ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់​ទៅ​ស្ទួ​ង ត្រឡប់​មក​វិញ​លុយកាក់​មាសប្រាក់​ហ្មត់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​ឆ្លៀតពេល​ដែល​ម្ចាស់​មិន​នៅ​ក៏​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​អស់ទ្រព្យ​ជា​ច្រើន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​៨​ដល់​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង…

ខេត្តកោះកុង ៖ បើ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​ឆ្លៀតពេល​ដែល​ម្ចាស់​មិន​នៅ​ក៏​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​អស់ទ្រព្យ​ជា​ច្រើន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​៨​ដល់​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បន្ត​តៀត​ថា ករណី​ចោរលួច​គាស់​ផ្ទះ​នេះ គឺ​ខណៈ​ពេល​ម្ចាស់​រវល់​ទៅ​វាលស្រែ​ស្ទូងស្រូវ​នៅ​ចំណុច​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ស្រាប់តែ​ឆ្លៀតពេល​ម្ចាស់ផ្ទះ​មិន ស្រាប់តែ​ជន​មិន​ស្គាល់​មុខ​១​ក្រុម​ក៏​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ មុត បាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ បណ្តាល​ឲ្យ​បាត់បង់​រួម​មាន ខ្សែ​.​ក​មាស​ទម្ងន់​៣​ជី​, ចិញ្ចៀនមាស​ទម្ងន់​២​ជី​, ក្រវិល​ប្លា​ទី​ន​ទម្ងន់​៥​ហ៊ុន​, ចិញ្ចៀន​​ប្លា​ទី​ន​ទម្ងន់​២​ហ៊ុន​, ខ្សែដៃ​ប្លា​ទី​ន​ទម្ងន់​២​ហ៊ុន និង​លុយ​ខ្មែរ​ចំនួន​៧០០,០០០​រៀល ព្រមទាំង​អា​គុយ​មួយ​គ្រឿង​ទៀត ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​ក្រុម​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ