ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័រកៅស៊ូ​មួយ​ថ្ងៃ​ៗ​ចេញ​រាប់​តោន​ទៅ​វៀតណាម​តាម​ច្រក​ទន្លេ​ចាម​ដោយ​រលូន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​អាជ្ញាធរ​ខេត្ត​បាន​ដាក់​បទបញ្ជា​មិន​ឲ្យ​មានការ​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ប្រទេស​ជិតខាង​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តាម​ច្រក​ទន្លេ​ចាម ស្ថិត​នៅ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នៅរ​សៀល​ថ្ងៃ​ទី​២៩ មិថុនា គេ​បាន​សង្កេត​ឃើញ​មាន​រថយន្ត​តូច​ធំ​បាន​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​មិន​មានការ​ទប់​ស្តា​ត់​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​អាជ្ញាធរ​ខេត្ត​បាន​ដាក់​បទបញ្ជា​មិន​ឲ្យ​មានការ​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ប្រទេស​ជិតខាង​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តាម​ច្រក​ទន្លេ​ចាម ស្ថិត​នៅ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នៅរ​សៀល​ថ្ងៃ​ទី​២៩ មិថុនា គេ​បាន​សង្កេត​ឃើញ​មាន​រថយន្ត​តូច​ធំ​បាន​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​មិន​មានការ​ទប់​ស្តា​ត់​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ ។

បុរស​ម្នាក់​រស់នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ប្រមូល​ទិញ​ជ័រកៅស៊ូ​ពី​ប្រជាពលរដ្ឋនៅ​ស្រុក​ស្នួល​បាន​ជាង​៣​តោន​ដឹក​តាម​រថយន្ត​ទ្រុង​មួយ​គ្រឿង​ដោយសារ​តែ​ផ្លូវ​ចូល​មក​ច្រក​ទន្លេ​ចាមស្រុក​មេមត់ ត្រូវ​បាន​គេ​ចាក់​ដី​ក្រាល​គ្រួ​ស​ក្រហម​រលោង​ស្រួល​បើកបរ​ជាង​មុន​រហូត​​មក​ដល់​រសៀលថ្ងៃ​ទី​២៩ មិថុនា បាន​បើក​មក​ដល់​ជិត​ច្រក​ទន្លេ​ចាម ។

បុរស​ខាងលើ​នេះ​ប្រាប់​បន្ត​ថា ជ័រកៅស៊ូ​នោះ​គាត់​ត្រូវ​បាន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​២​ទៅ​៣​ថ្ងៃ​ទើបបាន​​១រថយន្ត​មាន​ទង្ង​ន់​ជាង​៣​តោន​ចាប់តាំងពី​ពេល​ចេញពី​ដើម​ទី​មក​ដល់​ត្រង់​ច្រកព្រំដែន​ត្រូវ​បាន​​ចំណាយ​ច្រើន​រត់ការ​ជាមួយនឹង​កម្លាំង​ផ្សេង​ៗ ។ លុះ​ពេល​ដែល​លក់​ឲ្យ​ទៅ​ដល់​ឈ្មួញ​នៅ​វៀត​ណាម​នៅ​ច្រកព្រំដែន​ដោយ​បាន​ផាត់​លើ​ការ​ចំណាយ​ក្នុង​១​ជើង គាត់​អាច​ចំណេញ​ថវិការ​ជាង​​៣០​ម៉ឺន​រៀល​ផង​ដែរ ។

លោក ជុំ កុស​ល្យ ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម​ប្រាប់​ថា បើ​អ្នក​យក​ព័ត៌មាន​ដឹង​នៅ​​ច្រក​ទន្លេ​ចាម​បែប​ណា​នោះ​…​សូម​យក​ទៅ​ផ្សាយ​ចុះ​រូប​លោក​មកនេះ​មិន​មាន​អ្វី​នោះ​ទេ​ជា​មួយ​​នោះ​គាត់​មាន​មង​មួយ​ដៃ​សម្រាប់​យក​ទៅ​រាយ​នៅ​ក្នុង​ទន្លេ​ចាម​ដើម្បី​បាន​ត្រី​យក​មក​ធ្វើ​ម្ហូប​ព្រោះថា ច្រក​នេះ​មិន​ដូច​នៅ​កន្លែង​ផ្សេង​…​ដែល​ព្រឹក​ឡើង​មាន​ឈ្មួញ​មក​ចាំ​ជួប​នោះ​ទេ ។

លោក វ៉ា ស៊ី​នឿ​ន ប្រធាន​ស្នាក់​ការ​ច្រក​ទន្លេ​ចាម​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​​​ចាំទិញ​ជ័រកៅស៊ូ​ពី​ប្រជាពលរដ្ឋ​ដែល​យក​មក​លក់​ឲ្យ​ដឹក​តាម​រថយន្ត​តូច​ធំ ។ មិន​មាន​រថយន្ត​ដឹក​​​ជ័រកៅស៊ូធុន​ធំ​ណាមួយ​បើក​ចេញ​មក​តាម​ច្រក​ទន្លេ​ចាម​ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម ហើយ​ក៏​មិនមាន​អ្នក​ហ៊ាន​ឲ្យ​ចេញ​ទៅ​ដែរ ។ រូប​លោក​បាន​ទទួលស្គាល់​ថា មាន​រថយន្ត​តូច​ៗ​​​បាន​ដឹក​ជ័រកៅស៊ូ​ស្អុយមក​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​សល់​មួយ​ផ្នែក​បាន​ដឹក​មក​លក់​ចេញ​តាម​​ច្រក​របស់​លោក​មែន តែ​រថយន្ត​តូច​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ហើយ​ចំពោះ​រថយន្ត​ធុន​​ធំ​ដែល​ថា ដឹក​រហូត​ដល់​ទៅ​ជាង​៣​តោន​នោះ​រូប​លោក​ថា មិន​មាន​ចេញ​មក​តាម​ច្រក​ទន្លេ​ចាម​​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ