្នង និង​ស្មា​របស់​កីឡាករ Marcelo​ដែល​គ្រូពេទ្យ​ថា បណ្តាល​មក​ពី​ពូក​ដែល​គេ​គេង​នៅ​សណ្ឋាគារ ។ វា​មិនមែន​ជា​របួស​ធ្ងន់ធ្ងរ​នោះ​ទេ តែ Marcelo​នៅ​តែ​បារម្ភ​ក្រោយ​គ្រូពេទ្យ​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ស៊ែ​ប៊ី​ថា ត្រូវ​រង់ចាំ​ដល់​៤៨​ម៉ោង​សិន​ដើម្បី​តាមដាន​បញ្ហា​ពិតប្រាកដ…

ក្រុម​សាំ​បា​ប្រេ​ស៊ី​ល កំពុង​យកចិត្តទុកដាក់​រឿង​បញ្ហា​របួស​ខ្នង និង​ស្មា​របស់​កីឡាករ Marcelo​ដែល​គ្រូពេទ្យ​ថា បណ្តាល​មក​ពី​ពូក​ដែល​គេ​គេង​នៅ​សណ្ឋាគារ ។ វា​មិនមែន​ជា​របួស​ធ្ងន់ធ្ងរ​នោះ​ទេ តែ Marcelo​នៅ​តែ​បារម្ភ​ក្រោយ​គ្រូពេទ្យ​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ស៊ែ​ប៊ី​ថា ត្រូវ​រង់ចាំ​ដល់​៤៨​ម៉ោង​សិន​ដើម្បី​តាមដាន​បញ្ហា​ពិតប្រាកដ ។

កីឡាករ​ស្នូល​របស់​ប្រេ​ស៊ី​លវ័យ​៣០​ឆ្នាំ​រូបនេះ បាន​ដើរ​ចេញពី​ទីលាន​ប្រកួត​ពេល​ប៉ះ​ក្រុមស៊ែ​ប៊ី​ទាំង​ទឹកមុខ​ឈឺចាប់​ខ្លាំង ។ ប្រេ​ស៊ី​ល​មិន​អាច​អត់​គេ​បាន​ទេ ខណៈ​ក្រុម​ត្រៀម​ហ្វឹកហាត់​មុន​ប៉ះ​ក្រុម​ម៉ិ​ក​ស៊ិ​ក​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ ។

ក្រុម​គ្រូពេទ្យ​និយាយ​ថា​ «​ប្រហែល​មក​ពី​ពូក​ដែល​គេ​គេង​នៅ​ក្នុង​សណ្ឋាគារ​ក្រុង​ម៉ូ​ស្គូ​មាន​ភាព​ទន់​ពេក​ធ្វើ​ឱ្យ​ដំណេក​គេ​មិន​បាន​ល្អ​ទើប​បណ្តាល​ឱ្យ​ឈឺ​ខ្នង​និង​ស្មា ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​យើង​នឹង​តាមដាន​ឱ្យ​បាន​លម្អិត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ