ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនក៏អី? World Cup លើកនេះល្បីកាន់តែខ្លាំងថាស្ត្រីក៏លេងភ្នាល់បាល់ដែរ

5 ឆ្នាំ មុន

​​​​​​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហើប​ឱ្យដឹង​ពី​កីឡាការិនី​២​រូប និង​ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បាន​អះអាង​ថា ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក (World Cup) នៅ​ប្រទេស​រុ​ស្សុី​លើក​នេះ មិន​ត្រឹមតែ​មាន​អ្នក​តាមដាន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បុរស​ប៉ុណ្ណោះ​ទេ…

​​​​​​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហើប​ឱ្យដឹង​ពី​កីឡាការិនី​២​រូប និង​ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បាន​អះអាង​ថា ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក (World Cup) នៅ​ប្រទេស​រុ​ស្សុី​លើក​នេះ មិន​ត្រឹមតែ​មាន​អ្នក​តាមដាន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បុរស​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​នារី​ក៏​តាមដាន​ច្រើន​ដែរ ដោយ​មាន​ទាំង​ការ​អះអាង​ថា​ មានការ​ចាក់​ភ្នាល់​ជា​ប្រាក់​នោះ​ផង​ ។

ជាក់ស្ដែង​សូ​ម្បី​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាក៏​សម្ដែង​នូវ​ការ​បារម្ភ​លើ​ករណី​នេះ​ដែរ ដោយសារ​តែ​ការ​ចាក់​ភ្នាល់​នឹង​ធ្វើ​ឱ្យមានការ​ខាតបង់​លុយកាក់ និង​មានការ​ខ្វែងគំនិត​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ផង ជា​ពិសេស​នៅ​ពេល​ដែល​ក្រុម​ល្បី​ៗ​ស្រាប់តែ​ប្រកួត​មិន​បាន​ល្អ​ ។

អ្នកស្រី កែ ឡេ​ង កីឡាការិនី​ផ្នែក​ប៉េតង់បាន​អះអាង​ថា អ្នកស្រី​មិនមែន​ជា​អ្នក​ចូលចិត្តលេងភ្នាល់​បាល់​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ដឹង​ថា​ មាន​ស្រី​ៗ​មួយ​ចំនួន​លេងភ្នាល់​បាល់ ដោយសារ​តែ​មាន​អ្នក​ប្រាប់​អ្នកស្រី​ច្រើន​ថា ពួក​គេ​ចាញ់​បាល់ និង​មានការ​តាមដាន​ព្រឹត្តិការណ៍​មួយ​នេះ​ខ្លាំងក្លា​ ។ អ្នកស្រី​និយាយ​ថា មិនដឹង​ស្រី​ៗ​ដែល​ជា​កីឡាការិនី​រួម​ក្រុម​ទាំងនោះ​ចាក់​ភ្នាល់​បាល់​នៅ​កន្លែង​ណា ឬ​ភ្នាល់​តែ​គ្នា​ឯង​នោះ​ទេ ដោយសារ​តែ​គេ​មិន​បាន​ប្រាប់ តែ​អ្នកស្រី​ដឹង​ថា​គឺ​មានការ​ភ្នាល់​បាល់​ក្នុង​ចំណោម​នារី​ៗ ដោយ​មាន​ទាំង​កីឡាការិនី​ដែល​ស្រឡាញ់​បាល់ទាត់​នោះ​ផង​ ។

អ្នកស្រី​និយាយ​ថា​ ស្រី​ៗឥឡូវ​ក៏លេង​ភ្នាល់​បាល់​ដូចបុរសដែរ ជាក់ស្ដែងជួប​គ្នា​រាល់​ព្រឹក​ឮ​តែ​និយាយថាចាញ់​អស់​ប៉ុណ្ណេះ​ឬឈ្នះប៉ុណ្ណោះ​តែ​រហូត​ហ្នឹង និយាយ​ទៅ​ស្រី​ៗ​ក៏​លេង​ដែរ មិន​មែនគ្រាន់តែ​មើល​ទេ​ ។ អ្នកស្រី​ក៏បានផ្ដល់​ជាយោបល់​ទៅ​កាន់​នារី​ៗដែល​លេង​ភ្នាល់​បាល់​ទាំងនោះថា បើ​គ្រាន់តែ​តាមដាន តើ​ចាំបាច់​ចាក់​ភ្នាល់​ធ្វើ​អី ? តែ​ស្រី​ៗ​ទាំងនោះបាន​ប្រាប់​អ្នកស្រី​ថា បើ​មិន​បាន​ចាក់​ភ្នាល់​មើល​បាល់​មិន​សប្បាយ​នោះ​ទេ​ ។

អ្នកស្រី​ថា រូប​អ្នក​ស្រីក៏​ជា​អ្នក​ស្រឡាញ់ចូល​ចិត្ត​មើលបាល់ទាត់ដែរ ប៉ុន្តែ​មិន​បាន​ចាក់​ភ្នាល់ និង​តាមដាន​គ្រប់​គូប្រកួត​នោះ​ទេ ដោយសារ​តែ​អ្នកស្រី​មិន​ចូល​ចិត្ត​អត់ងងុយ និង​ថា​អាច​បណ្ដាល​មក​ពី​អ្នកស្រី​មិន​បាន​ចាក់​ភ្នាល់ទើប​មិនសូវ​មាន​អារម្មណ៍​ជក់ចិត្ត ហើយ​ងប់​ងុលនឹង​ការ​ប្រកួត​គ្រប់​គូ​ដែល​បាន​ធ្វើ​ឡើង​។

អ្នកស្រី​ថា​ រាល់ថ្ងៃ​អ្នកស្រី​ចំណាយពេល​មិន​ច្រើន​នោះ​ទេក្នុង​ការ​តាមដាន​ការ​ប្រកួត គឺទាល់តែ​គូ​ណា​ដែល​អ្នកស្រី​ពេញចិត្ត​ទើប​អ្នកស្រី​តាមដាន ហើយ​បើ​ទោះជា​គូនោះខ្លួន​ចូល​ចិត្ត ក៏​មិន​តាម
ដាន​ដែរប្រសិនបើ​ការ​ប្រកួត​ដល់​យប់​ជ្រៅ​ពេក​ ។

យ៉ាងណាមិញ អ្នកស្រី​ថា​ ខ្លួនមិន​បាន​ប្រកាន់​ក្រុម​ណា​ដើម្បី​ឱ្យ​បាន​លើក​ពាន​នោះ​ទេ ដោយ​អ្នកស្រី​ពន្យល់យ៉ាង​ខ្លី​ថា ទោះជា​ក្រុម​ណា​លើក​ពាន​ក៏​មិន​សំខាន់​នោះ​ដែរ សំខាន់​ឱ្យ​តែ​ក្រុម​នោះ​ខ្លាំងហើយ​បាន​លើក​ពាន​ ។ អ្នកស្រី​និយាយ​ថា៖​«​សម្រាប់​បង​ដូច​ជា​អត់​ប្រកាន់​ក្រុម​ណា​ឱ្យ​លើក​ពាន​ទេ ក្រុម​ណា​ក៏​បាន​ដែរ គឺ​លើក​ពាន​បាន​ទាំងអស់​ហ្នឹង ព្រោះ​សុទ្ធតែ​ស្រឡាញ់​!»​។

អ្នកស្រី ចូ​វ សុធា​រ៉ា អតីត​កីឡាការិនី​ផ្នែក​បោកចំបាប់​បាន​អះអាង​ថា សម្រាប់​អ្នក​នាង​ចង់​ឃើញ​បារាំង​លើក​ពាន​ច្រើន​ជាង​ក្រុម​ផ្សេង ដោយសារ​តែ​​ក្រុម​នេះ​ក៏​លេង​ល្អ​ដែរ ប៉ុន្តែ​ច្រើន​តែ​ជួប​បរា​ជ័យហើយ​មិន​បាន​លើក​ពាន​ ។ អ្នកស្រី​ថា សម្រាប់​ខ្លួន​អ្នកស្រីមិន​ចូល​ចិត្ត​តាមដាន​បាល់ និង​រឹតតែ​មិន​ចាប់អារម្មណ៍​ភ្នាល់​បាល់​ទៅ​ទៀត ប៉ុន្តែ​អ្នកស្រី​ទទួលស្គាល់​ថា​ ស្រី​ៗ​សម័យនេះក៏ចូល​ចិត្ត​ភ្នាល់​បាល់ដែរ ដោយ​គ្រាន់តែ​អ្វី​ដែល​អ្នកស្រី​បានដឹង​គឺ​ពួក​គេ​ភ្នាល់ក្នុង​នាម​ជា​ការ​ភ្នាល់​លេង​ៗ​ជាមួយ​គ្នា ដើម្បី​ឱ្យបាន​សប្បាយ​តែ​ប៉ុណ្ណោះ​ ។

អ្នកស្រី​និយាយ​ថា​ ៖ «​ខ្ញុំ​រឿង​ភ្នាល់​បាល់​មិនសូវ​ដឹង​ទេ ប៉ុន្តែ​រឿង​គេ​ភ្នាល់មាន​បង​ ស្រី​ៗ​យើង​ក៏​មាន​ដែរ​!»​។ អ្នកស្រី​ថា ព្រឹត្តិការណ៍​World Cup ជា​ព្រឹត្តិការណ៍​ធំ​របស់​ពិភពលោក តែ​សម្រាប់​អ្នកស្រី​មិនសូវ​មានការ​ចាប់អារម្មណ៍​ទេ បើ​ទោះជា​អ្នក​ផ្ទះ​របស់​អ្នកស្រី​មួយ​ចំនួន​តាមដាន​មិនសូវ​ខកខាន​ក្ដី។ មិន​ខុស​ពី​ការ​លើក​ឡើង​របស់​កីឡាការិនី និង​អតីត​កីឡាការិនី​ទាំង​២ នៅ​លើ​បណ្ដាញ​សង្គមហ្វេ​ស​ប៊ុ​ក​ឯណោះ​វិញ​ក៏​មាន​ទិន្នន័យ​បង្ហាញ​ថា​ ស្រី​ៗ​ក៏មានការ​ភ្នាល់​បាល់​ដោយ​ចំហផង​ដែរ ដោយ​លើ​គណនី​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជានា​រី​មួយ​ចំនួន​បាន​បង្ហោះ​ថា «​ថ្ងៃនេះ​សៀង​លេខ​១ឬ​លេខ​២?» និង​បាន​បង្ហោះ​ថា​«​ថា​គេ​ប្រុស​ទៅ​ងាប់រ​ស់នឹង​បាល់ ចុះ​ឯងឯ​ណេះ​វិញ​ស្អី​ដែរបើ​មិន​ដែល​ឈ្នះ​ផង​»ជាដើម​ ។

ការ​លើក​ឡើង​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក គឺ​ស្រប​នឹង​ការ​ទទួលស្គាល់​របស់​មហាជន​ដែល​សុទ្ធតែ​ដឹង​ថា​នារី​ៗ​ដែល​តាមដាន​បាល់​មានការ​ភ្នាល់​បាល់​។ ទោះបីយ៉ាងណា ស្រី​ៗ​ភ្នាល់​បាល់​មិន​ដូច​បុរស​នោះ​ទេ គឺ​ភាគច្រើន​គេ​ភ្នាល់​ត្រឹមតែ​ចាញ់​ប៉ាវ​ញាំ​អី ប៉ាវ​មើល​កុន ឬ​ដាក់​លុយ​បន្តិចបន្តួច​ភ្នាល់​គ្នា​ប៉ុណ្ណោះ មិនមែន​ដល់​ថ្នាក់​បញ្ចាំ​ម៉ូតូ​បញ្ចាំ​ទូរស័ព្ទ ចាក់​ភ្នាល់​ដូច​អ្នក​ងប់​ង​ុលបាល់ទាត់​មួយ​ចំនួន​នោះ​ទេ​។

សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ដាស់តឿនក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ-​កម្មការិនី​នៅ​ខេត្តកំពង់ឆ្នាំង កុំឱ្យ​មានការ​ចាក់​ភ្នាល់​លើ​ព្រឹត្តិការណ៍​នេះ​ដែរ ដោយ​សម្ដេច​បញ្ជាក់​ថា​ ក្រៅពី​ធ្វើ​ឱ្យខាតបង់ ក៏​អាច​ទៅ​ជា​មានរឿង​មាន​រ៉ាវ​ ។ សម្ដេច​ទទូច​ឱ្យ​មាន​ត្រឹមតែ​ការ​តាមដាន​បាន​ហើយ ជាពិសេស​នារី​ៗគឺ​រឹត​តែ​មិន​គួរ​ចំណាយ​លុយកាក់​ក្នុង​ល្បែង​នេះ​ទៅ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ