ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀ.ន​ជនជាតិ​ឡាវ រឹបអូស​បាន​៣​គីឡូក្រាម

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព័ត៌មាន​បឋម​បាន​រាយការណ៍​ពី​ខេត្តស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា មក​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ឡាវ​-​កម្ពុជា ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ដោយ​មានការ​សហ​ការណ៍ ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩…

ខេត្តស្ទឹងត្រែង ៖ ព័ត៌មាន​បឋម​បាន​រាយការណ៍​ពី​ខេត្តស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា មក​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ឡាវ​-​កម្ពុជា ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ដោយ​មានការ​សហ​ការណ៍ ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​ប្រ​តិ​បត្ត​ការ​បង្ក្រាប លើ​ជនឧក្រិដ្ឋ​រត់ពន្ធ​គ្រឿងញៀន និង​ចាប់​បាន​ថ្នាំ​ញៀន​ចំនួន​៣​គីឡូក្រាម​នៅ​ច្រកព្រំដែន​ឡាវ ហើយ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ នៅ​លើ​ទឹកដី​កម្ពុជា​ក្នុង​ខេត្តស្ទឹងត្រែង​។ ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​នោះ​មានឈ្មោះ ថង លួត​ប៉ា​សឺត អាយុ​៥០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ហួយ​ងិ​ន ស្រុក​ចំប៉ា​សាក់ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​ង​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ខាងលើ​នេះ ដំបូង​សមត្ថកិច្ច​ជំនាញ​ទទួល​បាន​ព័ត៌មាន​នេះ តាម​រយៈ​កម្លាំង​ជំនាញ នៃ​នគរបាល​ការពារ​ព្រំដែន​ខេត្តស្ទឹងត្រែង ថា​មាន​ជនឧក្រិដ្ឋ​បាន និង កំពុង​ដឹក​ជ​ញ្ជួ​ន​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ មាន​បំណង​ចូល​មក​កម្ពុជា​។ ពេល​ទទួល​បាន​ព័​ត៌​នោះ​ហើយ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដាក់​បទបញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ទៅ​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន ក្នុង​ខេត្តស្ទឹងត្រែង​។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោម​បទបញ្ជា និង​ដោយ​មានការ​សហការ​ល្អ​រវាង​កម្លាំង​ជំនាញ​ខាងលើ លទ្ធផល​សមត្ថកិច្ច​ចាប់ខ្លួន​ជនឧក្រិដ្ឋ​បាន​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​គីឡូក្រាម នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។ ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន ចំនួន​៣​កញ្ចប់​ធំ ស្មើ​ប្រមាណ​៣​គីឡូក្រាម​។ ក្រោយ​ពី​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ម្នាក់ ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ (​ក​៩) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជា​កម្លាំង​BLO និង កម្លាំង​សមត្ថកិច្ច​នគរបាល​ឡាវ បន្ត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៀត ដែល​មានឈ្មោះ ចាវ ពែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ ភូមិ​ចាប់​សា​ន់ខា​ខន ស្រុក​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ និង​ដកហូត​បាន​រថយន្ត​២​គ្រឿង​ផង​ដែរ ។

ប៉ុន្តែ​មេខ្លោង​ម្នាក់​នេះ និង រថយន្ត​២​គ្រឿង​នោះ សមត្ថកិច្ច​នគរបាល មិន​បាន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​យើង​ទេ ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​យល់​ឃើញ​ថា ការ​ចាប់ខ្លួន​មេខ្លោង​ជា​ការ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី នៃ​ប្រទេស​ឡាវ ដូច្នោះ​សម​ភាគី​ទាំង​ពីរ បាន​យលព្រម​ទុក​មេខ្លោង​ជួញដូរ​គ្រឿងញៀន​រូប​នោះ ឲ្យ​សមត្ថកិច្ច​ឡាវ​ចាត់ការ​តាប់​ច្បាប់​ប្រទេស​ឡាវ​។ ចំណែក​ជនឧក្រិដ្ឋ​ជនជាតិ​ឡាវ​ម្នាក់ ដែល​សមត្ថកិច្ច​នគរបាល​កម្ពុជា​យើង​ចាប់ខ្លួន​នៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង បាន និង នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួម​ជាមួយ​វត្ថុ​តាង​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ