ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ គេ​រក​សព​ឃើញ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​ជិះ​កង់​មក​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​កាលពី ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា កន្លង​មក ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ជួល​ជនជាតិ​ឥ​ស្លា​មរ​ក​ឃើញ​ហើយ​។ កា​រាវរក​សព​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​ជិះ​កង់​មក​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​កាលពី ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា កន្លង​មក ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ជួល​ជនជាតិ​ឥ​ស្លា​មរ​ក​ឃើញ​ហើយ​។ កា​រាវរក​សព​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោម​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ដោយ​សព​បាន​ជាប់​នៅ​ក្រោម​សសរ​គ្រឹះ​ស្ពាន​តែ​ម្តង​បានជា​មិន​អណ្តែត​ឡើង សព​បុរស​មាន​វិបត្តិ​ឈ្មោះ យ៉ង់ ច​ន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​៣ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ បុរស​រូប​នោះ​បាន​ជិះ​កង់ មួយ​គ្រឿង​ឡើង​មក​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​បាន​ផ្តួល​កង់​ចោល ហើយ​បាន​ដើរ​ឡើង លើ​បង្កាន់ដៃស្ពាន​ជ្រោយចង្វារ ក៏​លោតទឹក​បាត់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ដើរ​ស្វែងរក​ជន​រង​គ្រោះ​រហូត និង​បាន​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​ជន​រង​គ្រោះ​។

នៅ​វេលា​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុម​គ្រួ​សារបាន​ជួល​អ្នកនេសាទ​ជនជាតិ​ខ្មែរឥស្លាម ដើម្បី​ជួយ​ស្វែងរក​សាកសព និង​មុជ​រាវរក ក៏​បាន​ប្រទះ​ឃើញ​សព​នៅ​ជាប់​នៅ​នឹង​សរស​ស្ពាន​ខាងក្រោម​។ អ្នកនេសាទ​បាន​នាំ​គ្នា​ស្រង់​សាកសព​របស់​ជន​រង​គ្រោះ​នោះ​ឡើង​មក​លើគោក ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​។ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួច​មក បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​តែ​លង់ទឹក​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​សន្សំ​កុសល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ